ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ចោទ​បក​ប្រឆាំង​ពួក​ប្រជាធិប​តេយ្យ

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ បាន​ធ្វើការ​វាយប្រហារ​បក​វិញ​យ៉ាង​ចាស់ដៃ ប្រឆាំង​គណបក្ស​ប្រជាធិបតេយ្យ ដែល​លោក​ចោទ​ថា ធ្វើសង្គ្រាម​ដោយ​ចំហរ​មួយ ប្រឆាំង​​លទ្ធិប្រជាធិបតេយ្យ ព្រោះ​គ្រោង​បោះ​ឆ្នោត​នា​ថ្ងៃ​ទី​១៨​ធ្នូ លើ​ការ​ចោទប្រកាន់​ប្រឆាំង​រូប​លោក​ដែល​នឹង​ក្លាយជា​ប្រធានាធិបតី​ទី​៣​នៃ​ប្រវត្តិសាស្ត្រ…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ បាន​ធ្វើការ​វាយប្រហារ​បក​វិញ​យ៉ាង​ចាស់ដៃ ប្រឆាំង​គណបក្ស​ប្រជាធិបតេយ្យ ដែល​លោក​ចោទ​ថា ធ្វើសង្គ្រាម​ដោយ​ចំហរ​មួយ ប្រឆាំង​​លទ្ធិប្រជាធិបតេយ្យ ព្រោះ​គ្រោង​បោះ​ឆ្នោត​នា​ថ្ងៃ​ទី​១៨​ធ្នូ លើ​ការ​ចោទប្រកាន់​ប្រឆាំង​រូប​លោក​ដែល​នឹង​ក្លាយជា​ប្រធានាធិបតី​ទី​៣​នៃ​ប្រវត្តិសាស្ត្រ ដែល​ត្រូវធ្វើ​សវនាការ​ដើម្បី​ដក​ហួត​តំណែង​។

កាលពី​យប់​ថ្ងៃ​ទី​១៧​ធ្នូ​ប្រធាន​សភា​ជា​អ្នក​ប្រជាធិបតេយ្យ លោកស្រី​ណា​ន​ស៊ី​ពី​ឡូ​ស៊ី ក្នុង​លិខិត​មួយ​ច្បាប់​ផ្ញើរ​ដល់​បណ្ដា​សមាជិក​សភា​នៃ​គណបក្ស​លោកស្រី​បាន​បញ្ជាក់​ថា ថ្ងៃ​ទី​១៨​ធ្នូ​សភា​ត្រូវ​អនុម័ត លើ​អត្ថបទ​២​នៃ​ការ​ចោទប្រកាន់​ប្រធានាធិបតី​។ មិន​ដល់​៣​ខែ​ផង​ក្រោយ​ផ្ទុះ​រឿង​អាស្រូវ​លើ​រឿង​អ៊ុយ​ក្រែ​ន សភា​អា​មេ​រិ​ក​ត្រៀម​ធ្វើការ​ចោទប្រកាន់ លោក​ដូ​ណា​ល់​ត្រាំ​ពី​បទ​រំលោភ​បំពាន​អំណាច​និង​បង្ក​ការ​រារាំង​ដល់​ការងារ​សភា​។

ជិត​ដល់​ពេល​អនុម័ត​លើ​ការ​ចោទប្រកាន់​នោះ​ដើម្បី​ដក​តំណែង​លោក ប្រធានាធិបតី​បាន​ផ្ញើរ​សារ​មួយ​ដល់​លោកស្រី​ណា​ន​ស៊ីចោទ​លោកស្រី​ថា បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​។ លោក​ព្យាករ​ថា​ប្រវត្តិសាស្ត្រ​នឹង​ដាក់ទោស​លោក​ស្រិ​ធ្ងន់ធ្ងរ​បំផុត​។

លោក​បរិហារ​ថា​រាល់​ការ​ចោទប្រកាន់​លោក​គ្មាន​តម្លៃ​ឬ​មិន​ទំនង​។ លោក​យល់​ថា ការ​បោះ​ឆ្នោត​ក្នុង​សភា​គ្មាន​អ្វី​ក្រៅពី​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ដោយ​ខុសច្បាប់ និង​មាន​លក្ខណៈ​បក្សពួក​និយម​ឡើយ​។ ពួក​អ្នក​មិន​ទទួលយក​សាលក្រម​នៃ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៦៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ