ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការ​ក្តៅ បង្ក្រាប​បណ្តាញ​ក្រុម​ជន​សង្គម​ងងឹត​ទ្រង់ទ្រាយ​ធំ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៩ នេះ​ថា នេះ​គឺជា​ការ​ចេញ​ប្រតិបត្តិការ​ក្តៅ​គគុក​មួយ…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៩ នេះ​ថា នេះ​គឺជា​ការ​ចេញ​ប្រតិបត្តិការ​ក្តៅ​គគុក​មួយ ដោយ​មានការ​សម្របសម្រួល​​ពី​លោក សៀង សុខ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ នឹង​លោក គួ​ច ចំរើន អភិបាលខេត្ត ដូច្នេះ​កម្លាំង​សមត្ថកិច្ច​យើង​បាន​ដុតដៃដុតជើង បង្ក្រាប​ករណី​បង្ខាំង​ទុក​ជម្រិត​ទារប្រាក់​, ចរាចរ​អាវុធ​ខុសច្បាប់ និង​គ្រឿងញៀន ហើយនឹង​អ្នក​ចរាចរ​ទិញ​ដូរ​យក​អាវុធ​មក​លក់ ដោយ​ជនជាតិ​ចិន​មួយ​ក្រុម ហើយ​យើង​នៅ​បន្ត​តាម​ធ្វើ​ទៀត​មិន​ដក​ដៃ​នោះ​ទេ នេះ​គឺជា​ការងារ​មួយ​ដែល​យើង​បង្ក្រាប​ទៅ​លើ​បណ្តាញ​ក្រុម​ជន​សង្គម​ងងឹត ជា​រូបភាព​ទ្រង់ទ្រាយ​ធំ​គួ​សម​ដែល​យើង​មិន​ធ្លាប់​មាន ។

លោកស្នងការ​នគរបាល​ខេត្ត​ថ្លែង​ជាបឋម​ដូច្នេះ​សំដៅលើ​ការ​ស្រាវជ្រាវ​ករណី​ចាប់​ឃុំឃាំង បង្ខាំង​មនុស្ស​ខុសច្បាប់ ផ្តល់​ទីតាំង​ប្រព្រឹត្តិ​បទល្មើស​ឧក្រិដ្ឋ និង​នាំ​ចូល​សន្និធិ​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​សមត្ថកិច្ច ។

ជាក់ស្តែង​ស្តី​ពី​ការ​បង្ក្រាប​កាលពី​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០១៩ វេលា​ម៉ោង​៦ នឹង​៣០​នាទី​យប់ កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើការ​ស្រាវជ្រាវ នឹង​ឈាន​ដល់​ការ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ចំនួន​៧​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ចាប់​ឃុំ​ឃាង​បង្ខាំង​មនុស្ស​ខុសច្បាប់ ផ្តល់​ទីតាំង​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ និង​នាំ​ចូល​សន្និធិ​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​សមត្ថកិច្ច នៅ​ចំណុច​ផ្ទះសំណាក់​ស៊ែ​ង​ឆី​ង ស្ថិត​នៅ ភូមិ​២ សង្កាត់​២ ក្រុងព្រះសីហនុ ព្រមទាំង​ដកហូត​បាន​កាំភ្លើងខ្លី​ចំនួន​២​ដើម​, កាំភ្លើង​វែង​១​ដើម​(M16)​គ្រាប់កាំភ្លើង​និង​គ្រឿងញៀន​មួយ​ចំនួន​ធំ ។

ក្នុង​ករណី​នេះ កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ សីហ​នុ បាន​បន្ត​កិច្ច​ប្រតិបត្តិការ​ស្រាវជ្រាវ​ស៊ើបអង្កេត ជា​លទ្ធផល​នៅ​ថ្ងៃ​ទី​១៣-១៤ ខែធ្នូ កម្លាំង​ជំនាញ​តាម​ចាប់​ជនសង្ស័យ​នៅ​រាជធានី​ភ្នំពេញ​ផង និង​នៅ​ក្រុងព្រះសីហនុ​ផង​បានជា​បន្ត បន្ទាប់​សរុប​ចំនួន​៧​នាក់​បន្ថែម​ទៀត (​ជនជាតិ​ខ្មែរ​ចំនួន​៤​នាក់ និង​ជនជាតិ​ចិន​ចំនួន​៣​នាក់ ក្នុង​នោះ​មាន​ស្រី​ម្នាក់ ) ព្រមទាំង​ចាប់​យក​វត្ថុ​តាង​កាំភ្លើង​៥ ដើម (​កាំភ្លើង​វែង​១​ដើម​,​កាំភ្លើងខ្លី​៤​ដើម​) និង​គ្រាប់រំសេវ​មួយ ចំនួន​ទៀត ។

វត្ថុ​តាង​ចាប់​យក​បាន​រួម​មាន កាំភ្លើង​វែង​១​ដើម ម៉ាក​AK47, កាំភ្លើងខ្លី​៤​ដើម (​ក្នុង​នោះ​ម៉ាក​GLOCK17 ១​ដើម​, ម៉ាក GLOCK19 ១​ដើម​, ម៉ាក GLOCK19 KILLER ១​ដើម និង​ម៉ាក​K59 ​ចំនួនមួយ​ដើម​), បង់​កាំភ្លើង​ប្រភេទ​១៥​គ្រាប់​ចំនួន​៤​បង់​, បង់​កាំភ្លើង​ប្រភេទ​៣០​គ្រាប់ ចំនួន​២​បង់ (​ថ្មី​មិន​ទាន់​ហែក​ប្រើ​), គ្រាប់កាំភ្លើង​១៨១​គ្រាប់ (​ក្នុង​នោះ​គ្រាប់​ប្រភេទ​៩mm ចំនួន​៦៦​គ្រាប់​, គ្រាប់​ប្រភេទ K59 ចំនួន​៥​គ្រាប់​), រ៉ឺ​ស័​របង់​កាំភ្លើង​ចំនួន​២(​ថ្មី​មិន​ទាន់​ហែក​ប្រើ​), តួ​កាំភ្លើង​ម៉ាក​GLOCK ចំនួន​១, គ្រឿងបន្លាស់​កាំភ្លើង​មួយ​ចំនួន (​សម្រាប់​កែ​ច្នៃ​កាំភ្លើងខ្លី​ម៉ាក GLOCK ធម្មតា ទៅ​ជា​អូ​តូ​រ៉ា​ស់​ហ្វា​ល់​), ម៉ាស៊ីន​ស្វាន​១​គ្រឿង និង​គ្រឿងបន្លាស់​១​ប្រអប់​។

ករណី​ខាងលើ​នេះ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​នឹង​កំពុង​ក​សា​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង​វត្ថុ​តាង​ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ