ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ថោ​ង ខុន ៖ បង្ហាញ​ឱកាស​វិនិយោគ​នៅ​ឆ្នេរ​អង្កោល និង​កោះទន្សាយ​ដល់​អ្នក​វិនិយោគ​ជប៉ុន

4 ឆ្នាំ មុន
  • កែប

ខេត្ត​កែប ៖ វិនិយោគិន​ជប៉ុន​មួយ​ក្រុម​ខំ​ស្កាត់​មក​ស្វែងរក​ឱកាស​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​នៅ​ប្រទេស​កម្ពុជា​ក្នុង​នោះ​ពួក​គេ​ក៏​កំពុង​បំពេញ​ទស្សនកិច្ច និង​សម្លឹង​មើល​សក្ដានុពល​មួយ​ចំនួន​លើ​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​កែប និង​បាន​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ លោក ថោ​ង ខុន ដើម្បី​ស្វែង​យល់​បន្ថែម​ពី​វិស័យ​ទេសចរណ៍​ក៏​ដូច​ជា​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ផង​ដែរ…

ខេត្ត​កែប ៖ វិនិយោគិន​ជប៉ុន​មួយ​ក្រុម​ខំ​ស្កាត់​មក​ស្វែងរក​ឱកាស​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​នៅ​ប្រទេស​កម្ពុជា​ក្នុង​នោះ​ពួក​គេ​ក៏​កំពុង​បំពេញ​ទស្សនកិច្ច និង​សម្លឹង​មើល​សក្ដានុពល​មួយ​ចំនួន​លើ​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​កែប និង​បាន​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ លោក ថោ​ង ខុន ដើម្បី​ស្វែង​យល់​បន្ថែម​ពី​វិស័យ​ទេសចរណ៍​ក៏​ដូច​ជា​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ផង​ដែរ ។ ជំនួប​ពិភាក្សា​នេះ ធ្វើ​នា​ព្រលប់​ថ្ងៃ​ទី​១៨ ខែធ្នូ​នេះ នៅ​ភោជនីយដ្ឋាន​ថ្ងៃ​បាំង​ឆ័​ត្រ ខេត្ត​កែប ។

លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ក៏​បាន​បង្ហាញ​ដល់​ក្រុម​វិនិយោគិន​ជប៉ុន​នេះ អំពី​សក្ដានុពល​លើ​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​កែប ពិ​សេ សគឺ​ឆ្នេរ​អង្កោល និង​កោះទន្សាយ ដែល​អាច​វិនិយោគ​ទៅ​ជា​តំបន់​ទេសចរណ៍​ថ្មី​ព្រោះ​ឆ្នេរ​នេះ​ជា​ឆ្នេរ​ធម្មជាតិ តែ​មិន​ទាន់​មានការ​អភិវឌ្ឍ​ឱ្យ​បាន​លេចធ្លោរ​នៅឡើយ ។

លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ប្រសិនបើ​ឆ្នេរ​នេះ​ត្រូវ​អភិវឌ្ឍន៍​ទៅ​ជា​តំបន់​ទេសចរណ៍​បាន​ល្អ​វា​នឹង​ក្លាយជា​មេដែក​ដ៏​សំខាន់​ក្នុង​ការ​ស្រូប​យក​ភ្ញៀវ​ទេសចរ​ពី​គ្រប់​ទិស​ទី ខណៈ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យក​ខេត្ត​កែប​ជា​តំបន់​ទេសចរណ៍​សម្រាកលំហែកម្រិត​ខ្ពស់ ហើយ​ខេត្ត​កែប បច្ចុប្បន្ន​ក៏​មាន​ឆ្នេរកែប​រួច​ហើយ​ដែរ ដែល​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បាន​យ៉ាងច្រើន ។

លោក​បន្ត​ថា បច្ចុប្បន្ន​ក្រសួងទេសចរណ៍​កំពុង​សិក្សា​រៀបចំ​ផែនការ មេ​អភិវឌ្ឍន៍​វិស័យ ទេសចរណ៍​នៅ​ខេត្ត​កែប ហើយ​កំពុង​ត្រូវការ​អ្នកជំនាញ​បន្ថែម​ទៀត​ផង​ដែរ ដើម្បី​សម្រេច​កិច្ច​ការងារ​នេះ​សំដៅ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​នេះ​កាន់តែ​មាន​ភាព​រីក​ចម្រើន​ខ្លាំង​ឡើង ខណៈ​ឆ្នេរសមុទ្រ​កម្ពុជា​ក៏​បាន​ជាប់​ជា​ឆ្នេរ​ស្អាត​ជាងគេ​បំផុត​លើ​ពិភព​ព​លោក​របស់​ក្លឹ​ប​ឆ្នេរសមុទ្រ​ស្អាត​ជាងគេ​បំផុត​លើ​ពិភពលោក ។

លោក​ថ្លែង​បញ្ជាក់​ទៀត​ថា បច្ចុប្បន្ន​ផ្សារ​ក្ដាម​នៅ​ខេត្ត​កែប​ក៏​កំពុង​ទទួល​បាន​គម្រោង អភិវឌ្ឍន៍​ទៅ​ជា​ផ្សារ​ទេសចរណ៍ ដែល​មាន​អនាម័យ បរិស្ថាន សណ្ដាប់ធ្នាប់ ក្រោម​គម្រោង អភិវឌ្ឍន៍​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។

ទន្ទឹម​នោះ​យើង​ក៏​នៅ​មាន​តំបន់​ក​សិ​ទេសចរណ៍​កូន​សត្វ ខេត្តកំពត ដែល​មាន​ចម្ការ​ម្រេច ចម្ការ​ផ្សេង​ទៀត ហើយ​ក៏​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​ខេត្ត​កែប​ប៉ុន្មាន​ដែរ ។ តំបន់​ទេសចរណ៍ធម្មជាតិ​ទេ​ទឹក​ពុះ នៅ​ខេត្តកំពង់ស្ពឺ ដែល​កំពុង​រង់ចាំ​អ្នក​វិនិយោគ​ទៅ​ធ្វើការ​វិនិយោគ​អភិវឌ្ឍន៍​ឱ្យ​កាន់តែ​មាន​សក្ដានុពល​ទាក់ទាញ ។

សូម​ជម្រាប​ថា ក្រុម​អ្នក​វិនិយោគ​ជប៉ុន​ខាងលើ​ក៏​បាន​បង្ហាញ​នូវ​ការ​ចាប់អារម្មណ៍​លើ​រមណីយដ្ឋាន​ធម្មជាតិ​ទេ​ទឹក​ពុះ​ផង​ដែរ ដោយ​បង្ហើប​ឱ្យ​ដឹង​ថា តំបន់​នោះ​នៅ​មាន​លទ្ធភាព​ជំរុញ​ឱ្យ​មានការ​រីក​ចម្រើន លើស​ពី​ពេល​បច្ចុប្បន្ន ហើយ​ក្រុម​នេះ​នឹង​ពិចារណា​លើ​ចំណុច នេះ ។ ក្រុម​វិនិយោគិន​ជប៉ុន​ក៏​មានការ​ពេញចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​សម្រស់​ផ្កាថ្ម​នៅ​សមុទ្រ កម្ពុជា​ផង​ដែរ ពិសេស​ខេត្ត​ព្រះ​សីហ​នុ ខេត្ត​កែប​ជាដើម ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ