ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​ងាយ​ៗ​ដោះស្រាយ​បញ្ហា​ស្ងួត​ទ្វារ​មាស​​តាម​បែប​ធម្មជាតិ កុំ​បារម្ភ!

4 ឆ្នាំ មុន

ជា​ធម្មតា​បញ្ហា​ស្ងួត​ទ្វា​មាស​អាច​កើត​មាន​ឡើង​ក្រោយ​ពេល​អស់​រដូវ ហើយ​ស្ថានភាព​នេះ​បង្ក​ការ​ឈឺចាប់​និង​អារម្មណ៍​មិន​ស្រួល​ដោយ​រាង​កាយ​មិន​អាច​ផលិត​អ័រម៉ូន estrogen បាន​គ្រប់គ្រាន់​។ ទោះជា​យ៉ាងណា​ស្ត្រី​វ័យក្មេង​មិន​ទាន់​ឈាន​ដល់​វ័យ​អ​ស់ដូវ​ក៏​អាច​ជួប​ប្រទះ​អាកា​រៈ​នេះ​ផង​ដែរ​ដោយសារ​ឥទ្ធិពល​នៃ​ថ្នាំ​មួយ​ចំនួន អ​តុល្យភាព​អ័រម៉ូន ឬ​សូ​ម្បី​តែ​បញ្ហា​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ​របស់​ពួក​គេ​។ ទោះជា​យ៉ាងណា​កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh…

ជា​ធម្មតា​បញ្ហា​ស្ងួត​ទ្វា​មាស​អាច​កើត​មាន​ឡើង​ក្រោយ​ពេល​អស់​រដូវ ហើយ​ស្ថានភាព​នេះ​បង្ក​ការ​ឈឺចាប់​និង​អារម្មណ៍​មិន​ស្រួល​ដោយ​រាង​កាយ​មិន​អាច​ផលិត​អ័រម៉ូន estrogen បាន​គ្រប់គ្រាន់​។ ទោះជា​យ៉ាងណា​ស្ត្រី​វ័យក្មេង​មិន​ទាន់​ឈាន​ដល់​វ័យ​អ​ស់ដូវ​ក៏​អាច​ជួប​ប្រទះ​អាកា​រៈ​នេះ​ផង​ដែរ​ដោយសារ​ឥទ្ធិពល​នៃ​ថ្នាំ​មួយ​ចំនួន អ​តុល្យភាព​អ័រម៉ូន ឬ​សូ​ម្បី​តែ​បញ្ហា​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ​របស់​ពួក​គេ​។

ទោះជា​យ៉ាងណា​កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh ឱ្យ​ដឹង​ពី​គន្លឹះ​ងាយ​ៗ​ដោះស្រាយ​បញ្ហា​ស្ងួត​ទ្វារមាស​តាម​បែប​ធម្មជាតិ ៖

១. ប្រេងដូង ៖ ក្រៅពី​ផ្ដល់​សំណើម​ហើយ​នោះ ប្រេងដូង​ក៏​មាន​ប្រសិទ្ធភាព​កាត់​បន្ថយ​ការ​ឈឺ​ចាប់ ភាព​ស្ងួត និង​រមាស់​ផង​ដែរ​។ អ្នក​អាច​លាបប្រេង​ដូង​សុទ្ធ​ត្រង់​តំបន់​ដែល​ទទួល​រង​ផល​ប៉ះពាល់​។

២. ធ្វើ​លំ​ហាត់ប្រាណ​ជា​ប្រចាំ ៖ អ្នក​ចាំបាច់​គួរ​ធ្វើ​លំ​ហាត់ប្រាណ​ជា​ប្រចាំ​ដើម្បី​រក្សា​បាន​នូវ​លំហូរ​ឈាម​ប្រសើរ​គ្រប់គ្រាន់​ពេញ​ក្នុង​រាង​កាយ​។ លើស​ពី​នេះ​ទៅ​ទៀត​ការ​ធ្វើ​លំ​ហាត់ប្រាណ​ក៏​ជួយ​គ្រប់គ្រង​ការ​ផលិតផល​អ័រម៉ូន​ផង​ដែរ​។ ហើយ​អ្វី​ដែល​សំខាន់​នោះ គឺ​ការ​រក្សា​បាន​នូវ​តុល្យភាព​នៃ​អ័រម៉ូន testosterone និង estrogen ជួយ​ទប់ស្កាត់ ក៏​ដូច​ជា​កាត់​បន្ថយ​ភាព​ស្ងួត​នៃ​ទ្វារមាស​។ ការ​ធ្វើ​លំ់​ហាត់ប្រាណ​ទៀងទាត់​ក៏​រំញោច​ក្រពេញ ព្រមទាំង​អូវែ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ស្ងួត​ផង​ដែរ​។

៣. វីតាមីន E ៖ ប្រេង​វីតាមីន E ក៏​មាន​ប្រសិទ្ធភាព​ខ្ពស់​ដូច​ប្រេងដូង​ដែរ​។ អ្នក​អាច​លាប​វា​ផ្ទាល់​ត្រង់​តំបន់​ដែល​ទទួល​រង​ផល​ប៉ះពាល់ ឬ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​ប្រើប្រាស់​ជា​ថ្នាំ​គ្រាប់​លេប​វិញ​។

៤. បន្ថែម​អាស៊ីត​ខ្លាញ់​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ៖ អ្នក​អាច​ទប់ស្កាត់ និង​ដោះស្រាយ​បញ្ហា​ស្ងួត​ទ្វារមាស់​តាម​រយៈ​អាហារ​ដែល​អ្នក​ទទួលទាន​។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ​ចូរ​បន្ថែម​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​អាស៊ីត​ខ្លាញ់​ល្អ​ដូច​ជា​ត្រី​សម្បូរ​ខ្លាញ់ គ្រាប់​ផ្កាឈូករ័ត្ន ឬ​គ្រាប់​ល្ពៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ