ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នារី​ធាត់​ៗ​ថា​៖ ការ​និយាយ​បង្អាប់​អាច​ធ្វើ​ឱ្យ​គេ​បាក់ទឹកចិត្ត

4 ឆ្នាំ មុន
  • ភ្នំពេញ

មនុស្ស​មួយ​ចំនួនតែងតែ​ប្រេ​ី​ការ​បង្អាប់ ​ដេ​ី​ម្បី​ជា​ការ​លេង​សេ​ី​ច​ទៅកាន់​នរណា​ម្នាក់ ប៉ុន្តែ​អ្នក​មិនដឹង​ទេ​ថា​ការ​បង្អាប់​ខ្លះ អាច​ធ្វេ​ី​អោយ​អ្នក​ទាំងនោះ មិន​ត្រឹមតែ​មិនសប្បាយចិត្ត​ប៉ុណ្ណោះ​ទេ ​តែ​អាច​ឈាន​ដល់​ការ​បាក់ទឹកចិត្ត​យ៉ាងធ្ងន់ធ្ងរ​ទៀត​ផង ​។ ឧទាហរណ៍​ដូច​ជា​ការ​បង្អាប់​ទៅ​កាន់​នារី​ដែល​មាន​ធំ ធាត់ សម្បុរ​ខ្មៅ…

មនុស្ស​មួយ​ចំនួនតែងតែ​ប្រេ​ី​ការ​បង្អាប់ ​ដេ​ី​ម្បី​ជា​ការ​លេង​សេ​ី​ច​ទៅកាន់​នរណា​ម្នាក់ ប៉ុន្តែ​អ្នក​មិនដឹង​ទេ​ថា​ការ​បង្អាប់​ខ្លះ អាច​ធ្វេ​ី​អោយ​អ្នក​ទាំងនោះ មិន​ត្រឹមតែ​មិនសប្បាយចិត្ត​ប៉ុណ្ណោះ​ទេ ​តែ​អាច​ឈាន​ដល់​ការ​បាក់ទឹកចិត្ត​យ៉ាងធ្ងន់ធ្ងរ​ទៀត​ផង ​។

ឧទាហរណ៍​ដូច​ជា​ការ​បង្អាប់​ទៅ​កាន់​នារី​ដែល​មាន​ធំ ធាត់ សម្បុរ​ខ្មៅ រូបរាង​មិន​ស្អាត តឿ ស្លៀកពាក់​មិន​សម​ដូច​ជា​អ្នក​ដទៃ ទាំងនេះ​ហេ​ី​យ​ដែល​ធ្វេ​ី អោយ​ពួក​គេ មានការ​អៀនខ្មាស ស្ទេ​ី​រ​តែ​មិន​ចង់​ចេញ​ទៅ​ខាង​ក្រៅ ដោយសារ​ពាក្យ​សម្តី​ដ៏​គួរ​អោយ ខ្លាច​ទាំងនេះ​។

លោកស្រីសុខ​លី អាយុ៣២ឆ្នាំ​ ជាក​ម្មការ​នី​រោងចក្រ​បានអោយ​ដឹង​ថា តាំងពី​គាត់សម្រាលកូន​មួយ​ហេ​ី​យ គាត់​ចាប់​ផ្តេ​ី​ម​ទ្បេ​ី​ង​គី​ទ្បូ រូបរាង​ប្រែប្រួល​ច្រេ​ី​ន ហេ​ី​យ​ក៏​មិន សូវ​មាន​ពេល​ថែ​សម្រស់​ទៀត ហេ​ី​យ​ពេល​ទៅ​ណា​ម្តង​ៗ​អ្នក​ស្គាល់គ្នា តែងតែ បង្អាប់​គាត់​ថា​គាត់​មិន​ស្អាត រូបរាង​មិន​សមសួន មិន​ចេះ​ថែ​សម្រស់ ដល់​ថ្នាក់​ធ្វេ​ី​អោយ គាត់​មាន​អារម្មណ៍​ថា មិន​ចង់​ចេញ​ទៅ​ណា​ដោយ​ធុញ​នឹង​ពាក្យ​សម្តី​របស់​អ្នក​ទាំងនោះ ។

ចំណែកកញ្ញាចាន់ ម៉ូ​នី​កា អាយុ​១៧ឆ្នាំ​ ជា​សិស្ស​នៃ​សាលា​អន្តរជាតិ​មួយបានអោយដឹង​ថា នា​ន​មាន​ទម្ងន់ ៧០គីឡូក្រាម ហេ​ី​យ​នាង​ធាត់​តាំងពី​នៅ​ក្មេង​ម្ល៉េះ ។ ដូច្នេះ​ហេ​ី​យ​ វា​ពិបាក​ក្នុង​ការ​សម្រក​ទម្ងន់ នៅ​ពេល​ដែល​នាង​ទៅ​សាលា​ម្តង​ៗ នាង​ត្រូវ​មិត្តភក្តិ​បង្អាប់គ្រប់​គ្នា ហេ​ី​យ​ពេល​ខ្លះ​ទៀត​ស្ទេ​ី​រ​តែ​មិន​មាន​អ្នក​ណា​ចង់ ដេ​ី​រ​ជាមួយ​នាង​ផង ។ នាង​បន្ត​ទៀត​ថា​ នាង​តែងតែ​ព្យាយាម​រក​ថ្នាំ សម្រក​ទម្ងន់​មិនថា​ ថ្នាំ​ប្រភេទ​ណា​ទេ​ក៏​នាង​សាក​ដែរ ដោត​មិន​បាន​គិតគូ​ពី​សុខភាព​ទ្បេ​ី​ង​យ​។ នាង​ព្យាយាម​តម​អាហារ​រហូត​ធ្វេ​ី​អោយ​នាង​ឈឺ​ក្រពះ ទាំងនេះ​គឺ​សុទ្ធតែ​មក ពី​ពាក្យ​បង្អាប់ បំបាក់ទឹកចិត្ត​របស់​មនុស្ស​ជុំវិញ​ខ្លួន ទេ​ី​ប​ធ្វេ​ី​អោយ​ប្អូនស្រី​ស្ទេ​ីរ​តែបំផ្លាញ​ខ្លួនឯង​។

ចំពោះ​បងស្រី​មាស សុវណ្ណ លី​មួយ​ស្រៀ​ង អាយុ ២៨ ឆ្នាំ ដែល​ធ្លាប់​មាន​ទង្ង​ន់ ៧៥ គី​ទ្បូ​ក្រាម តែ​ពេល​នេះ​គាត់​សល់​ត្រឹមតែ៥០គីឡូក្រាម​តែ​ប៉ុណ្ណោះ នេះ​ដោយសារ​តែ​ការ​បង្អាប់ ការ​សេ​ី​ច ចំអក ធ្វេ​ី​អោយ​ខិតខំ​តស៊ូ​បែប​នេះ គាត់​បន្ត​ថា សូមមេត្តា​ដល់​មនុស្ស​គ្រប់​រូប​ដែល ចូល​ចិត្ត​យក​ការ​បង្អាប់ មក​ធ្វេ​ី​ជា​ការ​លេង​សេ​ី​ច នេះ​ គឺ​បំបាក់មុខ​ដោយ​ប្រយោលអាច​ជា​ការ​មេ​ី​ល​ងាយ បែប​លេង​សេ​ី​ច អ្នក​ទាំង អស់​គ្នា​មិនដឹង​ទេ​ថា
​ទ​ង្វេ​ី​មួយ​ចំនួន ឬ​ពាក្យ​សម្តី​ទាំងនោះ​គឺជា​ឧបករណ៍​បំផ្លាញអារម្មណ៍ផ្លូវចិត្ត និងធ្វេ​ី​អោយ​ពួក​គេ ចាប់​ផ្តេ​ី​ម​ស្អប់​ខ្លួនឯង សូម​ប្តូរ​មក​ជា​ការ​លេង សេ​ី​ចបែប​លេ​ី​ក​ទឹកចិត្តផ្តល់​នូវ​ពាក្យប្រឹក្សា​យោបល់​ល្អ​ៗ​ទៅ​កាន់​ពួក​គេ ជា​ជាងការ​បង្អាប់​លេង​សេ​ី​ច ។

អត្ថបទសរសេរ ដោយ