ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកកាសែត​អាមេរិក4​នាក់​​បាត់ខ្លួននៅលីប៊ី

15 ឆ្នាំ មុន

ប្រភពព័ត៌​មាន​​ពីបរទេស​​ឱ្យ​​ដឹង​ថា ​អ្នក​យក​ព័ត៌​មាន​​​ឱ្យកាសែត​ The New York Times ៤​នាក់​​​បាន​បាត់ខ្លួន​នៅប្រទេស​​លីប៊ី ។ ​អ្នក​និពន្ធ​​​កាសែត​ The New York Times និយាយ​ថា ​ខ្លួន​​បានទទួលព័ត៌​មាន​​ថា សមាជិក​​អ្នកកាសែត The  New York Times ៤នាក់ ដែលយកព័ត៌​មាន​​នៅក្នុងទីក្រុង​​កំពង់​ផែ Ajdabiya របស់​លីប៊ី ​ប្រហែល​ជា​ត្រូវចាប់ខ្លួន ដោយកង​កម្លាំង​​​រដ្ឋាភិបាល​លីប៊ី ។​
នាយកប្រតិបត្តិកាសែត The New York Times ​ថ្លែង​ថា ​​យើងបាន​​ទាក់ទង​ទៅ​មន្ត្រីរដ្ឋាភិ​បាល​លីប៊ី នៅក្នុង​ទីក្រុងទ្រី​ប៉ូលី ហើយ​ពួកគេ​ប្រាប់​​ថា ពួកគេ​កំពុងព្យាយាម​​ស្វែង​រក​​អ្នក​កាសែត​​​​ទាំង​​៤នាក់​នោះ ហើយ​​​យើង​​សូមថ្លែង​អំណរគុណ​​យ៉ាងជ្រាលជ្រៅ​​​សម្រាប់​​មន្ត្រី​រដ្ឋាភិ​បាល​​​លីប៊ីដែល​​ខិតខំ​ប្រឹង​ប្រែង​ជួយ​​រកអ្នក​​​​​ទាំងនោះ ហើយ​ប្រសិនបើ​​​ពួកគេ​ត្រូវ​​ចាប់ខ្លួន​​​ជួយ​​ធានា​ឱ្យ​មានការ​ដោះលែង​​ពួក​គេ​​ផង ។​
កង​កម្លាំង​​​រដ្ឋាភិបាល​​លីប៊ីនិយាយ​ថា ពួកគេ​​មិន​​បានដឹង​ថា ​អ្នកកាសែត​​ទាំង​នោះ​​នៅទីណា​នោះទេ ​ហើយប្រសិន​​បើ​ពួកគេ​ត្រូវ​​ចាប់ខ្លួន​ដោយ​យោធា​ពួកគេ​​​គួរតែ​ឃើញនៅក្នុង​​ទីក្រុង​ទ្រី ប៉ូលី ៕