ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ម្តាយ​ទម្រើសកូន​ពេក​ពេល​ធំ​ឡើង​បរាជ័យ​ក្នុង​រឿង​លុយ ឬទេ?

4 ឆ្នាំ មុន

អ្នកជំនាញ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ម្នាក់​ឈ្មោះ រី​ឆាត វាត់ (Richard Watts) បាន​និយាយ​ថា អាណាព្យាបាល​ដែល​ចិញ្ចឹម​បីបាច់​កូន​ៗ​ដែល​មិន​ដែល​ជួប​ប្រទះ​នឹង​ទុក្ខ​លំបាក និង​ធ្វើ​ឲ្យ​ពួក​គេ​ជួប​បញ្ហា​នៅ​ថ្ងៃ​អនាគត ។ ប្រាកដ​ណាស់…

អ្នកជំនាញ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ម្នាក់​ឈ្មោះ រី​ឆាត វាត់ (Richard Watts) បាន​និយាយ​ថា អាណាព្យាបាល​ដែល​ចិញ្ចឹម​បីបាច់​កូន​ៗ​ដែល​មិន​ដែល​ជួប​ប្រទះ​នឹង​ទុក្ខ​លំបាក និង​ធ្វើ​ឲ្យ​ពួក​គេ​ជួប​បញ្ហា​នៅ​ថ្ងៃ​អនាគត ។

ប្រាកដ​ណាស់ ព្រោះតែ​ប្រទេស​កម្ពុជា​លែង​មាន​សង្គ្រាម ហើយ​សេដ្ឋកិច្ច​ប្រទេស​ក៏​បន្ត​លូតលាស់​ទៅ​មុខ​នោះ​បាន​ធ្វើ​ឲ្យ​កូន​ៗ​ជំនាន់​ក្រោយ​ភាគច្រើន​ធំ​ដឹងក្តី​ដោយ​មិនដឹង​ថា​អ្វី​ជា​ទុក្ខ​លំបាក​ទេ ជា​ពិសេស​នៅ​ពេល​ដែល​ឪពុក​ម្តាយ​ខិតខំ​ធ្វើ​គ្រប់យ៉ាង​ដើម្បី​ជួយ​រង​អ្វី​គ្រប់យ៉ាង​ឲ្យ​កូន ។

ជា​លទ្ធផល​លោក វាត់ បាន​ឲ្យ​ដឹង​ថា​កូន​ៗ​មិន​ដែល​រៀន​ចេះ​ខិតខំ​ឆ្លង​ឧបសគ្គ ឬ​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួនឯង​ឡើយ ។ ឪពុក​ម្តាយ​ទាំងនេះ​ជា​ឪពុក​ម្តាយ​ដែល​ផ្តោត​ស្មារតី​លើ​ការ​រក​វិធី​ដើម្បី​ជួយ​កូន​ៗ​ចេញពី​គ្រប់​កាលៈទេសៈ​ដែល​មិនល្អ ។ ពួក​គេ​តែងតែរ​ត់ទៅ​មុន​ដើម្បី​ធានា​ថា​ផ្លូវ​ដែល​កូន​ៗ​ដើរ​មិន​មាន​ភាព​រលាក់​បន្តិច​សោះឡើយ ។ ហើយ​អ្វី​ដែល​សំខាន់ គឺ​ពួក​គេ​ប្រហែលជា​មិនដឹង​ខ្លួន​ទេ​ថា​ពួក​គេ​កំពុង​តែ​ធ្វើបាប​កូន​ខ្លួនឯង ។ ប្រាកដ​ណាស់​ទឹកចិត្ត​ឪពុក​ម្តាយ​មិន​អាច​មានការ​វាស់វែង​បាន​ឡើយ ប៉ុន្តែ​មាន​ករណី​ខ្លះ​ឪពុក​ម្តាយ​ត្រូវ​លែងដៃ​ចេញពី​កូន ដើម្បី​ឲ្យ​ពួក​គេ​ធំធាត់​ដោយ​ខ្លួនឯង ។

លោក វាត់ ដែល​ជា​អ្នកគ្រប់គ្រង​ទ្រព្យសម្បត្តិ​របស់​គ្រួសារ​ស្តុកស្តម្ភ​ជា​ច្រើន​បាន​សង្កេត​ឃើញ​ថា គ្រួសារ​ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ជួប​ប្រទះ​នឹង​បញ្ហា​មួយ​ដែល​មានឈ្មោះ​ថា Entitlemania ដែល​មាន​ន័យ​ថា​កូន​ៗ​គិត​ថា​ពួក​គេ​គួរតែ​ទទួល​បាន​អ្វីមួយ​ទោះជា​ខ្លួន​មិន​ចាំបាច់​ខិតខំ​ក៏​ដោយ ។ ឧទាហរណ៍​ដូច​ជា​ឪពុក​ដែល​ឲ្យ​តំណែង និង​ឋានៈ​ខ្ពស់​មួយ​ក្នុង​ក្រុមហ៊ុន​ឲ្យ​ទៅ​កូន​ទាំង​ដែល​កូន​គ្មាន​សមត្ថភាព​ទាល់តែ​សោះ ។ ពេល​ដែល​ពួក​គេ​ធំ​ឡើង ពួក​គេ​នឹង​ចាប់ផ្តើម​ដឹង​ថា​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​ពួក​គេ​មិន​គោរព​ពួក​គេ​ឡើយ ។

ដូច្នេះ​តើ​ឪពុក​ម្តាយ​គួរ​ធ្វើ​ដូច​ម្តេច​ដើម្បី​ជៀសវាង​បង្កើត​អនាគត​បែប​នេះ​សម្រាប់​កូន​ៗ​ខ្លួន? ក្រៅពី​លែងដៃ​ឲ្យ​ពួក​គេ​ស្គាល់​ទុក្ខ​លំបាក​ដោយ​ខ្លួនឯង និង​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួនឯង​ឲ្យ​បាន​ច្រើន​ហើយ ឪពុក​ម្តាយ​គួរ​ពិចារណា​ថា​កូន​ៗ​មាន​សមត្ថភាព​គ្រប់គ្រាន់​ឬទេ​ក្នុង​ការ​ទទួល​ទ្រព្យសម្បត្តិ​ពី​អ្នក ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ