ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​សក់​សម្រាប់​តុបតែង​សោះ​នាង Kylie Jenner ចំណាយ​ដល់​ម្លឹ​ង !

4 ឆ្នាំ មុន

អ្នកស្រី ខា​យ​លី ជេន​នើ (Kylie Jenner) ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​គ្រឿងសម្អាង Kylie Cosmetic ដ៏​ល្បីឈ្មោះ ត្រូវ​បាន​ចាត់ទុកជា​មហាសេដ្ឋី​ក្មេង​ជាងគេ​បំផុត​ដោយ​ទស្សនាវដ្តី…

អ្នកស្រី ខា​យ​លី ជេន​នើ (Kylie Jenner) ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​គ្រឿងសម្អាង Kylie Cosmetic ដ៏​ល្បីឈ្មោះ ត្រូវ​បាន​ចាត់ទុកជា​មហាសេដ្ឋី​ក្មេង​ជាងគេ​បំផុត​ដោយ​ទស្សនាវដ្តី Forbes កាលពី​ឆ្នាំ ២០១៩ កន្លង​មកនេះ ដូច្នេះ​នរណា​ក៏​ដឹង​ហើយ​ដែរ​ថា​នាង​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ ។

ជីវិត​ដ៏​ឡូយឆាយ​របស់​អ្នកស្រី​ត្រូវ​បាន​បង្ហាញ​ដល់​សាធារណជន​គ្រប់​រូប​តាម​រយៈ​កម្មវិធី Keeping Up With The Kardashian មិន​ថា​ជា​រថយន្ត Roll Royce ឬ​កម្មវិធី​ពិសេស​ៗ​សម្រាប់​ក្រុម​គ្រួសារ​នាង​ទេ ។ នៅ​ថ្ងៃកំណើត​របស់​អ្នកស្រី​កាលពី​ឆ្នាំ​មុន អ្នកគាំទ្រ​បាន​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ព្រោះ​អ្នក​តុបតែង​ខ្លួន​របស់​អ្នកស្រី ខា​យ​លី បាន​ប្រាប់​ពី​រឿង​សម្ងាត់​មួយ​ទាក់ទិន​នឹង​សក់​របស់​នាង ។

យោង​ទៅ​តាម​អ្នក​តុបតែង​ខ្លួន​ខាងលើ សក់​ពាក់​ពណ៌​ទង់ដែង​របស់​នាង​នៅ​ថ្ងៃកំណើត​ត្រូវ​បាន​ធ្វើ​ឡើង​ពី​សក់​នៅ​ប្រទេស​រុ​ស្ស៊ី​តម្លៃ​របស់​វា​ជា​ទូទៅ​ប្រមាណ​ពី ៦ ពាន់​ទៅ ៨ ពាន់​ដុល្លារ​ឯណោះ ។
អ្នក​តុបតែង​ខ្លួន​បាន​បកស្រាយ​ថា សក់​ទាំងនេះ​មាន​តម្លៃ​ខ្ពស់​ព្រោះ​វា​ជា​សក់​ដែល​មិន​ចាំបាច់​ត្រូវការ​ការ​លាប​ពណ៌​ច្រើន​បន្ថែម​ទៀត ហើយ​វា​ភ្លឺ​រលោង​ស្អាត​ស្រាប់ ។ ​ក្រៅពី​ការ​ចាយវាយ​រាប់​ពាន់​លើ​សក់​នេះ​ហើយ ក្នុង​ពេល​ថ្មី​ៗ​នេះ​ម្តាយ​របស់ ខា​យ​លី បាន​និយាយ​ក្នុង​បទ​សម្ភាស​មួយ​ថា​កូនពៅ​របស់​អ្នកស្រី​ក៏​ចំណាយ​ច្រើន​លើ​ថ្លៃ​សន្តិសុខ​ដែរ ហើយ​ចំនួន​ជាក់ស្តែង គឺ​ប្រមាណ​ពី ៣០ ទៅ ៤០ ម៉ឺន​ឯណោះ​ក្នុង​មួយ​ខែ ។

កាលពី​ខែតុលា មាន​អ្នកគាំទ្រ​ម្នាក់​ដែល​អង្គុយ​ចាំ​អ្នកស្រី​បើករថយន្ត​ដល់​ផ្ទះ រួច​ដើរទៅ​គោះ​កញ្ចក់ និង​ស្រែក​គម្រាម​ទាមទារ​ចូល​ទៅ​ក្នុងផ្ទះ​របស់​អ្នកស្រី ។ អ្នកស្រី​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​ខាង​ប៉ូ​លី​ស ហើយ​ក៏​រឹត​បន្តឹង​ផ្នែក​សន្តិសុខ​សម្រាប់​ក្រុម​គ្រួសារ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ