ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឆ្នាំ​នេះ​ទឹកទន្លេ​តូច​ត្រី​តិច ឆ្នាំ​មុន​នាំ​ចេញ​១ថ្ងៃ​ជាង​10​តោន ពេល​នេះ​3​ទៅ​4​តោន

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ត្រី​ទឹកសាប​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​ថៃ ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ឆ្នាំ​នេះ មាន​ចំនួន​តិច​ជាង​ឆ្នាំ​មុន ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អាជីវករ​និង​មន្ត្រី​ជលផល​ ។ អាជីវករ​នាំ​ចូល​ត្រី​ល្អិត​ក្លា​ស្សេ​និង​ប្រហុក​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​កោះ​សន្តិភាព​ថា…

ខេត្តបន្ទាយមានជ័យ ៖ ត្រី​ទឹកសាប​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​ថៃ ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ឆ្នាំ​នេះ មាន​ចំនួន​តិច​ជាង​ឆ្នាំ​មុន ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អាជីវករ​និង​មន្ត្រី​ជលផល​ ។ អាជីវករ​នាំ​ចូល​ត្រី​ល្អិត​ក្លា​ស្សេ​និង​ប្រហុក​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​កោះ​សន្តិភាព​ថា ឆ្នាំ​មុន​ៗ​ត្រី​ល្អិត​និង​ប្រហុក​នាំ​ចេញ​ទៅ​លក់​នៅ​ទឹកដី​ថៃ​ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ក្នុង​១​ថ្ងៃ​ៗ​យ៉ាងតិច​ជាង​១០​តោន ទាំង​គាត់​ទាំងគេ ។ កាល​ឆ្នាំ​មុន​ៗ ត្រី​សម្បូរ ឈ្មួញ​ថៃ​ទទួល​ទិញ​១​គីឡូក្រាម​២២​ឬ​២៣​បាត​(​ប្រាក់​ថៃ​)​តែ​ប៉ុណ្ណោះ ។

ដោយឡែក ឆ្នាំ​នេះ​ត្រី​ពុំ​សូវ​សម្បូរ​ព្រោះ​ទឹកតូច តម្លៃ​ត្រី​ប្រហុក​កំភ្លាញ ថៃ​ទទួល​ទិញ​១​គីឡូក្រាម​ជាង​៣០​បាត ហើយ​គ្មាន​ប្រហុក​លក់​ចេញ​ឲ្យ​គេ​ទៀត ។ ប្រភព​ដដែល​និយាយ​ទៀត​ថា ឆ្នាំ​មុន​ៗ​ត្រី​ក្លា​ស្សេ ឬ​ត្រី​ប្រហុក​នាំ​ចេញ​ទៅ​លក់​ឲ្យ​ឈ្មួញ​ថៃចាប់ពី​ខែវិច្ឆិកា​រហូត​ដល់​ខែកុម្ភៈ​ទើប​ស្បើយ តែ​សម្រាប់​ឆ្នាំ​នេះ​ការ​នាំ​ចេញ​ត្រី​ទៅ​លក់​ឲ្យ​ឈ្មួញ​ថៃ ហាក់​ស្បើយ​តាំងពី​ដើមខែ​ធ្នូ ពោល​គឺ​ទាំង​គេ​ទាំង​គាត់​នាំ​ចេញ​មួយ​ថ្ងៃ​មិន​បាន​៤​ទៅ​៥​តោន​ទេ ហើយ​ថ្ងៃ​ខ្លះ​សឹងតែ​រក​២​ទៅ​៣​តោន​មិន​បាន​ផង ។

ទីតាំង​លើកដាក់​ត្រី​នាំ​ចេញ​ទៅ​ថៃ​មួយ​កន្លែង​ផ្សេង​ទៀត នៅ​ខាងលិច​ជាប់​នឹង​ស្ថានីយ​រថភ្លើង​ក្រុង​ប៉ោយ​ប៉ែ​ត ប្រាប់​ថា កាល​ឆ្នាំ​មុន​ៗ រថយន្ត​ដឹក​ត្រី​ក្លា​ស្សេ​ឬ​ប្រហុក​បាន​ចូល​ចត​ដើម្បី​សាង ឬ លើកដាក់​មិន​ដាច់​ទេ ។ ដោយឡែក​ឆ្នាំ​នេះ​ម្ចាស់​ទីតាំង​ដដែល​និយាយ​ថា ចាប់ពី​ដើមខែ​ធ្នូ ឆ្នាំ​២០១៩ ការ​នាំ​ចូល​ត្រី​ទៅ​លក់​នៅ​ដី​ថៃ​មាន​ចំនួនតិចតួច​បំផុត ដោយ​ថ្ងៃ​ខ្លះ​ស្ទើរតែ​គ្មាន​ទៀត​ផង ។ ដោយឡែក​ត្រី​ទឹកសាប​(​ត្រី​រ៉ស់​) គ្រាន់តែ​ជា​ត្រី​ឆ្លងកាត់ មិនមែន​ជា​ត្រី​ក្នុងស្រុក​ឡើយ ។

ជំ​ុ​វិញ​ករណី​នេះ លោក ម៉េ​ង មុនី​រ័ក្ស នាយ​សង្កាត់រដ្ឋបាល​ជលផល​ប៉ោយ​ប៉ែ​ត ប្រាប់​តាម​ទូរស័ព្ទ ដោយ​ទទួលស្គាល់​ការ​ពិត​ថា ការ​នាំ​ចេញ​ត្រី​ក្លា​ស្សេ​និង​ត្រី​ប្រហុក​ទៅ​លក់​ឲ្យ​ឈ្មួញ​ថៃ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ឆ្នាំ​នេះ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុន​ៗ​ពិតជា​មាន​ចំនួន​តិច​ជាង​មែន ។ លោក​បន្ត​ថា ពេល​នេះ​ត្រី​ទឹកសាប​(​ត្រី​ល្អិត​)​និងប្រហុក​ត្រី​កំភ្លាញ នាំ​ចេញ​ទៅ​ថៃ​មួយ​ថ្ងៃ​មិន​ដល់​៥តោន​ផង ខណៈ​ឆ្នាំ​មុន​ៗ​ថ្ងៃ​ខ្លះ​នាំ​ចេញពី​៨​ទៅ​១០តោន​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ។ បញ្ហា​ថយចុះ​ចំនួន​ត្រី​ទឹកសាប​ឆ្នាំ​នេះ ត្រូវ​បាន​លោកនាយសង្កាត់​រដ្ឋបាល​ជលផល​អះអាង​ថា​មក​ពី​ឆ្នាំ​នេះ​ទឹកតូច ហើយ​ផ្ទៃ​ទឹក​ក្នុង​អាង​ទន្លេសាប​មាន​ចំនួន​តិច ។

បើ​ទោះជា​កន្លង​មក រាជរដ្ឋាភិបាល​បាន​ធ្វើ​ប្រតិភូកម្ម​ផ្ទេរអំណាច​ដល់​ថ្នាក់​ក្រោម​ជាតិ​ក្តី តែ​មន្ត្រី​ជលផល​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​មាន​យ៉ាងតិច​៣​ទៅ​៤​ក្រុម​ផ្សេង​គ្នា ខ្លះមក​ពី​ថ្នាក់​ជាតិ ខ្លះមក​ពី​អធិការដ្ឋាន​រដ្ឋបាល​ជលផល​ខាងជើង​បឹង​ទន្លេសាប ធ្វើការ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​សង្ស័យ​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍ ។ ករណី​នេះ ប្រភព​ពី​មន្ត្រី​ខាងលើ​ទទួលស្គាល់​ថា ពិតជា​មាន​មន្ត្រី​ជលផល​ថ្នាក់​ជាតិ ខណ្ឌ និង​ផ្នែក ធ្វើការ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​៣​ទៅ​៤​ក្រុម​មែន ។

យ៉ាងណា​ក៏​ដោយ ករណី​នេះ​កោះសន្តិភាព​មិន​អាច​ទាក់ទង​សុំ​កា​បំភ្លឺ​ពី​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​បាន​ទេ ព្រោះ​មិន​ស្គាល់​លេខ​ទូរស័ព្ទ ៕​

អត្ថបទសរសេរ ដោយ