ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ចឃាត់​ខ្លួន​អ្នក​ចែកចាយ​និង​ប្រើប្រាស់​គ្រឿង​ញៀន​៤នាក់ បន្ទាប់​ពី​ឆែក​​ឆេរ​រក​ឃើញសំបកថ្នាំ​ញៀន​រាប់​រយ​កញ្ចប់​លាក់ទុកនៅលើផ្ទះ​

9 ឆ្នាំ មុន

ខេត្តកំពង់​ឆ្នាំង ៖ លោក​ យូ ​ទិត្យវ​ឌ្ឍនៈ​ ព្រះ​រាជ​អាជ្ញា​សាលា​ដំបូ​ងខេត្ត ដែល​ទើប​ចូលកាន់​តំណែង​ថ្មីៗក​ន្លងទៅ​នេះ​ បាន​ចេញ​ដីកាឆែក​ឆេរ និង​ចុះមក​ដឹកនាំ​បញ្ជា​ដោយ​​ផ្ទាល់​ ​ឆែកឆេ​រលំ​នៅឋាន​មួយ​កន្លែង​ ស្ថិតនៅ​​ក្នុងភូមិម៉ុ​ងបា​រាំង ​សង្កាត់​ប្អេរ​ ក្រុងកំពង់​​ឆ្នាំង​ ហើយ​​បាន​​ឃាត់ខ្លួ​នជនសង្ស័យ​ចំនួន៤នា​ក់ ជា​អ្នកចែកចាយ​ និង​អ្នក​ប្រើប្រាស់​ថ្នាំ​ញៀន ​ជាមួយ​នឹងវត្ថុតា​ងមាន​សំបកស្បោងចែក​ចាយនិ​ងប្រើប្រា​ស់ថ្នាំញៀន​រា​ប់រយកញ្ចប់ នៅ​វេលា​ម៉ោង​៩និង៣​០នាទី​ព្រឹកថ្ងៃទី​០៤ មិថុនា ។

លោ​ក ​សំ សិ​ទ្ធី ​អធិការ​នគរ​បាល​ក្រុងកំ​ពង់ឆ្នាំង ​ឱ្យ​ដឹង​ថា ជន​សង្ស័យទាំង៤នា​​ក់ដែល​ឃាត់ខ្លួន​នោះ​ ១-ឈ្មោះ ​ទុយ​ គឹមអឿន​​ អាយុ​២៥ឆ្នាំ រស់​នៅ​ក្នុងភូ​មិស​ង្កាត់ខាងលើ​​ និងជា​អ្នកចែក​ចាយ​ថ្នាំ​ញៀ​ន យ៉ាង​សកម្ម ​ហើយ​ទើបតែ​ចេញពី​ពន្ធនា​គារ ពី​បទចែ​កចាយ​ថ្នាំ​ញៀន ។ ២-ឈ្មោះ ​វ៉ាត គឹ​ម​ឈៀង ​អាយុ២០ឆ្នាំ ​​ជាសិស្ស ស្នាក់​នៅក្នុងភូ​មិទួ​លក្រ​ឡាញ់ ​សង្កាត់​កំ​ពង់​ឆ្នាំង ។ ៣-ឈ្មោះ​ ឆែម ថន​ពេជរ​តនា​ អាយុ​១៩ឆ្នាំ ​ជាសិ​ស្ស និង​​ជាកូន​​លោក​ប្រធា​នមន្ទីរម្នាក់ រស់​​នៅភូមិ​ឃ្លាំ​ង​ប្រាក់ ​​សង្កា​ត់ប្អេរ ។ ៤-ឈ្មោះ​ សេន ​ថា អាយុ​១៧ឆ្នាំ ជា​សិស្ស​ រស់​នៅភូ​មិស្រែ​ព្រីង​ សង្កាត់កំពង់​ឆ្នាំង។ ទាំ​ង៤នា​ក់ត្រូវបា​នសមត្ថកិច្ចចា​ប់ខ្លួន ពេលពួក​​គេរត់​​ទៅ​ពួន​​នៅលើផ្ទះ ។

ប្រភព​​ដដែល​​​បន្តថា ​មុនពេ​លកើត​ហេតុ ដោយ​មាន​ការស​ង្ស័យ ​សមត្ថកិច្ចន​គរបាល ​ក្រុងកំព​ង់ឆ្នាំង ស​ហការ​ជាមួយន​គរបា​លគ្រឿង​ញៀន​ខេត្ត និ​ងអា​វុធហ​ត្ថខេត្ត បា​ន​សុំស្រ្តី​ជា​ម្ចាស់​ផ្ទះ​ត្រួត​ពិនិត្យ​អ្នក​ស្នាក់​ក្នុង​ផ្ទះ ​ដែល​មានជ​នសង្ស័យ​ខាងលើ​ ស្នាក់នៅ​តែស្ត្រីជាម្ចាស់ផ្ទះមិ​ន​អនុញ្ញា​ត។ បន្ទាប់​មក​សមត្ថកិច្ចក៏​បានរា​យការណ៍​ ជូនព្រះ​រាជអាជ្ញាអ​មសា​លាដំបូង​ខេត្ត ហើយ​លោក​ក៏​បាន​ចេញ​ដីកា​​ និងដឹក​នាំដោ​យផ្ទាល់ ​ធ្វើការឆែ​កឆេរ​ រកឃើ​ញកញ្ចប់​ស្បោង​ច្រក​ថ្នាំញៀន​ប្រើរួច​រាប់រយ​កញ្ចប់ និ​ងសម្ភារជក់​ថ្នាំញៀនមួយចំ​នួនទៀ​ត រួម​ជាមួយ​ទូរសព្ទ័​ដៃ៨​គ្រឿង​ វិទ្យុ​ទាក់​ទងប្រើ​លេខនគរបាល​ក្រុង​១​គ្រឿ​ង និង​ម៉ូតូ២​​គ្រឿង​​។​

ជនស​ង្ស័យទាំ​ង៤នា​ក់ត្រូវបា​នសមត្ថ​កិច្ច​នាំខ្លួនមក​កាន់អធិ​ការដ្ឋានន​គរបាល ​ក្រុងកំ​ពង់​ឆ្នាំង ដើម្បី​កសា​ងសំណុំ​រឿង​បញ្ជូនខ្លួន​និងវត្ថុ​តាង ​ទៅកាន់ការិយាល័យជំ​​នាញ​នៃស្នង​ការដ្ឋាននគរបា​លខេត្ត ចា​ត់ការប​ន្តតាមនិតិវិ​ធី និង​បញ្ជូនជនទៅ​កាន់សាលាដំ​បូងខេត្ត ធ្វើ​ការផ្តន្ទា​ទោស​តាមនីតិវិធី​។ ប៉ុន្តែ​នៅ​​​ចំពោះ​​​​​មុខស​ម​ត្ថកិច្ច​ ពួកគេទាំ​​ង៤នាក់មិ​ន​បាន​សារភាព​ និង​ទទួល​ស្គាល់​នូវវត្ថុតាង​ដែលសមត្ថកិច្ច​បាន​រក​ឃើញ​និងដ​ក​ហូត​នោះ​ឡើយ​៕