ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤ គោលដៅ​នេះ​អាជីវករ​គួរ​កំណត់​សម្រាប់​ឆ្នាំ២០២០

4 ឆ្នាំ មុន

ចុងឆ្នាំ​ជា​ពេល​ល្អ​ដើម្បី​ធ្វើការ​គិត​ឆ្លុះ​បញ្ចាំង​ពី​អ្វី​ដែល​បាន​សម្រេច​ហើយ​កន្លង​មកនេះ ហើយ​ក៏​ជា​ពេល​ល្អ​បំផុត​ក្នុង​ការ​រៀបចំ​ផែនការ​សម្រាប់​ឆ្នាំ​ក្រោយ​ផង​ដែរ ។ យោង​តាម​អ្នកជំនាញ​មួយ​ចំនួន ក្នុង​នាម​ជា​អាជីវករ អ្នក​គួរតែ​កំណត់​គោលដៅ​ដូច​ខាងក្រោម​នេះ​សម្រាប់​ឆ្នាំ ២០២០៖ ១. កំណត់​ម៉ោង​ធ្វើការ​ឲ្យ​បាន​ពិតប្រាកដ ៖…

ចុងឆ្នាំ​ជា​ពេល​ល្អ​ដើម្បី​ធ្វើការ​គិត​ឆ្លុះ​បញ្ចាំង​ពី​អ្វី​ដែល​បាន​សម្រេច​ហើយ​កន្លង​មកនេះ ហើយ​ក៏​ជា​ពេល​ល្អ​បំផុត​ក្នុង​ការ​រៀបចំ​ផែនការ​សម្រាប់​ឆ្នាំ​ក្រោយ​ផង​ដែរ ។ យោង​តាម​អ្នកជំនាញ​មួយ​ចំនួន ក្នុង​នាម​ជា​អាជីវករ អ្នក​គួរតែ​កំណត់​គោលដៅ​ដូច​ខាងក្រោម​នេះ​សម្រាប់​ឆ្នាំ ២០២០៖

១. កំណត់​ម៉ោង​ធ្វើការ​ឲ្យ​បាន​ពិតប្រាកដ ៖
អាជីវករ​តែងតែមាន​កិច្ចការ​ធ្វើ​ជៀស​មិន​ផុត​ឡើយ ហើយ​បើ​អ្នក​មិន​រៀន​ចេះ​កំណត់​ម៉ោង​ធ្វើការ​ឲ្យ​បាន​ច្បាស់លាស់ អ្នក​អាច​នឹង​ត្រូវ​បោះបង់​ផ្នែក​ផ្សេង​ៗ​នៃ​ជីវិត​ចោល ។ លើស​ពី​នេះ​ទៅ​ទៀត ការ​រៀបចំ​ពេលវេលា​ធ្វើការ​ក៏​អាច​ជួយ​ឲ្យ​អ្នកធ្វើការ​កាន់តែ​មាន​ប្រសិទ្ធិ​ភាព​ដែរ ។

២. កំណត់​ថ្ងៃមួយ​សម្រាប់​ការងារ​ដែល​សំខាន់​ជា​រៀង​រាល់​ស​ប្តា​ហ៍​៖
ក្នុង​មួ​យស​ប្តា​ហ៍ អាជីវករ​គួរតែ​កំណត់​ថ្ងៃ​ណាមួយ​ដែល​ពួក​គេ​អាច​អង្គុយ​ចុះ​ពី ២ ទៅ ៣ ម៉ោង​សម្រាប់​ធ្វើការ​សុទ្ធ​ដោយ​មិន​មាន​អ្វី​អាច​រំខាន​ពួក​គេ​បាន ។ ហើយ​ការងារ​ទាំងនោះ​ជា​ការងារ​សំខាន់​ៗ​ដែល​អាច​ប៉ះពាល់​ដល់​អាជីវកម្ម​ច្រើន​ជាងគេ​ជាដើម ។

៣. រក​អ្នក​ណែនាំ​៖
គោលដៅ​នៃ​ការ​រក​អ្នក​ណែនាំ​ក្នុង​អាជីវកម្ម គឺ​ដើម្បី​ជួយ​អ្នក​ឲ្យ​ជៀសវាង​កំហុសឆ្គង​ដែល​អាច​ធ្វើ​ឲ្យ​អាជីវកម្ម​ខាតបង់​ច្រើន ។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​ដែល​មានបទពិសោធន៍​ច្រើន​ជាង​អ្នក​អាច​ជួយ​ណែនាំ និង​ចែករំលែក​សម្រាប់​កិច្ចការ​ដែល​ថ្មី​សម្រាប់​អ្នក មិន​ថា​ជា​ការ​បង្កើត​ផលិតផល​ថ្មី ឬ​គ្រប់គ្រង​ការ​ចាយវាយ​ជាដើម ។

៤. រៀន​ចេះ​សប្បាយ​ចិត្តនឹង​លទ្ធផល​ដែល​សម្រេច​បាន​៖
រាល់​អាជីវកម្ម​តូច​ៗ​តែងតែ​សម្រេច​បាន​លទ្ធផល​បន្តិចបន្តួច ឬ​ទាប​ជាង​ការ​គិត​ទុក​របស់​អាជីវករ ប៉ុន្តែ​វា​មិនមែន​មាន​ន័យ​ថា​អ្នក​មិន​គួរ​សប្បាយ​រីករាយ​នឹង​អ្វី​ដែល​សម្រេច​បាន​នេះ​ទេ ។ រាល់​ការ​សម្រេច​តូច​ៗ​គួរតែ​ជា​ការ​លើកទឹកចិត្ត​ឲ្យ​អ្នក​ខិតខំ​ដើរទៅ​មុខ​បន្ត​ទៀត ។ អ្នក​គួរ​ផ្តោត​ស្មារតី​លើ​ផ្លូវ​ដែល​ដើរទៅ​ខាង​មុខ​បន្ត​ដើម្បី​សម្រេច​គោលដៅ​ធំ​ជាងគេ​របស់​អ្នក​និង​អាជីវកម្ម​អ្នក ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ