ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តរតនគិរី គោលដៅ​ទី​១៥ នៃ​សិក្ខា​សាលា​​តាម​បណ្ដា​ខេត្ត​ឆ្នាំ​២០១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

រតនគិរី ៖ នា​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៩ ក្រុមហ៊ុន ហ្គោ​ល​ដេ​ន អេ​ហ្វ​អិ​កស៍ លីង ឃែ​ភី​ថ​ល…

រតនគិរី ៖ នា​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៩ ក្រុមហ៊ុន ហ្គោ​ល​ដេ​ន អេ​ហ្វ​អិ​កស៍ លីង ឃែ​ភី​ថ​ល បាន​ចូលរួម​ក្នុង​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​នៅ​ខេត្តរតនគិរី ក្រោម​ប្រធានបទ «​អ្វី​ជា​ការ​ជួញដូរ​ឧបករណ៍​និ​ស្ស​ន្ទ ៖ ការ​ត្រៀមខ្លួន ការ​វិនិយោគ និង​ការ​យល់​ដឹង​ពាក់ព័ន្ធ?​»​។ ការ​ចូលរួម​លើក​នេះ គឺជា​លើក​ទី​១៥ ក្នុង​ឆ្នាំ​២០១៩ និង​ជា​លើក​ទី​២០ បើ​គិត​ចាប់ពី​ការ​កើតឡើង​នៃ​សិក្ខា​សាលា​​តាម​បណ្ដា​ខេត្ត​ក្នុង​ឆ្នាំ​២០១៨​មក​។ គោលបំណង​សំខាន់​នៃ​ការ​ចូលរួម​នេះ គឺ​ដើម្បី​ចែករំលែក​ចំណេះដឹង ជំនាញ បទ​ពិសោធន៍ ក៏​ដូច​ជា​គន្លឹះ​ល្អ​ៗ​សម្រាប់​ការ​វិនិយោគ​ដល់​សាធារណជន​នៅ​គ្រប់​ខេត្ត​-​ក្រុង​ទាំងអស់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក ជា បុល្លិកា អនុប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​អន្តរការី​មូល​ប​ត្រ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​នៃ​ឯកឧត្តម ស៊ូ សុ​ជាតិ អគ្គនាយក​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បាន​ផ្ដល់​មតិ​ស្វាគមន៍​ក្នុង​សិក្ខាសាលា​នៅ​ខេត្តរតនគិរី​នេះ ហើយ​បាន​បង្ហាញ​ពី​ស្ថានភាព​បច្ចុប្បន្ន​នៃ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូច​ជា​គោល​ជំហរ​របស់​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ក្នុង​ការ​ពង្រីក​ការ​អភិវឌ្ឍ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​បន្ថែម​ទៀត​។ លោក បុល្លិកា ក៏​បាន​លើកទឹកចិត្ត​ឱ្យ​វិនិយោ​គិន​បង្កើន​ចំណេះដឹង និង​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការ​វិនិយោគ​លើ​ឧបករណ៍​និ​ស្ស​ន្ទ ដើម្បី​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​។

បន្ទាប់​មក ឯកឧត្តម មួ​ង ប៉ា​ង អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​រតនគិរី និង​ជា​តំណាង​ដ៏​ខ្ពង់​ខ្ពស់​របស់​ឯកឧត្តម ថង សា​វុន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​រតនគិរី បាន​ផ្ដល់​កិត្តិយស​ប្រកាស​បើក​កម្មវិធី​សិក្ខាសាលា​ជា​ផ្លូវការ និង​បាន​លើក​ឡើង​ពី​សក្ដានុពល​នៃ​ខេត្ត​របស់​លោក និង​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​គ្រប់​វិស័យ ជា​ពិសេស​វិស័យ​សេដ្ឋកិច្ច​ដែល​ស្ដែង​ឱ្យ​ឃើញ តាម​រយៈ​ការ​ធ្វើ​កំណែទម្រង់សេដ្ឋកិច្ច ដែល​ជួយ​ឱ្យ​ព្រះរាជាណា​ចក្រ​​កម្ពុជា បាន​នឹង​កំពុង​មាន​កំណើនសេដ្ឋកិច្ច​នៅ​ក្នុង​រង្វង់ ៧% ក្នុង​មួយ​ឆ្នាំ​។ តាម​រយៈ​សិក្ខា​សាលា​នេះ ឯកឧត្តម មួ​ង ប៉ា​ង ក៏​រំពឹង​ថា សិក្ខាកាម​នឹង​ទទួល​បាន​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​បន្ថែម ជា​ពិសេស​លើ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​។

ក្នុង​នាម​ជា​វាគ្មិន​កិត្តិយស លោក ឡុ​ង សំណាង ប្រធាន​ផ្នែក​ប្រឹក្សា​យោបល់​ហិរញ្ញវត្ថុ នៃ​ក្រុម​ហ៊ុន ហ្គោ​ល​ដេ​ន អេ​ហ្វ​អិ​កស៍ លីង ឃែ​ភី​ថ​ល បាន​ធ្វើ​បទ​បង្ហាញ​ដើម្បី​ឱ្យ​សិក្ខាកាម​ងាយ​យល់ និង​ទទួល​បាន​ចំណេះដឹង​អំពី​ការ​វិនិយោគ​លើ​ផលិតផល​ឧបករណ៍​និ​ស្ស​ន្ទ ការ​ទប់ស្កាត់ និង​ការ​កាត់​បន្ថយ​ហានិភ័យ​ពី​ការ​វិនិយោគ និង​យុទ្ធសាស្ត្រ​ល្អ​ៗ​ដើម្បី​ទាញ​យក​ផល​គាប់ប្រសើរ​ពី​ការ​វិនិយោគ​។ ក្រោម​ការ​ដឹកនាំ​របស់​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា លោក​សំណាង ក៏​បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​របស់​ក្រុមហ៊ុន​ក្នុង​ការ​បន្ត​រួម​អភិវឌ្ឍ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​កម្ពុជា ឱ្យ​ល្អ​ប្រសើរ​ដូច​ប្រទេស​រីក​ចម្រើន​ផ្សេង​ទៀត​ផង​ដែរ ។

ចាប់តាំងពី​ឆ្នាំ​២០១៨​មក ក្រុមហ៊ុន ហ្គោ​ល​ដេ​ន អេ​ហ្វ​អិ​កស៍ លីង ឃែ​ភី​ថ​ល បាន​ចូលរួម​សិក្ខា​សាលា​តាម​បណ្ដា​ខេត្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តបន្ទាយ​មានជ័យ ខេត្តបាត់ដំបង ខេត្តតាកែវ ខេត្តកំពត ខេត្ត​កែប ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្ត​ប៉ៃលិន ខេត្ត​កណ្ដាល ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្ត​ត្បូងឃ្មុំ ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង​រួច​មក​ហើយ ហើយ​ក្រុមហ៊ុន​នឹង​បន្តដំណើរ និង​ចែករំលែក​ចំណេះ​ជំនាញ​វិនិ​យោគ​​ដល់​សាធារណជន​នៅ​គ្រប់​ខេត្ត​-​ក្រុង​ទាំងអស់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

សូម​បញ្ជាក់​ថា ប្រសិនបើ​លោក​អ្នក​ចង់​ដឹង​ព័ត៌មាន​បន្ថែម ឬ​ចុះ​ឈ្មោះ​ចូលរួម​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​នេះ សូម​ទំនាក់ទំនង​មក​ក្រុមហ៊ុន​យើងខ្ញុំ​តាម​រយៈ​គេហទំព័រ www.goldenfxlink.com ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Golden FX Link Capital Co., Ltd. ឬ​ទូរស័ព្ទ​មក​លេខ 023 22 6666 ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ