ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពង្រាយខ្សែភ្លើងទុកឆក់សត្វ បែរភ្លាត់ឆក់​ជីវិត​ខ្លួនឯង

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ដោយសារ​ដើរ​ជាន់​លើ​ខ្សែ​ចរន្ត​អគ្គិស​​នី ដែល​ខ្លួន​ដាក់​ពង្រាយ​សម្រាប់​ឆក់​សត្វ​យក​ទៅ​លក់ កាលពី​វេលា​ម៉ោង​០៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៨ ធ្នូ នៅ​ចំនុច​បឹង​តា​ប្រាច ស្ថិត​ក្នុងភូមិ​អ​ន្ស​ង​សក ឃុំព្រែក​នរិន្ទ…

ខេត្តបាត់ដំបង ​៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ដោយសារ​ដើរ​ជាន់​លើ​ខ្សែ​ចរន្ត​អគ្គិស​​នី ដែល​ខ្លួន​ដាក់​ពង្រាយ​សម្រាប់​ឆក់​សត្វ​យក​ទៅ​លក់ កាលពី​វេលា​ម៉ោង​០៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៨ ធ្នូ នៅ​ចំនុច​បឹង​តា​ប្រាច ស្ថិត​ក្នុងភូមិ​អ​ន្ស​ង​សក ឃុំព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ​។

សមត្ថកិច្ច​បាន​រាយ​ការ​ណ៍ថា ជន​រង​គ្រោះ​ឈ្មោះ សម ចាន់​ថន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ​មុខរបរធ្វើស្រែ រស់នៅ​ភូមិ​-ឃុំ​កើតហេតុ​ខាងលើ ​។ របាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា ជន​រង​គ្រោះ​បាន​ដើរ​រក​ចាប់​កណ្តុរ​នៅ​យប់​នោះ តែ​អកុសល​ស្រាប់តែ​ដើរ​ជាន់​លើ​ខ្សែ​ភ្លើង​ដែល​ដាក់​ពង្រាយ​តាម​ស្រែ​ ដើម្បី​ឆក់​យក​សត្វ​កណ្ដុរ​​បណ្ដាល​ឲ្យ​ស្លាប់​ខ្លួនឯង​តែ​ម្ដង​។

បើ​តាម​ប្រភព​នៅ​កន្លែង​កើតហេតុ ដែល​មន្ត្រី​ជំនាញ​បាន​សួរនាំ​ថា គេ​បានដឹង​ថា គេ​បាន​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ស្លាប់ នៅ​ពេល​គេ​ដើរ​រើស​សត្វ​កណ្ដុរ​ដែល​ងាប់​ដោយសារ​ឆក់​ខ្សែភ្លើង​នៅ​យប់​នោះ​។ ពេល​នោះ​ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ដេក​ស្លាប់​នៅ​ក្បែ​ខ្សែភ្លើង​ដែរ​។

សមត្ថកិច្ច​បាន​ធ្វើការ​សន្និដ្ឋានជាបឋម​ដំបូង​ថា បើ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង​នៅ​កន្លែង​កើតហេតុ ជន​រង​គ្រោះ​អាច់​ស្លាប់​ដោយសារ​ឆក់​ខ្សែភ្លើង​ដែល​គេ​ដាក់​ពង្រាយ​សម្រាប់​ឆក់​សត្វ​កណ្ដុរ​ពេល​យប់​។ ពេល​នេះ​មន្ត្រី​ជំនាញ​កំពុងធ្វើការ​សាកសួរ ដើម្បី​ចាក់​ការ​តាម​នីតិវិធី ខណ​:​សក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជួន​បងប្អូន​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

អត្ថបទសរសេរ ដោយ