ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជាវ តាយ ដឹក​នាំ​មន្ត្រី​រាជ​ការ​ជុំ​វិញ​ខេត្ត​ប្រារព្ធ​ទិវា​បរិស្ថាន​​នៅ​ស្រុក​លើក​ដែក​

9 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ លោក​ជាវ តាយ អភិ​បាល​រង​ខេត្ត​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ មិថុនា ២០១៤ បាន​ដឹក​នាំ​​មន្ត្រី​រាជ​ការ​ជុំ​វិញ​សាលា​ខេត្ត​ប្រារព្ធ​ទិវា​បរិស្ថាន​ពិភព​លោក​នៅ​សាលា​ស្រុក​លើក​ដែក​ ដោយនាំ​យក​​កូន​ឈើ​ប្រភេទ​ឈើ​ទាល​ និង​គគីចំនួន​១.៥០០​ដើម​ទៅ​ដាំ និង​ចែក​ជូន​ប្រជា​ពលរដ្ឋ​​។

ពិធី​នេះ​មានការ​ចូលរួម​ពី​​ប្រជា​ពលរដ្ឋ​ លោក​គ្រូ អ្នក​គ្រូ សិស្សា​នុសិស្ស​ និង​កង​កម្លាំង​ប្រដាប់​អាវុធ​​យ៉ាង​ច្រើន​កុះ​ករ​។

ខេត្ត​កណ្តាល​ ៖ លោក​ជាវ តាយ អភិ​បាល​រង​ខេត្ត​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ មិថុនា ២០១៤ បាន​ដឹក​នាំ​​មន្ត្រី​រាជ​ការ​ជុំ​វិញ​សាលា​ខេត្ត​ប្រារព្ធ​ទិវា​បរិស្ថាន​ពិភព​លោក​នៅ​សាលា​ស្រុក​លើក​ដែក​ ដោយនាំ​យក​​កូន​ឈើ​ប្រភេទ​ឈើ​ទាល​ និង​គគីចំនួន​១.៥០០​ដើម​ទៅ​ដាំ និង​ចែក​ជូន​ប្រជា​ពលរដ្ឋ​​។ ពិធី​នេះ​មានការ​ចូលរួម​ពី​​ប្រជា​ពលរដ្ឋ​ លោក​គ្រូ អ្នក​គ្រូ សិស្សា​នុសិស្ស​ និង​កង​កម្លាំង​ប្រដាប់​អាវុធ​​យ៉ាង​ច្រើន​កុះ​ករ​។

ទិវាបរិស្ថាន​​ជាតិ​ និង​បរិ​ស្ថាន​ពិភព​លោក​ធ្វើ​ឡើង​ក្នុង​គោល​បំណង​បំផុស​ចលនា​អប់រំ​ប្រជា​ពលរដ្ឋ សិស្សា​នុសិស្ស​ មន្ត្រី​រាជ​ការ​គ្រប់​លំដាប់​ថ្នាក់​ ព្រះ​សង្ឃ សិប្ប​ករ​ អាជីវករ​ឱ្យ​មានការ​ចូលរ​ួម​ទាំង​ស្មារតី​ ​សម្ភារ​ និង​កម្លាំង​ក្នុង​ទិស​ដៅ​បំបាត់​ឱ្យ​បាន​នូវ​ភាព​កខ្វក់​ បញ្ហា​សំរាម​ សំណល់​ផ្សេងៗ​ និង​ជួយ​រក្សា​ធន​ធាន​ធម្ម​ជាតិ​ដើម្បី​ប្រែ​ក្លាយ​បរិ​ស្ថាន​នៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ឱ្យ​ស្អាត​ផូ​ផង់ និង​ពណ៌​បៃ​តង​ជានិច្ច រួម​ចំណែក​លើក​ស្ទួយ​កិត្យា​នុ​ភាព​ជាតិ និង​លើក​កម្ពស់​សុខុមាល​ភាព​ប្រជា​ពលរដ្ឋ​ទាំង​អស់​គ្នា​៕