ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលក្រម​ផ្តន្ទាទោស​មន្ត្រី​យោធា​រូប​នេះ ដាក់​ពន្ធនាគារ​២៥​ឆ្នាំ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ធ្នូ ឆ្នាំ​២០១៩ បាន​ប្រកាស​សាល ក្រម​សម្រេច​ផ្តន្ទាទោសលើ​ជនជាប់ចោទ​ម្នាក់​ជា​មន្ត្រី​យោធា ដាក់​ពន្ធនាគារ​កំណត់​២៥​ឆ្នាំ ពី​បទឃាតកម្ម…

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ធ្នូ ឆ្នាំ​២០១៩ បាន​ប្រកាស​សាល ក្រម​សម្រេច​ផ្តន្ទាទោសលើ​ជនជាប់ចោទ​ម្នាក់​ជា​មន្ត្រី​យោធា ដាក់​ពន្ធនាគារ​កំណត់​២៥​ឆ្នាំ ពី​បទឃាតកម្ម គិត​ទុ​កជា​មុន តាម​មាត្រា​២០០នៃ​ក្រមព្រហ្មទណ្ឌ និងបង្គាប់​ឲ្យ​សង​ប្រាក់​ទៅ​ដើមបណ្តឹង​២​នាក់​ម្តាយនិង​កូន​៥.៥០០០ដុល្លារ​អា​មេ​រិ​ក ។

សាលក្រម​នេះ ​បាន​ប្រកាស​ឡើង​ដោយ​លោក ពេជ្រ វិជ្ជាធរ ប្រធាន​ក្រុមប្រឹក្សា​ចៅក្រម​ជំនុំជម្រះ និង​លោក ខាំ សុ​ផា​រី ជា​តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​បាន​ទុក​សិទ្ធិ​ឲ្យ​ប្តឹង​ឧទ្ធរណ៍​​តាម​កំណត់​ច្បាប់ ។ ជនជាប់ចោទ​ឈ្មោះ គង់ កុសល ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​ជា​កងទ័ពជើងគោក​វី​រៈ​៩១ ​មានទីលំនៅ​​ភូមិ​លេខ​៣ សង្កាត់​ជ្រោយ​ចង្វា ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

សូម​បញ្ជាក់​ថា ជនជាប់ចោទ​ឈ្មោះ គង់ កុសល ត្រូវ​បាន​ស្ថាប័ន​អយ្យការ​ធ្វើការ​ចោទប្រកាន់​ពី​បទ ឃាត​កម្ម​គិត​ទុកជា​មុន ប្រព្រឹត្ត​លើ​ជន​រង​គ្រោះ​ឈ្មោះ Song Qingjun ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជា​ជនជាតិ​ចិន កាលពី​យប់​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ភោជនីយដ្ឋាន Family ផ្លូវ​១០១ ក្រុម​ទី​២៥ ភូមិ​៨ សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ បណ្តាល​ឲ្យ​ស្លាប់ ។

សំណុំរឿង​នេះ ត្រូវ​បាន​សាលាដំបូង​លើកយក​មក​បើក​សវនាការ​កាលពី​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៩ នឹង​បាន​លើក​ពេល​ប្រកាស​សាលក្រម​មក​ថ្ងៃ​ទី​១៧ ខែធ្នូ នេះ ។ ពេល​សវនាការ​ជន​ជាប់​ចោ ទបាន​សារភាព​មិន​លាក់លៀម​ថា ខ្លួន​ពិតជា​បាន​យក​កាំបិត​ចាក់​ជន​រង​គ្រោះ​ជនជាតិ​ចិន​(​សង្សា​ប្រពន្ធ​)​បណ្តាល​ឲ្យ​ស្លាប់ និង​ចាក់​អតីត​ប្រពន្ធ​ឲ្យ​រង​របួស ព្រោះ​ខឹង​អតីត​ប្រពន្ធ​មិន​ព្រម​ឲ្យ​កូន​មក​លេង​ជាមួយ​ខ្លួន ។

ជនជាប់ចោទ​បាន​សារភាព​ទៀត​ថា បានជា​ខ្លួន​ដាច់​ចិត្ត​ចាក់​សម្លាប់​ចិន​សង្សារ​ប្រពន្ធ​ខ្លួន ដោយសារ​តែ​កំហឹង​ខឹង និង​ជន​រង​គ្រោះ​ហាមឃាត់​មិន​ឲ្យ​កូនប្រុស ស្រី​មក​ជួប​ខ្លួន​ជា​ឳ​ពុក ។ ម្យ៉ាងទៀត ខ្លួន និង​ប្រពន្ធ​បាន​រៀប​ការ​ត្រឹមត្រូវ​មានកូន​ប្រុស​.​ស្រី ២​នាក់​ហើយ តែ​ក្រោយមក​ដោយ​ការ​រស់នៅ​មិន​ចុះសម្រុង​គ្នា ចេះ​តែ​មាន​ភាព​រកាំរកូស​ក៏​បាន​បែក​លំនៅ​ឋាន​គ្នា​បណ្ដោះអាសន្ន និង​កំពុង​បន្ត​នីតិវិធី​លែងលះ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ។

ខណៈ​ពេល​មិន​ទាន់​បាន​លែងលះ មាន​សាលក្រម​ចប់​សព្វគ្រប់​ផង ស្រាប់តែ​ប្រពន្ធ​គាត់​លួច​ទាក់ទង​ជា​ថៅកែ​ចិន យក​គ្នា​ជាស​ង្សា ឬ​ប្ដី​ប្រពន្ធ​ពេញ​មុខតែ​ម្តង ដែល​នៅ​ថ្ងៃ​កើតហេតុ ខ្លួន​បាន​ទៅ​ហូប​ស៊ប់​ក្នុង​ហាង​មួយ ស្រាប់តែ​ជួប​ប្រពន្ធ​កូន នឹង​ម៉ែក្មេក រួម​ទាំងប្រុស​សាហា​យ​របស់​ប្រពន្ធ​ទៀត​ផង ដែល​ពេល​នោះ​ខ្លួន​បាន​បក់ដៃ​ហៅ​កូន​ទាំង​២​ឲ្យ​មក​ក្បែរ ស្រាប់តែ​ប្រពន្ធ​និង​ម៉ែក្មេក រួម​ទាំង​ជនជាតិ​ចិន​ជា​សាហា​យ ប្រពន្ធ បាន​ហាមឃាត់​មិន​ឲ្យ​កូន​ៗ មក​ជួប​ខ្លួន​ជា​ឳ​ពុក​បង្កើត​ទេ ជា​ហេតុ​បណ្ដាល​ឲ្យ​ខ្លួន​ផ្ទុះ​កំហឹង ស្ទុះ​ទៅ​យក​កាំ​បិទ​ចុង​ស្រួច​ក្នុង​ហាង​លក់​ស៊ុប​ចាក់​ជនជាតិ​ចិន ហើយ​ពេល​នោះ​ប្រពន្ធ និង​ម៉ែ ក្មេក បាន​ស្ទុះ​មក​ជួយ​ប្រតាយប្រតប់ ក៏​ត្រូវ​មុត និង​កាំ​បិទ​ត្រង់​ដៃ​ទាំង​សងខាង​ផង​ដែរ ។ ក្រោយ​ហេតុ​ការ​កើតឡើង​ខ្លួន​ក៏​ជិៈ​ម៉​តូ​ចេញ​ទៅ​លាក់ខ្លួន​ដល់​ខេត្តព្រះវិហារ ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​តាម​ចាប់​តែ​ម្តង​ទៅ ។

អត្ថបទសរសេរ ដោយ