ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី បា​ហ្វេ ហាម​មិន​ឲ្យ​ការងារ​ទៅ​មនុស្ស​ប្រភេទ​នេះ​ដាច់ខាត

4 ឆ្នាំ មុន

លោក វ៉ា​រេ​ន បា​ហ្វេ (Warren Buffett) ជា​មហាសេដ្ឋី​ដែល​ត្រូវ​បាន​ទទួល​ការ​គោរព​ស្រលាញ់​មនុស្ស​ជា​ច្រើន​ទូ​ទាំង​ពិភពលោក ប៉ុន្តែ​ការ​វិនិយោគ​ដែល​ជោគជ័យ​ជាងគេ​បំផុត​របស់​លោក គឺ​ការ​វិនិយោគ​លើ​មនុស្ស ។ លោក​បាន​ចែករំលែក​មក​ថា…

លោក វ៉ា​រេ​ន បា​ហ្វេ (Warren Buffett) ជា​មហាសេដ្ឋី​ដែល​ត្រូវ​បាន​ទទួល​ការ​គោរព​ស្រលាញ់​មនុស្ស​ជា​ច្រើន​ទូ​ទាំង​ពិភពលោក ប៉ុន្តែ​ការ​វិនិយោគ​ដែល​ជោគជ័យ​ជាងគេ​បំផុត​របស់​លោក គឺ​ការ​វិនិយោគ​លើ​មនុស្ស ។ លោក​បាន​ចែករំលែក​មក​ថា លោក​មាន​ការងារ​តែ​ពីរ​ទេ គឺ​ទាក់ទាញ និង​រក្សា​អ្នកគ្រប់គ្រង​ដែល​មាន​សមត្ថភាព ដើម្បី​មក​ធ្វើការ​ឲ្យ​លោក ។

ហើយ​យោង​ទៅ​តាម​បទ​ពិសោធន៍​ជា​ច្រើន​ឆ្នាំ​របស់​លោក​កន្លង​មកនេះ លោក​បាន​ប្រាប់​មក​ថា លោក​មិន​ឲ្យ​ការងារ​ទៅ​មនុស្ស​ដែល​មិន​មានគុណ​សម្បត្តិ​បី​ឡើយ​ដែល​មាន​ដូច​ជា ភាព​ឆ្លាត​វៃ ការ​ផ្តួចផ្តើម និង​ភាព​ទៀងត្រង់​។

ប៉ុន្តែ​សម្រាប់​លោក បា​ហ្វេ ភាព​ទៀងត្រង់​ជា​គុណសម្បត្តិ​ដែល​សំខាន់​ជាងគេ សម្រាប់​អ្នក​ដែល​ចង់​ធ្វើការ​ឲ្យ​លោក​ព្រោះ​មិន​ថា មនុស្ស​ម្នាក់​មាន​ភាព​ឆ្លាត​វៃ ឬ​សកម្ម​ប៉ុនណា​ទេ បើ​មិន​មាន​ភាព​ទៀងត្រង់​មនុស្ស​ម្នាក់​នោះ​នឹង​នាំ​បញ្ហា​ដល់​ក្រុមហ៊ុន ឬ​អាជីវកម្ម ។ ដូច្នេះ​ពេល​ដែល​ជ្រើសរើស​បុគ្គលិក អ្នក​ត្រូវ​ពិនិត្យ​មើល​ចំណុច​ដូច​ខាងក្រោម​នេះ ៖

១. ទំនួល​ខុស​ត្រូវ​៖
អ្នក​ត្រូវ​សួរ​បេក្ខជន​ពី​កំហុសឆ្គង​ធំ​ជាងគេ​ដែល​ពួក​គេ​ធ្លាប់​បាន​ធ្វើ​ពី​មុន​មក ។ បើ​វា​គ្រាន់តែ​ជា​កិច្ចការ​កំប៉ិកកំប៉ុក​ទេ​នោះ មនុស្ស​ម្នាក់​នោះ​ប្រហែលជា​មិនមែន​មនុស្ស​ដែល​ធ្វើ​កិច្ចការ​សំខាន់​ៗ​ពី​មុន​មក​ទេ ឬ​បង្ហាញ​ថា​មនុស្ស​ម្នាក់​នោះ​កុហក ព្រោះ​មនុស្ស​មាន​សមត្ថភាព​ខ្លាំង​ប៉ុនណា​ក៏​តែងតែ​ធ្លាប់​ធ្វើ​ខុស​ពី​មុន​មក​ដែរ​។ មាន​តែ​អ្នក​ស្មោះត្រង់​ទេ​ដែល​ហ៊ាន​ទទួលកំហុស​ឆ្គង​ខ្លួន​។

២. សួរ​បញ្ជាក់​៖
ប្រវត្តិរូប​សង្ខេប​របស់​បេក្ខជន​ជា​សំបុត្រ​ដែល​ជួយ​ឲ្យ​ពួក​គេ​ឆ្លងកាត់​ដំណាក់កាល​នីមួយ​ៗ ប៉ុន្តែ​វា​ជា​សំបុត្រ​ដែល​ពួក​គេ​សរសេរ​ឡើង​ដោយ​ខ្លួនឯង ។ ពួក​គេ​អាច​នឹង​កុហក​ព័ត៌មាន​ដើម្បី​បង្ហាញ​ភាព​លេចធ្លោ​របស់​ខ្លួន​ជាដើម ។

៣. ស៊ើប​ពី​បេក្ខជន​បន្ថែម​៖
ការ​ត្រួតពិនិត្យ​មើល​ព័ត៌មាន​មួយ​ចំនួន​ទាក់ទិន​នឹង​បេក្ខជន​ដែល​អ្នក​ចាប់អារម្មណ៍​អាច​ជួយ​ដល់​អ្នក និង​ក្រុមហ៊ុន​ក្នុង​ការ​ជៀសវាង​មនុស្ស​ដែល​ធ្លាប់​មាន​ប្រវត្តិ​មិនល្អ និង​ការពារ​មិន​ឲ្យ​ក្រុមហ៊ុន​ខូច​មុខមាត់​ជាដើម​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ