ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​នេះ ត្រូវ​ភាគី​ម្ខាង​ទារ​សំណង​១​ម៉ឺន​ដុល្លារ​ឯណោះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​ធ្លាក់​ភ្នែក​បើករថយន្ត​តា​កូ​ម៉ា​មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន​ ជ្រុល​ទៅ​បុក​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ទៀត ​ដែល​កំពុង​ឈប់​រង់ចាំ​ភ្លើងស្តុប​ទាំង​កំរោល កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់ ថ្ងៃ​ទី​១៧ ​ធ្នូ ស្ថិតនៅ​ចំណុច​ស្តុ​ប​ខាង​មុខ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត តាម​បណ្តោយ​មហាវិថី​ព្រះ​មុនី​វង្ស…

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​ធ្លាក់​ភ្នែក​បើករថយន្ត​តា​កូ​ម៉ា​មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន​ ជ្រុល​ទៅ​បុក​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ទៀត ​ដែល​កំពុង​ឈប់​រង់ចាំ​ភ្លើងស្តុប​ទាំង​កំរោល កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់ ថ្ងៃ​ទី​១៧ ​ធ្នូ ស្ថិតនៅ​ចំណុច​ស្តុ​ប​ខាង​មុខ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត តាម​បណ្តោយ​មហាវិថី​ព្រះ​មុនី​វង្ស ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។ ហើយ​ភាគី​ខាង​រថយន្ត​រង​គ្រោះ​ក៏​បាន​ទាមទារ​សំណង​ចំនួន​១​ម៉ឺន​ដុល្លារ​ពី​ភាគី​ខាង​រថយន្ត​បង្ក ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​​​ថា នៅ​មុន​ពេល​កើត​គេ​ឃើញ​បុរស​ម្នាក់​បើកបរ​រថយន្ត​ ពណ៌​ទឹក​ប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​2A-2978 ​បើក​ក្នុង​ស្ថានភាព​ស្រវឹង​តាម​បណ្ដោយ​មហាវិថី​ព្រះ​មុនី​វង្ស ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង និង​ក្នុង​ល្បឿ​យ៉ាង​លឿន​ ។

លុះ​មក​ដល់​ចំណុច​កើតហេតុ​ រថយន្ត​បង្ក​​ក៏​បាន​ជ្រុល​ចង្កូត​ទៅ​បុក​ពីក្រោយ​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក MITSUBISHI TRITON ពណ៌.​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2BO-5689​បើកបរ​ជា​លក្ខណៈ​គ្រួសារ​បួន​ទៅ​ប្រាំ​នាក់ ដែល​កំពុង​ឈប់​រង់ចាំ​ភ្លើងស្តុប​ពណ៌​ក្រហម បាន​បុក​ចំ​ពីក្រោយ​ពេញទំហឹង​ទាំង​កំរោល​រង​ការ​ខូចខាត​យ៉ាងដំណំ និង​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ដែល​រួម​ដំណើរ​លើ​រថយន្ត​TRITON​រង​របួស​បាក់​ធ្មេញ​មួយ​គ្រាប់​ ឯ​រថយន្ត​បង្ក​បាន​រង​ការ​ខូចខាត​ក្រពឹត​ផ្នែក​ខាង​មុខ​ស្ទើរ​ទាំង​។

ក្រោយ​ពេល​កើតហេតុ​ ក៏​មាន​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ និង​បានអោយ​ភាគី​ទាំង​ពីរ​ធ្វើការ​សម្របសម្រួល​ដោះស្រាយ​គ្នា ហើយ​ភាគី​ខាង​រថយន្ត​រង​គ្រោះ​ក៏​បាន​ទាមទារ​សំណង​ចំនួន​១​ម៉ឺន​ដុល្លារ​ពី​ភាគី​ខាង​រថយន្ត​បង្ក ប៉ុន្តែ​ដោយ​ខាង​រថយន្ត​បង្ក​មិន​មាន​លទ្ធ​ភាព​សងទេ ក៏​សម្រេច​ប្រគល់​រថយន្ត​ទាំង​ពីរ​គ្រឿង​ ឲ្យ​ទៅ​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង​និង​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ជា​បន្ត​ទៀត ។

អត្ថបទសរសេរ ដោយ