ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ក្មេង​ៗ​ណាស់ ! ស្តាប់​ចម្លើយ​សារភាព​ប្រាប់​សមត្ថកិច្ច​ហួសចិត្ត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​នគរបាល​ចោម​ចៅ​ទី​១ ឃាត់​ក្មេង​ទំនើង​ដេញ​កាប់​គ្នា ដោយមាន​រង​របួសធ្ងន់​ម្នាក់​យក​ទៅ​សាកសួរ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៤​និង​១០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១៧ ខែធ្នូ​នេះ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​នគរបាល​ចោម​ចៅ​ទី​១ ឃាត់​ក្មេង​ទំនើង​ដេញ​កាប់​គ្នា ដោយមាន​រង​របួសធ្ងន់​ម្នាក់​យក​ទៅ​សាកសួរ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៤​និង​១០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១៧ ខែធ្នូ​នេះ នៅ​ក្នុង​សួន​ឧស្សាហកម្ម​កា​ណា​ឌី​យ៉ា ភូមិ​ត្រពាំង​ថ្លឹង​២ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​៣​នាក់ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​សួរនាំ​ខាងលើ​​មិន​ទាន់​ស្គាល់ឈ្មោះ​នៅឡើយ ដោយមាន​ដាវ​ចំនួន​១​ដើម និង​បំពង់​ទីប​ចំនួន​១ ។

តាម​ប្រភព​ព័ត៌មាន​ពី​សន្តិសុខ​ក្នុង​សួន​ឧស្សាហកម្ម​កា​ណា​ឌី​យ៉ា​ខាងលើ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​ដោយ​ឃើញ​រ៉ឺ​ម៉ក​កង់​បី​មួយ​គ្រឿង​ ចូល​មក​ក្នុង​សួនច្បារ​មាន​គ្នា​៩​នាក់​ ទាំង​តៃកុង​ក្នុង​នោះ​មាន​ស្រី​៦​នាក់ បាន​នាំ​គ្នា​មក​អង្គុយ​លេង ។ បន្ទាប់​មក​មាន​យុវជន​ចំនួន​៤​នាក់​ទៀត​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ា​កលេត ហើយ​យុវជន​ដែល​ជិះ​រ៉ឺ​ម៉ក​កង់​បី​ខាងលើ​យក​ដាវ​នឹង​បំពង់​ទីប​ដេញ​កាប់ បណ្តាល​ឲ្យ​យុវជន​ម្នាក់​រង​របួស​ក្បាល ហើយ​ត្រូវ​បាន​កម្លាំង​សន្តិសុខ​ឃាត់​យុវជន​៣​នាក់ រួម​នឹង​ម្ចាស់​រ៉ឺ​ម៉ក​កង់​បី​បាន​ភ្លាម​ៗ ចំណែក​ជន​រង​គ្រោះ​ម្នាក់ ត្រូវ​បាន​មិត្តភក្ដិ​បាន​នាំ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជិត​កន្លែង​កើតហេតុ ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​ភ្លាម​ៗ​នោះ​កម្លាំង​សន្តិសុខ​សួន​ឧស្សាហ៍កម្ម​កា​ណា​ឌី​យ៉ា​បាន​ប្តឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ភ្លាម​ៗ​ផង​ដែរ ។ បន្ទាប់​ពី​សមត្ថកិច្ច​បាន​សាកសួរ​ភ្លាម​ៗ​នោះ ភាគី​បង្ក​ខាងលើ​មាន​២​នាក់​បាន​សារភាព​ថា ពួក​គាត់​បាន​វាយ​ច្រឡំ ដោយ​ជន​រង​គ្រោះជា​មិត្តភក្ដិ​របស់​ខ្លួន​បាន​ប្រាប់​សមត្ថកិច្ច​ថា ជន​រង​គ្រោះ​នឹង​បក្សពួក​គាត់​បាន​ដោះស្រាយ រួច​ហើយដោយ​ម្ចាស់​ដាវ​ខាងលើ​បាន​នាំ​ជន​រង​គ្រោះ​ទៅ​ព្យាបាល​បាន​ផង​ដែរ ហើយ​សមត្ថកិច្ច​បាន​នាំ​យុវជន​ក្មេង​ទំនើង​ខាងលើ​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍ នគរបាល​បន្ត​ទៀត ។

បន្ទាប់សមត្ថកិច្ច​នាំ​យុវជន​៣​នាក់​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​១ ដោយ​ភាគី​រង​គ្រោះ​បាន​នាំ​គ្នា​មក​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា ពួក​គាត់ គឺជា​បក្សពួក​គាត់​មែន ហើយ​ភាគី​បង្ក​នឹង​ជន​រង​គ្រោះ​សម្របសម្រួល​ថ្លៃ​ព្យាបាល ។ ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​នគរបាល​បាន​ធ្វើ​កិច្ចសន្យា​ណែនាំ អប់រំ​ឲ្យ​អាណាព្យាបាល​មក​ធានា​នឹង​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ភ្លាម​ៗ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ