ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី «Christmas Winterland 2.0» ដំណើរការ​ប្រកបដោយ​ភាព​ជោគ​ជ័យ​​​អស់​រយៈពេល​៣​ថ្ងៃ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្មវិធី «Christmas Winterland 2.0» ដែល​បាន​ប្រារព្ធ​ឡើង​ដើម្បី​ចូលរួម​អបអរ​ថ្ងៃ​បុណ្យ «Christmas» នៅ​ផ្សារ​ទំនើប «EXCHANGE…

រាជធានី​ភ្នំពេញ ៖ កម្មវិធី «Christmas Winterland 2.0» ដែល​បាន​ប្រារព្ធ​ឡើង​ដើម្បី​ចូលរួម​អបអរ​ថ្ងៃ​បុណ្យ «Christmas» នៅ​ផ្សារ​ទំនើប «EXCHANGE SQUARE» ដែល​មាន​រយៈ​ពេល ៣ ថ្ងៃ ពោល​គឺ​នៅ​ថ្ងៃ​ទី ១៣, ១៤ និង​១៥ ខែធ្នូ ឆ្នាំ​២០១៩ ចាប់ពី​ម៉ោង ៤: ៣០​នាទី​ល្ងាច ដល់​ម៉ោង ៩:៣០​នាទី​យប់ បាន​ដំណើរការ​ដោយ​រលូន និង​ភាព​ជោគជ័យ ដោយ​មានការ​ចូលរួម​ពី​មហាជន​យ៉ាងច្រើន​កុះករ​។

តំណាង​ផ្សារ​ទំនើប «EXCHANGE SQUARE» បាន​ថ្លែង​ឲ្យ​ដឹង​ថា ភ្ញៀ​រដែ​ល​បាន​ចូលរួម​ក្នុង​កម្មវិធី​ក្នុង​រយៈពេល​3​ថ្ងៃនេះ ពិតជា​រីករាយ​នឹង​សកម្មភាព​កម្សាន្ត​ដែល​កម្មវិធី​បាន​រៀបចំ​ឡើង ជា​ពិសេស​គឺ​ការ​បាញ់​ព្រឹល ការ​សម្ដែង​តន្ត្រី និង​ជា​ពិសេស​បំផុត​ទៀត​នោះ គឺ​កា​រប​ញ្ជាំ​ង​ភាពយន្ត​បែប «Christmas» នា​ពេល​រាត្រី​។ លើស​ពី​នេះ​ទៅ​ទៀត ភ្ញៀវ​ដែល​បាន​ចូលរួម​បាន​បញ្ជាក់​ទៀត​ថា គាត់​ពេញចិត្ត​នឹង​ម្ហូបអាហារ ដែល​មាន​ដាក់​លក់​នៅ​ក្នុង​កម្មវិធី​ស្រាប់​។

តំណាង​ផ្សារ​ទំនើប «EXCHANGE SQUARE» សូម​ថ្លែងអំណរគុណ​ដល់​ភ្ញៀវ​កិត្តិយស​ទាំង​អស់​ដែល​បាន​ចូលរួម​កម្មវិធី «Christmas Winterland 2.0» របស់​ផ្សារ​ទំនើប «EXCHANGE SQUARE» រយៈពេល​3​ថ្ងៃនេះ ហើយ​សន្យា​ថា នឹង​នាំ​មក​នូវ​កម្មវិធី​សប្បាយ​ៗ​បែប​នេះ​កាន់តែ​ច្រើន និង​កាន់តែ​ពិសេស​ជាង​នេះ​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ