ប្រទេសឥណ្ឌា ៖ ក្រោយការប៉ះទង្គិចគ្នាដោយហិង្សានានាក្នុងសាកលវិទ្យាល័យមួយនៃទីក្រុងញូវដែល្លីមក ចលនាតវ៉ាប្រឆាំងច្បាប់ផ្ដល់សញ្ជាតិ បានរីករាលដាលកាលពីថ្ងៃទី១៦ធ្នូក្នុងប្រទេសឥណ្ឌាទាំងមូល នាំឲ្យមានការប្រឈមរបស់រដ្ឋាភិបាលលោកម៉ូឌី។
ច្បាប់សញ្ជាតិដែលអនុម័តកាលពីសប្ដាហ៍មុន បានសម្រូលការផ្ដល់សញ្ជាតិឥណ្ឌាដល់បណ្ដាជនភៀសខ្លួនអាហ្វហ្គានីស្ថាន បង់ក្លាដែសនិងប៉ាគីស្ថាន ប៉ុន្តែក្នុងលក្ខខណ្ឌដែលពួកគេពុំមែនជាជនអ៊ិស្លាម។ ចំពោះជនភៀសខ្លួនទាំងនេះមួយចំនួន សម្ដែងឆន្ទៈចង់បានសញ្ជាតិ ដោយស្ថិតក្នុងសហគមអ៊ិស្លាម ក្នុងប្រទេសដែលមានប្រជាជនប្រមាណជា១,៣ពាន់លាននាក់នេះ។
នៅភាគឦសានឥណ្ឌាជាប្រភពដំបូងនៃចលនាតវ៉ាកាលពីសប្ដាហ៍មុន ហើយនៅទីនោះមនុស្ស៦នាក់បានបាត់បង់ជីវិតរួចហើយ ពួកបាតុករប្រឆាំងច្បាប់នោះលើកហេតុផលថា វានឹងនាំឲ្យមានការហូរចូលយ៉ាងគំហុករបស់ពួកជនភៀសខ្លួនហិណ្ឌូបង់ក្លាដែស និងខ្លាចពួកអន្តោប្រវេសន៍ទាំងនេះមកដណ្ដើមការងារពីប្រជាជនមូលដ្ឋាន។
ថ្ងៃទី១៦ធ្នូ ក្រោយការប៉ះទង្គិចគ្នាដ៏ខ្លាំង រវាងពួកអ្នកតវ៉ា និងប៉ូលិសក្នុងសាកលវិទ្យាល័យធំJAMIA MILLIA ISLAMIAនៃរដ្ឋធានីបាតុកម្មថ្មីៗកើតមាន ក្នុងបរិវេណនៃសាកលវិទ្យាល័យនៅញូវដែល្លី CHENNAI បឹងហ្គាល័រ អាលីហ្គារ ហ៊ីដឺរ៉ាបាដ មុមបៃឬLUCKNOW។ ពុំមានឧប្បត្តិហេតុធំដុំណាមួយកើតមានឡើយ។
នាយករដ្ឋមន្ត្រីលោកណារេនដ្រាម៉ូឌីបានបរិហារតាមTWITTER បណ្ដាក្រុមដែលលាក់បាំងផលប្រយោជន៍ ក្នុងគោលបំណងសាបព្រោះការបំបែកបំបាក់ ហើយលោកអះអាងថា ច្បាប់ថ្មីស្ដីពីសញ្ជាតិឆ្លុះបញ្ចាំងពីវប្បធម៌ពហុសន្តិសុខ និងភាតរភាពរបស់ឥណ្ឌា។ បាតុករម្នាក់ជានិស្សិតក្រុងញូវដែល្លីនិយាយថា ច្បាប់ស្ដីពីសញ្ជាតិនេះគឹប្រឆាំងពួកអ៊ិស្លាមផ្ទុយនឹងស្មារតីរបស់ឥណ្ឌា៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ