ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាក្យ​ពេចន៍​​ដែល​អ្នក​ជោគជ័យ​តែងតែ​រំលឹក​ខ្លួនឯង

4 ឆ្នាំ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​គន្លឹះ​ក្នុង​ការ​ធ្វើ​ឲ្យ​អ្នក​ទទួល​បាន​ជោគជ័យ​។ តើ​មាន​អ្វី​ខ្លះទៅ? ១-គេ​តែងតែ​រំលឹក​ខ្លួនឯង​ថា មិន​ត្រូវ​មើល​លុយ​ជា​ធំ​ទេ ឱ្យ​តែ​ខិតខំ​ប្រឹងប្រែង​គឺ​អាច​រកបាន​ហើយ​។ នៅ​ពេល​ដែល​អ្នក​មើល​លុយ​ធំ​ពេក នឹង​អាច​ធ្វើ​ឲ្យ​អ្នក​ងាយ​ទទួល​បរាជ័យ​ជា​ខ្លាំង ដោយ​មិន​ងាយ​ជោគជ័យ​នោះ​ទេ​។ ២-មិន​ត្រូវ​ឈ្លក់​វង្វេង​នឹង​របស់​អ្វីមួយ​ខ្លាំង​ពេក​ទេ​។…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​គន្លឹះ​ក្នុង​ការ​ធ្វើ​ឲ្យ​អ្នក​ទទួល​បាន​ជោគជ័យ​។ តើ​មាន​អ្វី​ខ្លះទៅ?

១-គេ​តែងតែ​រំលឹក​ខ្លួនឯង​ថា មិន​ត្រូវ​មើល​លុយ​ជា​ធំ​ទេ ឱ្យ​តែ​ខិតខំ​ប្រឹងប្រែង​គឺ​អាច​រកបាន​ហើយ​។ នៅ​ពេល​ដែល​អ្នក​មើល​លុយ​ធំ​ពេក នឹង​អាច​ធ្វើ​ឲ្យ​អ្នក​ងាយ​ទទួល​បរាជ័យ​ជា​ខ្លាំង ដោយ​មិន​ងាយ​ជោគជ័យ​នោះ​ទេ​។

២-មិន​ត្រូវ​ឈ្លក់​វង្វេង​នឹង​របស់​អ្វីមួយ​ខ្លាំង​ពេក​ទេ​។ បើ​អ្នក​ឈ្លក់​វង្វេង​ខ្លាំង​ពេក ផ្លូវ​ដែល​បរាជ័យ​នឹង​កាន់តែ​ខិត​មក​ជិត​អ្នក​។

៣-ក្នុង​ឆាកជីវិត​មនុស្ស​ម្នាក់​ៗ គ្មាន​ពាក្យ​បរាជ័យ​ទេ​ឱ្យ​តែ​ប្រឹង​។ នៅ​ពេល​ដែល​អ្នក​តែងតែ​រំលឹក​ខ្លួនឯង​បែប​នេះ នឹង​អាច​ធ្វើ​ឲ្យ​អ្នកមាន​កម្លាំង​តស៊ូ​ទៅ​មុខ ដោយ​មិន​ងាយ​ចុះចាញ់​នោះ​ទេ​។

៤-មិន​ត្រូវ​មើល​សំបក​ក្រៅ​មនុស្ស ហើយ​វាយតម្លៃ​គេ​ភ្លាម​ទេ​។ នៅ​ពេល​ដែល​អ្នកចេះ​ផ្តល់​តម្លៃ​ឲ្យ​មនុស្ស​គ្រប់​រូប ជីវិត​អ្នក​នឹង​កាន់តែ​ប្រសើរ​ឡើង​។

៥-ត្រូវ​តែ​ចេះ​រក្សា​ភាព​រីករាយ​ក្នុង​ចិត្តជា​និច្ច​។ មាន​តែ​ភាព​រីករាយ​នេះ​ទេ នឹង​ធ្វើ​ឲ្យ​អ្នក​អាច​ទទួល​បាន​ជោគជ័យ​ដោយ​មិនដឹង​ខ្លួន​។ ដូចនេះ បើ​អ្នក​អាច​ចង​ចាំ​ពាក្យ​ទាំងនេះ អ្នក​នឹង​ជោគជ័យ​ក្នុង​ជីវិត​អ្នកជា​មិន​ខាន៕ (ប្រភពពី៖ Health.com.kh)។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ