ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រាប់​ស្ត្រី​ឆ្លងទន្លេ រាជរដ្ឋាភិបាល​ចំណាយ​ទឹកប្រាក់​ជាង​10​ពាន់​លាន​រៀល​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ថា តាម​រយៈ​គោលនយោបាយ​គាំ​ពារ​សង្គម ធ្វើ​ឲ្យ​ចំនួន​ស្ត្រី​ឆ្លងទន្លេ​នៅ​មន្ទីរពេទ្យ​មានការ​កើនឡើង​ជាង​ឆ្នាំ​២០១៨​កន្លង​មក ។ សម្តេច​តេ​ជោ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ថា តាម​រយៈ​គោលនយោបាយ​គាំ​ពារ​សង្គម ធ្វើ​ឲ្យ​ចំនួន​ស្ត្រី​ឆ្លងទន្លេ​នៅ​មន្ទីរពេទ្យ​មានការ​កើនឡើង​ជាង​ឆ្នាំ​២០១៨​កន្លង​មក ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​នៅ​ក្នុងពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​បញ្ចប់​ការ សិក្សា​នៅ​សាកលវិទ្យាល័យ​វិទ្យា​សាស្ត្រ​សុខាភិបាល​នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែធ្នូ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​និង​សន្និបាត​កោះ​ពេជ្រ​ថា រហូត​មក​ដល់ពេល​នេះ​មាន​ស្ត្រី​និង​កុមារ​ចំនួន​១៦៥.១១៥ករណី បាន​ទទួល​សេវា​និង​សាច់ប្រាក់​ឧបត្ថម្ភ​ចំណាយ​ជាង​១០​ពាន់​លាន​រៀល ។ មាន​ន័យ​ថា ចាប់ពី​ផ្តើម​ពី​ស្ត្រី​មាន​ផ្ទៃពោះ​ភ្លាម យើង​បាន​ផ្តើម​ឧបត្ថម្ភ​មុន​ឆ្លងទន្លេ​៤​ដង ដោយ​ទៅ​ពិនិត្យ​ម្តង​ៗរាជរដ្ឋាភិបាល​ឧបត្ថម្ភ​រហូត​ដល់​ពេល​ឆ្លងទន្លេ និង​កូន​អាយុ​២​ឆ្នាំ រដ្ឋ​បាន​ចំណាយ​ថវិកា​សម្រាប់​កុមារ​ម្នាក់​ជិត​២០០​ដុល្លារ​អា​មេ​រិ​ក ។

សម្តេច​តេ​ជោ​បន្ត​ថា ការ​ធ្វើ​បែប​នេះ​ក៏​ចូលរួមចំណែក​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ដល់​ប្រជាជន​កម្ពុជា​ផង​ដែរ ។ សម្តេច​ក៏​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៥ ខែធ្នូ មានកម្ម​ការិនី​២៥០​នាក់​ឆ្លងទន្លេ ហើយ​ចំនួន​កូន​មាន​២៥០​នាក់ ដែល​គ្មាន​កូនភ្លោះ​នោះ​ទេ ។ បើ​គិត​ចាប់ពី​ថ្ងៃ​ទី​១ ខែមករា ដល់​ថ្ងៃ​ទី​១៥ ខែធ្នូ​ឆ្នាំ​នេះ មានកម្ម​ការិនីឆ្លងទន្លេ​ចំនួន​៧៣.០៣៧​នាក់ ចំនួន​កូន​៧៣.៥២១​នាក់ ។សម្តេច​បន្ត​ថា តាម​តួលេខ​ឆ្នាំ​២០១៨​កន្លង​មក មានកម្ម​ការិនី​ជាង​៦​ម៉ឺន​នាក់​បាន​ឆ្លងទន្លេ ចំណែក​ឆ្នាំ​២០១៩​នេះ មាន​ជាង​៧​ម៉ឺន​នាក់​បាន​ឆ្លងទន្លេ ដែល​នេះ​បង្ហាញ​ថា​ចំនួន​កម្មករ​ឆ្នាំ​២០១៩ កើនឡើង​ជាង​ឆ្នាំ​កន្លង​មក ។

ជាមួយ​គ្នា​នេះ សម្តេច​តេ​ជោ​ក៏​បាន​ឲ្យ​ដឹង​ថា ចំនួន​ស្ត្រី​ឆ្លងទន្លេ​ដែល​កើនឡើង​ច្រើន​ក៏​មក​ពី​គោល​នយោ​បាយ​គាំពារ​សង្គម​របស់​រាជរដ្ឋាភិបាល​ចំពោះ​ស្ត្រី ពិសេស​នោះ​ចំពោះ​កម្មការិនី​ដែល​សម្រាលកូន​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​៣​ខែ ហើយ​ទទួល​បាន​ប្រាក់បៀវត្សរ៍​ចំនួន​១៣០% បូក​នឹង​ប្រាក់​ជួយ​ឧបត្ថម្ភ​១០០​ដុល្លារ​បន្ថែម​ទៀត ។ សម្តេច​តេ​ជោ​បន្ថែម​ថា ចំនួន​ស្ត្រី​ដែល​ឆ្លងទន្លេ​នេះ​បាន​ទទួល​សេវា​នៅ​ពេល​ពួក​គេ​ទៅ​សម្រាក​ឆ្លងទន្លេ​នៅ​មន្ទី​ពេទ្យ​របស់​រដ្ឋ ហើយ​កម្មករ​មាន​ប័ណ្ណ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​បស​ស​) ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ