ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃសីល​កម្ចាត់​ស៊យ​នាំ​សំណាង​មហាសាល​ដល់​ម្ចាស់​ឆ្នាំ​ទាំង​៦

4 ឆ្នាំ មុន

ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ត្រូវ​នឹង​ឧបោសថសីល​ឡើង​ស័ក្តិ គ្រូ​ហុងស៊ុយ​ប្រាប់​ថា ប្រុស​ស្រី​ម្ចាស់​ឆ្នាំ​ទាំង​៦ រកា មមែ ជូត ម្សាញ់ កុរ…

ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ត្រូវ​នឹង​ឧបោសថសីល​ឡើង​ស័ក្តិ គ្រូ​ហុងស៊ុយ​ប្រាប់​ថា ប្រុស​ស្រី​ម្ចាស់​ឆ្នាំ​ទាំង​៦ រកា មមែ ជូត ម្សាញ់ កុរ រោង មានភ័ព្វ​ព្រេង​ល្អ​មាន​លាភ​សំណាង សម្បូរ​លុយ​ចាយ ទ្រព្យធន​សម្បូរ​រ​ហូរហៀរ​កើត​អំពី​ភ័ព្វសំណាង​របស់​លោក​អ្នក ។ សូម​ម្ចាស់​ឆ្នាំ​ទាំង​៦​មេត្តា​ជួយ​ស៊ែរ​បួងសួង​សុំ​លាភ​សំណាង​មហាសាល​ឥឡូវនេះ និង​សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ទាំងពួង ឲ្យ​លោក​អ្នក​ជួប​តែ​លាភ​សំណាង​និង​មាន​សិរី​សួស្តី​សុភមង្គល​គ្រប់​ៗ​ក្រុម​គ្រួសារ ។

ឆ្នាំ រកា មាន់​មាស ពណ៌​នាំ​លាភ ផ្កាឈូក លេខ​នាំ​សំណាង 168 នៅ​ក្នុង​ថ្ងៃសីល​ស្អែក​នេះ​លោក​អ្នកមាន​សំណាង​ធំ សម្បូរ​លុយ​ចាយ មាន​ង៉ូ​វ​ហេង​ខ្លាំង និង​ផុត​អស់​គ្រោះ​ស៊យ​ផ្សេង​ៗ ។ ការងារ​តាម​ស្ថាប័ន និង​ការ​រកស៊ី​សព្វសារពើ​រីក​ចម្រើន​ទៅ​មុខ​គាប់ប្រសើ​ខ្លាំងរ​ណាស់ ។

ឆ្នាំ មមែ នៅ​ក្នុង​ថ្ងៃសីល​ស្អែក​នេះ​លោក​អ្នកមាន​លាភ​មាន​ជ័យ សម្បូរ​លុយ​ចាយ មាន​ង៉ូ​វ​ហេង​ខ្លាំង ផុត​អស់​គ្រោះ​ស៊យ និង​មាន​តែ​លាភ​ធំ សំណាង​ធំ​ជុំ​ចូល​ជីវិត ។ ជើង​លេខ​ប្រាប់​ថា ដំណើរ​ជីវិត​របស់​លោក​អ្នកជា​អ្នកមាន​សម្បត្តិ​មហាសេដ្ឋី ។ ដួង​រាសីរ​ឡើង​ខ្ពស់ត្រដែត លេខ​នាំ​សំណាង 613 ពណ៌​នាំ​សំណាង បៃតង ។ ការងារ​ទាំងឡាយ​រីក​ចម្រើន​ទៅ​មុខ​ដោយ​រលូន ។ សំណាង​ក្នុង​រឿង​ស្នេហា ប្រុស​ស្រី​មាន​តែ​ភាព​ល្អូកល្អិន និង​យល់ចិត្ត​គ្នា​កាន់តែ​ខ្លាំង ។

ឆ្នាំ ជូត ពណ៌​នាំ​សំណាង ទឹកក្រូច លេខ​នាំ​សំណាង 927 នៅ​ថ្ងៃសីល​ស្អែក​នេះ​លោក​អ្នក​សម្បូរ​លុយ​ចាយ មាន​ង៉ូ​វ​ហេង​ខ្លាំង រួច​ផុត​គ្រោះ​ស៊យ គ្រោះ​ជោក គ្រោះ​ជាំ និង​មាន​លាភ​ធំ​ហូរ​ចូល​មក​ទាំង​៩​ទិស ។ ជើង​លេខ​ប្រាប់​ថា អ្នក​កើត​ឆ្នាំ​នេះ​ជា​មនុស្ស​ឧត្តម​ប្រពៃ​ណាស់ និង​ជា​អ្នកមាន​ទ្រព្យ​ច្រើន រាសី​ឡើង​ខ្ពស់ត្រដែត ការងារ​សព្វបែបយ៉ាង​រីក​ចម្រើន​ទៅ​មុខ​កាន់​ខ្លាំង ។

ឆ្នាំ ម្សាញ់ ស្តេចពស់ នៅ​ក្នុង​ថ្ងៃសីល​ស្អែក​នេះ​លោក​អ្នក​សម្បូរ​លុយ​ចាយ មាន​ង៉ូ​វ​ហេង​ខ្លាំង និង​ជួប​មហា​សំណាង​ធំ ។ ជើង​លេខ​ប្រាប់​ថា អ្នក​កើត​ឆ្នាំ​នេះ​ជា​អ្នកមាន​បុណ្យ​បារមី​ខ្ពង់ខ្ពស់ និង​មាន​បញ្ញា​ច្រើន ពណ៌​សំណាង ក្រហម​វ លេខ​នាំ​សំណាង 890 សំណាង​ក្នុង​រឿង​ការងារ និង​ការ​រកស៊ី កិច្ចការ​ទាំងឡាយ​រីក​ចម្រើ ន​ទៅ​មុខ​ដោយ​រលូន សំណាង​ក្នុង​រឿង​ស្នេហា ប្រុស​ស្រី​មាន​តែ​ភាព​ល្អូកល្អិន​រកគ្នា​ប្រសើរ​ណាស់ ។

ឆ្នាំ កុរ ធាតុមាស មានទ្រព្យ និង​ជា​អ្នកមាន​បញ្ញា​ច្រើន ។ នៅ​ក្នុង​ថ្ងៃសីល​ស្អែក​នេះ​លោក​អ្នក​សម្បូរ​លុយ​ចាយ មាន​ង៉ូ​វ​ហេង​ខ្លាំង ផុត​អស់​គ្រោះ​ស៊យ មាន​លាភ​ធំ សំណាង​ធំ ។ រាសី​ខ្ពស់ត្រដែត ពណ៌​នាំ​សំណាង ខៀវ លេខ​នាំ​សំណាង 910 សំណាង​ក្នុង​រឿង​ការងារ និង​ការ​រកស៊ី កិច្ចការ​ទាំងឡាយ​រីក​ចម្រើន​ទៅ​មុខ​ដោ យ​រលូន ។ សំណាង​ក្នុង​រឿង​ស្នេហា គូ​ស្វាមីភរិយា​មាន​តែ​ភាព​ល្អូកល្អិន និង​យល់ចិត្ត​គ្នា​ប្រពៃ​ណាស់ ។

ឆ្នាំ រោង នៅ​ថ្ងៃសីល​ស្អែក​នេះ​លោក​អ្នកមាន​លាភ​មាន​ជ័យ សម្បូរ​លុយ​ចាយ មាន​ង៉ូ​វ​ហេង​ខ្លាំង ផុត​អស់​គ្រោះ​ស៊យ និង​មាន​តែ​លាភ​ធំ សំណាង​ធំ ។ ជើង​លេខ​ប្រាប់​ថា ដំណើរ​ជីវិត​របស់​លោក​អ្នកជា​អ្នកមាន​ទ្រព្យ​ច្រើន​ទទួល​សម្បត្តិ​មហាសេដ្ឋី ។ ដួង​រាសីរ​ឡើង​ខ្ពស់ត្រដែត លេខ​នាំ​សំណាង 216 ពណ៌​នាំ​សំណាង ក្រហម ។ ការងារ​ទាំងឡាយ​រីក​ចម្រើន​ទៅ​មុខ​ដោយ​រលូន ។ សំណាង​ក្នុង​រឿង​ស្នេហា ប្រុស​ស្រី​មាន​តែ​ភាព​ល្អូកល្អិន និង​យល់ចិត្ត​គ្នា​កាន់តែ​ខ្លាំង ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ