ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ស៊ី​ជី​ន​ពីង​ គាំទ្រ​ពេញទំហឹង​មេ​ដឹក​នាំ​ហុងកុង

4 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ ប្រធានាធិបតី​ចិន លោក​ស៊ីជី​ន​ពីង​អះអាង​កាលពី​ថ្ងៃ​ទី​១៦​ធ្នូ ចំពោះ​ប្រមុខ​ប្រតិ​បត្តិ​ក្រុង​ហុងកុង​លោកស្រី​ការី​ឡា​ម​ថា លោក​គាំទ្រ​ជា​និច្ច​ពុំ​ងាករេ​ដល់​រដ្ឋាភិបាល​ហុងកុង ក៏​ទោះបី​ចលនា​ស្និទ្ធ​ប្រជាធិបតេយ្យ​នៅ​បន្ត​និង​ការ​ចាញ់ ក្នុង​ការ​បោះ​ឆ្នោត​មូលដ្ឋាន​ក្ដី​។ ហុងកុង​ជាទី​ក្រុង​ពាក់កណ្ដាល​ស្វយ័ត​នា​ភាគ​ខាងត្បូង​ចិន ជួប​ប្រទះ​ចាប់តាំងពី​ខែមិថុនា​មក…

ក្រុង​ហុងកុង ៖ ប្រធានាធិបតី​ចិន លោក​ស៊ីជី​ន​ពីង​អះអាង​កាលពី​ថ្ងៃ​ទី​១៦​ធ្នូ ចំពោះ​ប្រមុខ​ប្រតិ​បត្តិ​ក្រុង​ហុងកុង​លោកស្រី​ការី​ឡា​ម​ថា លោក​គាំទ្រ​ជា​និច្ច​ពុំ​ងាករេ​ដល់​រដ្ឋាភិបាល​ហុងកុង ក៏​ទោះបី​ចលនា​ស្និទ្ធ​ប្រជាធិបតេយ្យ​នៅ​បន្ត​និង​ការ​ចាញ់ ក្នុង​ការ​បោះ​ឆ្នោត​មូលដ្ឋាន​ក្ដី​។

ហុងកុង​ជាទី​ក្រុង​ពាក់កណ្ដាល​ស្វយ័ត​នា​ភាគ​ខាងត្បូង​ចិន ជួប​ប្រទះ​ចាប់តាំងពី​ខែមិថុនា​មក នូវ​បាតុកម្ម​ជួនកាល​ដោយ​សន្តិវិធី ជួនកាល​មានការ​ប៉ះទង្គិច​គ្នា​ហិង្សា រវាង​ប៉ូលិស​និង​ពួក​បាតុករ​រ៉ា​ឌី​កាល់ ព្រមទាំង​អំពើ​បំផ្លិចបំផ្លាញ​នានា​។ ប្រជាប្រិយភាព​របស់​លោកស្រី​ឡា​ម​បាន​ធ្លាក់​ចុះ​យ៉ាង​​ខ្លាំង ចាប់តាំងពី​៦​ខែ​មក​ហើយ​រួច​បាតុករ​មួយ​ចំនួន​រហូត​ដល់​ទាមទារ ឲ្យ​លោកស្រី​លា​លែង​ចេញពី​តំណែង​ទៀត​ផង​។ ក៏​ប៉ុន្តែ​លោក​ស៊ី​ជី​ន​ពីង​អះអាង​ជា​ថ្មី កាលពី​ថ្ងៃ​ទី​១៦​ធ្នូ ពេល​លោកស្រី​ឡា​ម​មក​បំពេញ​ទស្សនកិច្ច​ប្រចាំឆ្នាំ​នៅ​ក្រុង​ប៉េ​កាំ​ង ពី​ការ​គាំទ្រ​របស់​លោក​ចំពោះ​លោកស្រី​។

ប្រធានាធិបតី​ចិន​ថ្លែង​ថា រដ្ឋាភិបាល​កណ្ដាល​ទទួលស្គាល់​ពេញទំហឹង ចំពោះ​ភាព​ក្លាហាន​និង​ការ​ទទួលខុសត្រូវ​របស់​មេដឹកនាំ​ហុងកុង ចំពោះ​អ្វី​ដែល​លោកស្រី​ខិតខំ​ពុះពារ ក្នុង​ដំណាក់កាល​ដ៏​លំបាក​នេះ​សម្រាប់​ហុងកុង​។ យើង​នឹង​បន្ត​ផ្ដល់​ការ​គាំទ្រ​ដោយ​មិន​ងាករេ​របស់​យើង ចំពោះ​រដ្ឋាភិបាល​ដែល​លោកស្រី​ដឹកនាំ​។

ក្នុង​ឱកាស​នៃ​ការ​ជួប​ពិភាក្សា​គ្នា​ក្នុង​វិមាន​ប្រជាជន​លោកស្រី​ឡា​ម បាន​ថ្លែងអំណរគុណ​ដល់​ប្រធានា​ធិបតី​ចិន ចំពោះ​ទំនុកចិត្ត​និង​ការ​គាំទ្រ​ដល់​រដ្ឋាភិបាល​ហុងកុង និង​រូប​លោកស្រី​ផ្ទាល់​ក្នុង​ពេល​ហុងកុង​ជួប​ប្រទះ​វិបត្តិ​ដ៏​ធំ​បំផុត​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ