ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៥ ចំណុច​ដែល​អ្នក​ត្រូវធ្វើ​ដើម្បី​បាន​ឡើង​ឋានៈ

4 ឆ្នាំ មុន

បើ​អ្នកជា​អ្នកធ្វើការ​ក្នុង​ស្ថាប័ន​ណាមួយ អ្នក​តែងតែមាន​គោលដៅ​ចង់​ឡើង​ឋានៈ​ឲ្យ​កាន់តែ​ខ្ពស់​តាម​សមត្ថភាព​ដែល​ខ្លួន​អាច​ធ្វើ​បាន ប៉ុន្តែ​វា​មិន​អាច​កើត​មាន​ឡើង​ក្នុង​រយៈពេល​ខ្លី​ឡើយ ជា​ពិសេស​ពេល​ដែល​អ្នក​ត្រូវ​ប្រកួតប្រជែង​ជាមួយ​បុគ្គលិក​ដទៃ​ក្នុង​ស្ថាប័ន​របស់​អ្នក ។ ដូច្នេះ​តើ​អ្នក​ត្រូវធ្វើ​ដូច​ម្តេច​ខ្លះ ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​កាន់តែ​លេចធ្លោ​ពេល​ដែល​មានឱកាស​ឡើង​តំណែង? ១. ផ្តោត​កម្លាំង​លើ​ការ​ដោះស្រាយ​បញ្ហា​មិនមែន​រអ៊ូ​ពី​វា​ទេ ៖…

បើ​អ្នកជា​អ្នកធ្វើការ​ក្នុង​ស្ថាប័ន​ណាមួយ អ្នក​តែងតែមាន​គោលដៅ​ចង់​ឡើង​ឋានៈ​ឲ្យ​កាន់តែ​ខ្ពស់​តាម​សមត្ថភាព​ដែល​ខ្លួន​អាច​ធ្វើ​បាន ប៉ុន្តែ​វា​មិន​អាច​កើត​មាន​ឡើង​ក្នុង​រយៈពេល​ខ្លី​ឡើយ ជា​ពិសេស​ពេល​ដែល​អ្នក​ត្រូវ​ប្រកួតប្រជែង​ជាមួយ​បុគ្គលិក​ដទៃ​ក្នុង​ស្ថាប័ន​របស់​អ្នក ។ ដូច្នេះ​តើ​អ្នក​ត្រូវធ្វើ​ដូច​ម្តេច​ខ្លះ ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​កាន់តែ​លេចធ្លោ​ពេល​ដែល​មានឱកាស​ឡើង​តំណែង?

១. ផ្តោត​កម្លាំង​លើ​ការ​ដោះស្រាយ​បញ្ហា​មិនមែន​រអ៊ូ​ពី​វា​ទេ ៖
មនុស្ស​ជា​ច្រើន​ក្នុង​ស្ថាប័ន​ការងារ​មាន​ទម្លាប់​ចូល​ចិត្ត​រអ៊ូរទាំ​ពី​បញ្ហា​ដែល​ខ្លួន​អាច​មើលឃើញ ។ តែ​អ្នក​ត្រូវ​ចង​ចាំ​ថា អ្នក​រអ៊ូ​កាន់តែ​ច្រើន គឺ​វា​មិន​ជួយ​ដោះស្រាយ​បញ្ហា​ដែល​មាន​នោះ​ឡើយ ។ ផ្ទុយ​មក​វិញ បើ​អ្នក​ធ្វើ​ជា​អ្នក​ចង្អុលបង្ហាញ​ថា មាន​បញ្ហា​ហើយ​ធ្វើ​ជា​អ្នក​ចេញ​មុខ​ដោះស្រាយ​ទៀត​នោះ អ្នក​នឹង​ក្លាយជា​មនុស្ស​ដ៏​មាន​តម្លៃ​សម្រាប់​ស្ថាប័ន​ការងារ ។

២. ចូលរួម​ជួយ​អ្នក​ដទៃ​៖
ក្រៅពី​ដោះស្រាយ​បញ្ហា​ធំ​ៗ​ដែល​ក្រុមហ៊ុន ឬ​ស្ថាប័ន​មាន​ហើយ​អ្នក​គ៏​គួរតែ​សកម្ម​ក្នុង​ការ​ជួយ​ដល់​មនុស្ស​ដទៃ​ដែល​កំពុង​មាន​បញ្ហា​ដែរ ។ គោលដៅ​សំខាន់ គឺ​ការ​ធ្វើ​ជា​មនុស្ស​ដែល​អ្នក​ដទៃ​អាច​ពឹងពាក់​បាន​ដែល​ជួយ​បង្ហាញ​ថា អ្នក​ស័​ក្កិ​សម​នឹង​តំណែង​ដែល​ត្រូវការ​ភាព​ជា​អ្នកដឹកនាំ​ខ្ពស់ ។

៣. តាមដាន​មើល​តម្រូវការ​របស់​ប្រធាន​ក្រុម​អ្នក ៖
មិនមែន​មាន​ន័យ​ថា អ្នក​ត្រូវ​អែបអប​ប្រធាន​ក្រុម ឬ​ចៅហ្វាយ​ដើម្បី​ឡើង​ឋានៈ​ទេ តែ​អ្នក​គួរតែ​ដឹង​ថា ពួក​គេ​ចង់បាន និង​ត្រូវការ​អ្វី​ជាងគេ ។ ការ​យល់​ដឹង​នេះ​នឹង​អនុញ្ញាត​ឲ្យ​អ្នក​ក្លាយជា​មនុស្ស​ដែល​សម្រេច​កិច្ចការ​សំខាន់​ៗ​ដោយ​មិន​ចាំបាច់​ចាំ​រហូត​ដល់​មាន​អ្នក​ប្រាប់​ឲ្យ​ធ្វើ ។

៤. សុំ​យោបល់ ដើម្បី​កែសម្រួល​៖
ការ​សុំ​យោបល់​សម្រាប់​កែសម្រួល​បង្ហាញ​ថា អ្នកមាន​ចំណាប់អារម្មណ៍ និង​ការ​ប្តេជ្ញា​ក្នុង​ការ​ធ្វើ​ឲ្យ​ខ្លួន​កាន់តែ​ប្រសើរ​ឡើង​នៅ​ថ្ងៃ​មុខ ហើយ​ថា អ្នក​ខ្វល់ខ្វាយ​ពី​កិច្ចការ​របស់​អ្នក​ដែរ ។ ដោយហេតុ​ដូចនេះ​អ្នក​នឹង​ទទួល​បាន​ចំណាប់អារម្មណ៍​ពី​ថ្នាក់លើ ។

៥. រក្សា​អារម្មណ៍​ឲ្យ​ស្ងប់​ពេល​មាន​បញ្ហា ៖
ស្ថាប័ន​ការងារ​ណា​ក៏​ចូល​ចិត្ត​មនុស្ស​ដែល​ចេះ និង​មាន​សមត្ថភាព​ក្នុង​ការ​រក្សា​អារម្មណ៍​របស់​ខ្លួន​ឲ្យ​ស្ងប់​ពេល​មាន​បញ្ហា​ធំ​ៗ​កើតឡើង​ដែរ ។ ដូច្នេះ​អ្នក​ត្រូវធ្វើ​ជា​មនុស្ស​ដែល​ផ្តោត​ស្មារតី​លើ​ការ​រក​ដំណោះស្រាយ​ខណៈ​ដែល​មនុស្ស​ជុំវិញ​ខ្លួន​កំពុង​ជ្រួលច្របល់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ