ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ឆ្មក់​បាន​ជិត​១០​នាក់ ក្រោយ​ប្រជាពល រដ្ឋ​រាយការណ៍

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៨​នាក់​ជា​អ្នក​ប្រើប្រាស់​និង​ជួញដូរ​ថ្នាំ​ញៀន ក្នុង​នោះ​មាន​ស្ត្រី​ចំនួន​២​នាក់​ផង​ដែរ​។ ប្រតិបត្តិការ​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ក្នុង​ករណី​ខាងលើ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ចំណុច​រ៉ា​រថភ្លើង តាម​បណ្តោយ​ផ្លូវ​ទំនប់​៧០ ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ​ទី​១…

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៨​នាក់​ជា​អ្នក​ប្រើប្រាស់​និង​ជួញដូរ​ថ្នាំ​ញៀន ក្នុង​នោះ​មាន​ស្ត្រី​ចំនួន​២​នាក់​ផង​ដែរ​។

ប្រតិបត្តិការ​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ក្នុង​ករណី​ខាងលើ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ចំណុច​រ៉ា​រថភ្លើង តាម​បណ្តោយ​ផ្លូវ​ទំនប់​៧០ ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ ។

ជនសង្ស័យ​ទាំង​៨​នាក់​ខាងលើ​នេះ​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ខាងលើ​នេះ ដោយ​មាន​ប្រជាពលរដ្ឋ​ទូរស័ព្ទ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា នៅ​ចំណុច​ទីតាំង​ខាងលើ​នេះ​គឺជា​កន្លែង​លេងល្បែង​ហ្គេ​ម​បាញ់​ត្រី ថែម​ទាំង​ប្រើប្រាស់ និង​ជួញដូរ​ថ្នាំ​ញៀន​យ៉ាង​សកម្ម​ទៀត​នោះ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​ពី​ទទួល​បាន​សេចក្តីរាយការណ៍​ខាងលើ​ភ្លាម ទើប​ខាង​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​ស្រាវជ្រាវ​និង​ចុះ​ពិនិត្យ​រហូត​ឈាន​ទៅ​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៨​នាក់ ក្នុង​នោះ​មាន​២​នាក់​ជា​ស្ត្រី និង​ដកហូត​បាន​វត្ថុ​តាង​ដូច​ជា ថ្នាំ​ញៀន​ចំនួន​៤​កញ្ចប់ ក្នុង​នោះ​៣​កញ្ចប់​តូច និង​មួយ​កញ្ចប់​ធំ​, ដាវ​សាំ​ម៉ូ​វៃ​ចំនួន​៣​ដើម​, ពូថៅ​ចំនួន​២​ដើម និង​ឧបករណ៍​សំរាប់​ជក់​ចំនួន​៣​ផង​ដែរ យក​ទៅ​សួរនាំ​បន្ត​នៅ​ឯ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​រាជធានី​ភ្នំពេញ និង​ចាត់ការ​តាម​នីតិវិធី ។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ទាំង​៨​នាក់​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ