ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​លោក​ប្តី​មិន​ចូល​ផ្ទះ រក​ឃើញ​នៅ​ជាមួយ​អ្នក​ថ្មី​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​ តើ​ម្ទេស​ណា​មិន​ហឹរ? ក្រោយ​ពី​រៀប​ការ​បាន​៦​ឆ្នាំ លោក​ប្តី​ទៅ​លួច​មានស្រី ទោះបី​ប្រពន្ធ​ទូរស័ព្ទ​ប្រាប់​ថា​ ឈឺ​ក៏​មិន​មកមើល​ដែរ ។ ដោយសារ​តែ​ប្តី​ហាក់​លែង​នឹកនាប្រពន្ធ​ទៅ​តាម​រក​មើល ក៏​ឃើញ​កំពុង​នៅ​បន្ទប់ជួល​ជាមួយ​ស្រី​ថ្មី…

រាជធានី​ភ្នំពេញ ៖​ តើ​ម្ទេស​ណា​មិន​ហឹរ? ក្រោយ​ពី​រៀប​ការ​បាន​៦​ឆ្នាំ លោក​ប្តី​ទៅ​លួច​មានស្រី ទោះបី​ប្រពន្ធ​ទូរស័ព្ទ​ប្រាប់​ថា​ ឈឺ​ក៏​មិន​មកមើល​ដែរ ។ ដោយសារ​តែ​ប្តី​ហាក់​លែង​នឹកនាប្រពន្ធ​ទៅ​តាម​រក​មើល ក៏​ឃើញ​កំពុង​នៅ​បន្ទប់ជួល​ជាមួយ​ស្រី​ថ្មី ធ្វើ​ឲ្យ​ឆេះដុំ​ផ្ទុះ​ជា​ភ្នំភ្លើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង ។ រឿង​ប្តី​លួច​មាន​ស្រី​នេះ បាន​ផ្ទុះ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែធ្នូ នៅ​ភូមិ​រោងចក្រ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា បុរស​រូប​នេះ​ឈ្មោះ សេង សុ​ភ័​ក្ត្រា អាយុ​៣៣​ឆ្នាំ ជា​អ្នកជំនួញ ប្រពន្ធ​ឈ្មោះ ច​ន្ធីតាំង​ហួយ មានកូន​៤​នាក់​(​ប្រុស​៣​នាក់​ស្រី​១​នាក់​)​។ ចំណែក​ស្រី​ស្នេហ៍​ឈ្មោះ វ៉​ន ម៉ី​ម៉ី អាយុ​២៤​ឆ្នាំ មុខរបរ​រកស៊ី​ចងការ​លុយ ស្នាក់​នៅផ្ទះជួល​ក្នុងភូមិ​បុរី​កម្មករ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

បើ​តាម​ប្រពន្ធ​ឲ្យ​ដឹង​ថា គាត់​បាន​រៀប​ការ​នឹង​គ្នា​អស់​រយៈពេល​៦​ឆ្នាំ​មក​ហើយ រហូត​ដល់​មានកូន​៤​នាក់ ស្រាប់តែ​លោក​ប្តី​ប្រែចិត្ត​លួច​ទៅ​មាន​ស្រី​ថ្មី លែង​នឹកនា​ប្រពន្ធ​កូន និង​មិន​ចូល​ចូល​ផ្ទះ​ទេ ។ ជាក់ស្តែង​ថ្មី​ៗ​កន្លង​មកនេះ គាត់​ឈឺ​បាន​ទូរស័ព្ទ​ហៅ​ប្តី​ឲ្យ​ទៅ​ផ្ទះ​ជួយ​មើល​កូន​ក៏​លោក​ប្តី​មិន​ព្រមទៅ​ដែរ ថែម​ទាំង​និយាយ​ឌឺដង និង​ឲ្យ​ស្រី​ស្នេហ៍​ខ​មិ​ុ​ន​ជេរ​គាត់​តាម​ហ្វេ​ស​ប៊ុ​ក និង​ពេល​នៅ​ជាមួយ​គ្នា​បាន​និយាយ​តាម​ឆាត​បើក​វី​ដេ​អូ​ឲ្យ​គាត់​មើល​ទៀត ធ្វើ​ឲ្យ​គាត់​ខឹង​រហូត​តាម​រក​បន្ទប់​ជួល​ប្តី​និង​ស្រី​ស្នេហ៍​ទាល់តែ​ឃើញ ។

ស្ត្រី​ជា​ប្រពន្ធ​បាន​អះអាង​ថា ស្រី​ស្នេហ៍​របស់ប្តី​គឺជា​អតីត​ស្រី​បម្រើ​ខារ៉ាអូខេ​ក្បែរ​បន្ទប់​ជួល​នោះ​ដែរ ហើយ​បច្ចុប្បន្ន​រក​សុ​ី​ដើរ​ចងការ​ប្រាក់​គេ ។ បន្ទាប់​ពី​ខឹង​ទូរស័ព្ទ​ហៅ​ប្តី​មក​ផ្ទះ​មិន​ព្រម មក ហើយ​ថែម​ទាំង​និយាយ​ឲ្យ​គាត់​មក​តាម​រកដល់​បន្ទប់​ជួល​ទៀត​នោះ ទើប​គាត់​សម្រេចចិត្ត​ជិះ​រថយន្ត​មក​ជាមួយ​បងប្អូន​៦​ទៅ​៧​នាក់​មក​ដល់បន្ទប់​ជួល​គោះ​ទ្វារ​ហៅ​ប្តី​ឲ្យ​បើក ។ ពេល​ប្តីបើកទ្វារ បាន​ចាប់​ទាញ​ដៃ​គាត់​ចូល​ទៅ​ក្នុង​បន្ទប់ទើប​​បងប្អូន​សាច់ញាតិ​របស់​គាត់​នាំ​គ្នា​សម្រុកចូល​ទៅ​ក្នុង​បន្ទប់​ប្រវាយប្រតប់​គ្នា និង​ស្រែក​ឡូឡា​ផ្អើល​ដល់​អ្នក​ជិតខាង​តែ​ម្តង ។

តាម​អ្នក​ជិតខាង​និយាយ​ថា ដំបូង​ពួក​គាត់​ឮសំឡេង​រថយន្ត​មក​ដល់ ហើយ​ឮ​សូរ​ប្រវាយ​ប្រតប់​គ្នា ក៏​ចេញ​មក​មើលឃើញ​សាច់ញាតិ​ខាង​ប្រពន្ធ​ចូល​ទៅ​វាយ​ខាង​ស្រី​ស្នេហ៍ ដោយ​មាន​ប្តីជា​អ្នក​ជួយ​ការពារ​ស្រី​ស្នេហ៍​ផង ព្រោះ សាច់ញាតិខាង​ប្រពន្ធ​មាន​គ្នា​ច្រើន ។

ប្រមាណ​ជិត​មួយ​អាទិត្យ​មក​ហើយ ខាង​ប្រពន្ធ​បាន​មក​តាមដាន​និង​រករឿង​ប្រពន្ធចុង​នេះ ប៉ុន្តែ​មិន​បាន​ឈ្លោះប្រកែក​គ្នា​ខ្លាំង​ទេ ទើបតែ​យប់​នោះ​ឃើញ​មានការប្រទូស្ត​រា​៉​យ​គ្នា​កើតឡើង ។ ក្រោយ​កើតហេតុ ស្ត្រី​ជា​ប្រពន្ធ​សូម​ឲ្យ​សមត្ថកិច្ច​មក​ឃាត់ខ្លួន​ប្តី​និង​ស្រី​ស្នេហ៍ រួច​នាំ​គ្នា​ទៅ​ប៉ុស្តិ៍​ប៉ុស្តិ៍​នគរបាល​ទឹកថ្លា​ដើម្បី​ដោះ​ស្រាយ ។ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ ប្រពន្ធ​មិន​ព្រម​សម្របសម្រួល​ទេ​គឺ​ប្តឹង​បុរស​ជា​ប្តី ទើប​សមត្ថកិច្ច​បញ្ជូន​បុរស​ជា​ប្តី​ទៅ​សាកសួរ​បន្ត​នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌ​សែន​សុខ​ទៀត ។

បើ​យោង​តាម​ច្បាប់​ឯក​ពន្ធភាព បុរស​ជា​ប្តី​ដែល​ក្បត់ចិត្ត​ប្រពន្ធ អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​និង​បង់ប្រាក់​ជំងឺ​ចិត្ត​ថែម​ទៀត ។តាម​ព័ត៌មាន​ពី​ប៉ុស្ដិ៍​ប៉ូលិស​ទឹកថ្លា​បានឱ្យ​ដឹង​ថា គូ​ជម្លោះ​រឿង​ស្នេហ៍​ត្រីកោណ​នេះ​បាន​បន្ត​ឈ្លោះ​គ្នា​យ៉ាង​ជូរ​ចត់​មិន​អាច​សម្របសម្រួល​បាន​នោះ​ទេ ក៏​បាន​បញ្ជូន​បន្ត​ក្នុង​យប់​នោះ​ទៅ​អធិការដ្ឋាន​ខណ្ឌ​ ។

ក្រម​មន្ត្រី​បាន​ពន្យល់​ថា បើ​មិន​មានការ​សម្របសម្រួល​នោះ​ទេ និង​បញ្ជូន​ទៅ​តុលាការ​អនុវត្ត​តាម​ច្បាប់​ហើយ ។ ទីបំផុត​ការ​ទាមទារ​ពី​សំណាក់​ស្ត្រី​ជា​ប្រពន្ធ​ឱ្យ​ប្ដី​ផ្ដាច់ទំនាក់ទំនង​ជាមួយ​ស្រី​ស្នេហ៍ ប្ដី​ក៏​ព្រមព្រៀង ។ ទោះជា​បែប​ណា គេ​មិនដឹង​ថា​តើ​ជំរៅ​ស្នេហា​ត្រីកោណ​នេះ​បាន​ដើរ​ហួស​ឆ្ងាយ​រហូត​ងាក​ក្រោយ​បាន​ឬ​យ៉ាងណា​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ