ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​អត្រាកំណើត​ធ្លាក់​ចុះ​ប្រទេស​ទាំងនេះ​ផ្តល់​លុយ​ឲ្យ​អ្នក​ស្ម័គ្រចិត្ត​មានកូន

4 ឆ្នាំ មុន

តើ​អ្នក​នឹង​មាន​គម្រោង​យក​កូន​បន្ថែម​ទេ​បើ​រដ្ឋាភិបាល​ជួយ​ឧបត្ថម្ភ​ដល់​អ្នក? ការ​ផ្តួចផ្តើម​ពី​រដ្ឋាភិបាល​ក្នុង​ការ​ជួយ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​អាណាព្យាបាល​ដើម្បី​យក​កូន​បន្ថែម​កំពុង​តែ​កើត​មាន​ឡើង​ក្នុង​ប្រទេស​កាន់តែ​ច្រើន​ហើយ​ដើម្បី​ដោះស្រាយ​នឹង​បញ្ហា​ការ​ធ្លាក់​ចុះ​នៃ​អត្រាកំណើត ។ ការ​ស្រាវជ្រាវ​ក្នុង​ប្រទេស​ជា​ច្រើន​បាន​បង្ហាញ​មក​ថា មនុស្ស​នឹង​យក​កូន​ពេល​ដែល​ពួក​គេ​មាន​អារម្មណ៍​ថា​ពួក​គេ​មានការ​ងារ​នឹងន សេដ្ឋកិច្ច​មាន​លំនឹង​ល្អ និង​មានការ​គាំទ្រ​ឲ្យ​បង្កើត​គ្រួសារ ។ នៅ​ក្រុង Lestijärvi…

តើ​អ្នក​នឹង​មាន​គម្រោង​យក​កូន​បន្ថែម​ទេ​បើ​រដ្ឋាភិបាល​ជួយ​ឧបត្ថម្ភ​ដល់​អ្នក? ការ​ផ្តួចផ្តើម​ពី​រដ្ឋាភិបាល​ក្នុង​ការ​ជួយ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​អាណាព្យាបាល​ដើម្បី​យក​កូន​បន្ថែម​កំពុង​តែ​កើត​មាន​ឡើង​ក្នុង​ប្រទេស​កាន់តែ​ច្រើន​ហើយ​ដើម្បី​ដោះស្រាយ​នឹង​បញ្ហា​ការ​ធ្លាក់​ចុះ​នៃ​អត្រាកំណើត ។

ការ​ស្រាវជ្រាវ​ក្នុង​ប្រទេស​ជា​ច្រើន​បាន​បង្ហាញ​មក​ថា មនុស្ស​នឹង​យក​កូន​ពេល​ដែល​ពួក​គេ​មាន​អារម្មណ៍​ថា​ពួក​គេ​មានការ​ងារ​នឹងន សេដ្ឋកិច្ច​មាន​លំនឹង​ល្អ និង​មានការ​គាំទ្រ​ឲ្យ​បង្កើត​គ្រួសារ ។
នៅ​ក្រុង Lestijärvi របស់​ប្រទេស​ហ្វាំ​ង​ឡង់ កំពុង​តែ​ជួប​ប្រទះ​នឹង​បញ្ហា​ធ្លាក់​ចុះ​នៃ​អត្រាកំណើត ។ មុន​ឆ្នាំ ២០១៣ ក្រុង​នេះ​មើលឃើញ​មានការ​ចាប់កំណើត​ទារក​តែ​ម្នាក់​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ ។ តាំងពី​ពេល​នោះ​មក​អាជ្ញាធរ​ក្នុង​តំបន់​បាន​ចាប់ផ្តើម​កម្មវិធី​មួយ​ដែល​ផ្តល់​ថវិកា​ប្រមាណ ១ ម៉ឺន​អឺ​រ៉ូ ឬ ១១ ម៉ឺន​ដុល្លារ​ដល់​គ្រួសារ​ដែល​មានកូន​ក្នុង​រយៈពេល ១០ ឆ្នាំ ។

ហើយ​កម្មវិធី​ទាំងនេះ​កំពុង​តែ​ត្រូវ​បាន​អនុម័ត​ក្នុង​ប្រទេស​ដទៃ​ទៀត​ដែល​ជួប​ប្រទះ​ដូច​គ្នា​ដូច​ជា​ប្រទេស​អូស្ត្រាលី និង​ជប៉ុន​ផង​ដែរ ។ កម្មវិធី​ផ្សេង​ៗ​ទៀត​ដែល​បង្កើត​ឡើង​ដើម្បី​ជំរុញ​ទឹកចិត្ត​ប្រជាជន​ឲ្យ​យក​កូន​បន្ថែម​រួម​មាន​សេវា​មើលថែ​កុមារ ការ​អនុញ្ញាត​ឲ្យ​សុំ​ច្បាប់​សម្រាលកូន​រយៈពេល​វែង និង​ការ​ជំរុញ​ទឹកចិត្ត​ម្តាយ​ឲ្យ​ធ្វើការ​បន្ទាប់​ពី​មានកូន​ជាដើម ។ ប្រទេស​ហ្វាំ​ង​ឡង់​ក៏​មានកម្ម​វិធី​ផ្តល់​ជា​ប្រអប់​សម្ភារៈ​ទារក និង​ប្រាក់​ចាយវាយ​ប្រមាណ ១១១ ដុល្លារ​ជា​រៀង​រាល់​ខែ​ដែរ ។
ប្រទេស​ដទៃ​ដូច​ជា​ប្រទេស​ចិន​កំពុង​តែ​ព្យាយាម​ដោះស្រាយ​បញ្ហា​ខាងលើ​ដូច​គ្នា​ដែរ ព្រោះតែ​ច្បាប់​កូន​មួយ​ដែល​ត្រូវ​បាន​លុប​បំបាត់​កាលពី​ឆ្នាំ ២០១៦ ។ ក្នុង​រយៈពេល ៣៧ ឆ្នាំ​មុន​ឆ្នាំ ២០១៦ ប្រជាជន​នៅ​ប្រទេស​ចិន​មាន​សិទ្ធិ​យក​កូន​តែ​មួយ​ប៉ុណ្ណោះ តែ​បច្ចុប្បន្ន​នេះ​ចំនួន​ត្រូវ​បាន​បង្កើន​មក​ពីរ​វិញ ។

ក្នុង​ពេល​ថ្មី​ៗ រដ្ឋាភិបាល​ចិន​បាន​ពិចារណា​ផ្តល់​ជា​ជំនួយ​ផ្សេង​ៗ​ដល់​អាណាព្យាបាល​ដូច​ប្រទេស​ហ្វាំ​ង​ឡង់​ដែរ ។ ក្នុង​ក្រុង Ama លើ​កោះ Nakanoshima របស់​ប្រទេស​ជប៉ុន វិញ​អាណាព្យាបាល​នឹង​ទទួល​បាន​៩៤០ ដុល្លារ​សម្រាប់​កូន​ដំបូង ប៉ុន្តែ​កូន​ទី ៤ នឹង​ទទួល​បាន​ដល់​ទៅ ៩៤០០ ដុល្លារ​ឯណោះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ