ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហ​ភាព​សហ​ព័ន្ធ​យុវ​ជន​កម្ពុជា​ខេត្ត​ព្រៃ​វែង​ឧបត្ថម្ភ​ថវិកា​ជាង​២១​លាន​រៀល​ជូន​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ដោយ​មើល​ឃើញ​ពី​តម្រូវ​ការ​ជា​ចាំ​បាច់​ដើម្បី​បន្ត​ដំណើរ​ការ​ជួយ​សង្គ្រោះ​ និង​ព្យាបាល​ជំងឺ​ជូន​កុមារ​ទូទាំង​ប្រទេស​របស់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ ដែល​បច្ចុប្បន្ន​​បាន​និង​កំពុង​ប្រឈម​ផ្នែក​ហិរញ្ញ​វត្ថុ​នោះ​សហ​ភាព​សហ​ព័ន្ធ​យុវ​ជន​កម្ពុជា​ខេត្ត​ព្រៃ​វែង​បាន​ឧបត្ថម្ភ​ទឹក​ប្រាក់​ជាង​២១​លាន​រៀល​ជូន​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​។

ថវិកា​សប្បុរស​ធម៌​ដោយ​ឆន្ទៈ​ពិត​ប្រាកដ​នៃ​ការ​ចូល​រួម​បរិច្ចាគ​ត្រូវបាន​ធ្វើ​ពិធី​ប្រគល់ និង​ទទួល​នៅ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​សាខា​ជិត​រមណីយ​ដ្ឋាន​វត្ត​ភ្នំ​ នៅ​​រសៀល​ថ្ងៃ​ទី​៤ មិថុនា​ ២០១៤ នេះក្រោម​វត្ត​មាន​លោក​ស សុខា ប្រធាន​សហ​ភាព​សហ​ព័ន្ធ​យុវ​ជន​កម្ពុជា​​ខេត្ត​ព្រៃ​វែង​អម​ដំណើរ​ដោយ​សមា​ជិក​ជា​ច្រើន​រូប​ទៀត រី​ឯ​ខាង​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ដឹក​នាំ​ដោយ​លោក​ឡូរ៉ង់​ដេ​នីស អនុ​ប្រធាន​មន្ទីរ​ពេទ្យ​។

យោ​ង​តាម​របាយ​ការណ៍​របស់​សហ​ភាព​សហព័ន្ធ​យុវ​ជន​កម្ពុជា​បាន​ឱ្យ​ដឹង​ថា ថវិកា​ដែល​បាន​ប្រគល់​ជូន​ដល់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​នេះ​ គឺ​ជា​ថវិកា​រៃ​អង្គាស​តាម​ផ្ទះ​ប្រជា​ពលរដ្ឋ និង​នៅ​ផ្សារ​ព្រៃ​ព្នៅ​ សិស្សា​នុសិស្ស​វិទ្យា​ល័យ​ព្រៃ​ព្នៅ​ចំនួន​៤០​នាក់​ និង​សមា​ជិក​សហភាព​សហ​ព័ន្ធ​យុវ​ជន​កម្ពុជា​ខេត្ត​ព្រៃ​វែង​៕