ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេធាវី​លោក កឹ​ម សុខា អះអាង​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​តតាំង​ក្តី​ក្នុង​សំណុំរឿង​កូនក្តី​របស់​ខ្លួន​នា​ពេល​ខាង​មុខ​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មេធាវី​ការពារ​ក្តី​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា សហ​មេធាវី​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ហើយ ក្នុង​ការ​តតាំង​រឿង​ក្តី​ការពារ​សំណុំរឿង​លោក​កូនក្តី​ខ្លួន ដែល​តុលាការ​បាន​សម្រេច បើក​សវ​នា​ការ…

រាជធានី​ភ្នំពេញ ៖ មេធាវី​ការពារ​ក្តី​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា សហ​មេធាវី​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ហើយ ក្នុង​ការ​តតាំង​រឿង​ក្តី​ការពារ​សំណុំរឿង​លោក​កូនក្តី​ខ្លួន ដែល​តុលាការ​បាន​សម្រេច បើក​សវ​នា​ការ នៅ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២០​ខាង​មុខ នេះ ។

លោក ចាន់ ចេ​ន សហ​មេធាវី​ការពារ​ក្តី​លោក កឹ​ម សុខា បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៩​យ៉ាង​ដូច្នេះ​ថា​៖« ខ្លួន​សុំ​ជា​មេធាវី គឺ​ភារៈកិច្ច​របស់​យើង គឺ​ត្រៀមខ្លួន​រួច​ជា​ស្រេច​ហើយ ក្នុង​ការពារ​ក្តី​ចំពោះ​មុខ​តុលាការ ។ ទោះបីជា​សាធារណ​ជនជាតិ និង​អន្តរ ជាតិ​ដឹង​យ៉ាងណា​ក្តី ក៏​ខ្លួន​ជា​មេធាវី​អត់​មាន​ជម្រើស​ទេ បើ​ដើមចោទ​នៅ​តែ​រុញ​នៅ​តាម​ផ្លូវ​តុលាការ​ដដែល​នោះ​» ។

លោក​មេធាវី​បាន​បន្ថែម​ថា ក្នុង​នាម​ជា​មេធាវី​នៅ​តែ​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការងារ​តស៊ូ​មតិ​តាម​ផ្លូវ​តុលាការ​ចំពោះ​សំណុំរឿង​របស់​លោក កឹ​ម សុខា ព្រោះ​គ្មាន​អ្វី​ផ្សេង​ពី​នេះ​ទេ ។ យ៉ាងណា​ក្តី​ចំពោះ​សំណុំរឿង​របស់​លោក កឹ​ម សុខា ត្រូវ​បាន​លោក​មេធាវី​បាន​សម្តែង​ក្តី​សង្ឃឹមថា នឹង​ទទួល​បាល​លទ្ធផល​ល្អ ។ ដោយ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​យើង​ដាំបាយ យើង​សង្ឃឹមថា​បាយ​ឆ្អិន ហើយ​យើង​ឆុង​កាហ្វេ យើង​សង្ឃឹមថា កាហ្វេ​នេះ​ឈ្ងុយ នេះ​យើង​ជា​ក្តី​សង្ឃឹមថា​របស់​យើង​» ។

ជាមួយ​គ្នា​នោះ​ដែរ លោក​មេធាវី​ក៏​មិន​បាន​បង្ហាញ​ក្នុង​ការ​ដោះស្រាយ ឬ​បង្ហាញ​សាក្សី​ក្នុង​កា រដោះ​ស្រាយ​បទល្មើស​លោក កឹ​ម សុខា នោះ​ទេ ។ លោក​ថា ៖«​ដោយសារ​តែ​រឿង​នេះ​ជា​យុទ្ធសាស្ត្រ ឬ​យុ​ត្តិ​វិធី​របស់​តុលាការ​ខ្ញុំ​សុំ​មិន​បញ្ចេញ​សាក្សី​នោះ​ទេ​» ។ ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​លោក មេធាវី​ចាន់ ចេ​ន បាន​អះ​អា​ថា លោក​សង្ឃឹមថា នឹង​មានការ​ទម្លាក់​ការ​ចោទប្រកាន់ ឬ​បទ​ចោទ​ចំពោះ​កូនក្តី​របស់​ខ្លួន ជា​មិន​ខាន​នៅ​ពេល​ខាង​មុខ​នេះ ។

លោក​មេធាវី ក៏​ដូច​ជា សហ​មេធាវី​ផ្សេង​ទៀត​នៅ​តែ​ទទូច​ឲ្យ​មានការ​ទម្លាក់​បទចោទប្រកាន់​ចំពោះ​លោក កឹ​ម សុខា ដដែល ។ ជាមួយ​គ្នា​នោះ​ដែរ លោក​មេធាវី​បាន​អះអាង​ថា ចំពោះ​សំណុំរឿង​លោក កឹ​ម សុខា ជា​រឿង​របស់​អ្នកនយោបាយ​តែ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ