ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​​ថែទាំ​សុខភាពឱ្យ​ល្អ​សម្រាប់​អ្នក​ធ្វើ​ការ​​ក្រោម​កម្តៅថ្ងៃ​ខ្លាំង

4 ឆ្នាំ មុន

មជ្ឈមណ្ឌល​គ្រប់គ្រង និង​ការពារ​ជំងឺ​សហរដ្ឋអាមេរិក​និយាយ​ថា កម្មករ​នៅ​ខាងក្រៅ​ធ្វើការ​ទំនងជា​ខ្វះ​ជាតិ​ទឹក និង​មាន​ជំងឺ​ទាក់ទង​នឹង​កម្តៅ​។ មជ្ឈមណ្ឌល​គ្រប់គ្រង និង​ការពារ​ជំងឺ​សហរដ្ឋអាមេរិក​បាន​ណែនាំ​ឲ្យ​ប្រជាជន​ដែល​ធ្វើការ​ក្រោម​កម្តៅថ្ងៃ​ខ្លាំង​ឲ្យ​អនុវត្ត​តាម​ការ​ណែនាំ​ខាងក្រោម​នេះ ៖ ១- ផឹកទឹក​ឲ្យ​បាន​ច្រើន​។ កុំ​រង់ចាំ​រហូត​ដល់​អ្នក​ស្រេកទឹក​ផឹក​។​២-…

មជ្ឈមណ្ឌល​គ្រប់គ្រង និង​ការពារ​ជំងឺ​សហរដ្ឋអាមេរិក​និយាយ​ថា កម្មករ​នៅ​ខាងក្រៅ​ធ្វើការ​ទំនងជា​ខ្វះ​ជាតិ​ទឹក និង​មាន​ជំងឺ​ទាក់ទង​នឹង​កម្តៅ​។

មជ្ឈមណ្ឌល​គ្រប់គ្រង និង​ការពារ​ជំងឺ​សហរដ្ឋអាមេរិក​បាន​ណែនាំ​ឲ្យ​ប្រជាជន​ដែល​ធ្វើការ​ក្រោម​កម្តៅថ្ងៃ​ខ្លាំង​ឲ្យ​អនុវត្ត​តាម​ការ​ណែនាំ​ខាងក្រោម​នេះ ៖

១- ផឹកទឹក​ឲ្យ​បាន​ច្រើន​។ កុំ​រង់ចាំ​រហូត​ដល់​អ្នក​ស្រេកទឹក​ផឹក​។​
២- ជៀសវាង​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល និង​ជាតិ​ស្ករ​។
៣- ពាក់ និង​លាប​ឡេ​ការពារ​កម្តៅថ្ងៃ​។
៤- បើ​អាច​ធ្វើ​បាន សូម​ធ្វើការ​មុន ឬ​ក្រោយមក​ក្នុង​ពេល​ថ្ងៃ ដើម្បី​ចៀសវាង​កម្តៅ​ពេល​ថ្ងៃត្រង់​។
៥- ពាក់មួក និង​ខោអាវ​ស្រាល​ៗ​រលុង​ៗ​។
៦- រៀន​ពី​របៀប​សម្គាល់​ជំងឺ​ទាក់ទង​នឹង​កំ​ដៅ​។

ប្រសិនបើ​អ្នកមាន​អារម្មណ៍​ថា​ខ្សោយ ឬ​ចង់​ដួល ចូរ​ឈប់​ធ្វើការ​ហើយ​ទៅ​កន្លែង​ត្រជាក់ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ