ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅស្លឹកត្រចៀក​មែនទែន​ហើយ​ម្តងនេះ ជួប​លើក ជួប​ស្ទួ​ច ជួប​ដឹក គ្មាន​ជួប​ចរចា​​​ទៀត​ទេ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ មន្ត្រី​សាលាក្រុង​ដឹកនាំ​ដោយ​លោក ជួប សីហា ម្តងនេះ បាន​ឈាន​ដល់​ការ​ប្រើ​វិធាន​ការណ៍​ក្ដៅ​ហើយ នា​ល្ងាច​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៩​នេះ…

ខេត្ត​ព្រះ​សីហ​នុ ៖ មន្ត្រី​សាលាក្រុង​ដឹកនាំ​ដោយ​លោក ជួប សីហា ម្តងនេះ បាន​ឈាន​ដល់​ការ​ប្រើ​វិធាន​ការណ៍​ក្ដៅ​ហើយ នា​ល្ងាច​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៩​នេះ បន្ទាប់​ពី​បងប្អូន​ប្រជាពលរដ្ឋ និង​អាជីវករ​មួយ​ចំនួន​តូច នៅ​តំបន់​ទំនប់​រលក​ភូមិ​១ សង្កាត់​លេខ​១​ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ (​ទំនប់​រលក​) នៅ​តែ​មិន​គោរព​ច្បាប់ ដដែល​ជា​ដដែល បើ​ទោះ​មានការ​ព្រមាន​ជា​ច្រើន​លើក​ច្រើន​សា និង​ធ្វើ​កំណត់ហេតុ​យ៉ាងណា​ក្តី​។

លោក ជួប សីហា ជា​មន្ត្រី​សាលាក្រុង ក្នុង​ការ​ចុះ​អនុវត្ត បាន​គូសបញ្ជាក់​ថា ចាប់ពី​ថ្ងៃនេះ​តទៅ កម្លាំង​ជំនាញ​របស់​គណៈ​បញ្ជាការ​ឯកភាព​ក្រុង នឹង​ចុះ​ល្បាត​គ្រប់ពេលវេលា មិន​បណ្តោយ​ឱ្យ​បងប្អូន​អាជីវករ​ធ្វើ​អ្វី​ប្រាស់ចាក​អំពី​ច្បាប់​តទៅ​ទៀត​បាន​នោះ​ទេ បើ​ទោះបីជា​មានការ​តវ៉ា និង​អន្តរាគមន៍​យ៉ាងណា​ក៏​ដោយ​។

លោក ជួប សីហា បាន​បញ្ជាក់​បន្ត​ថា កន្លង​មក មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​មាន​លំនៅ​ដ្ឋា​ន​នៅ​តំបន់​ទំនប់​រលក​ភូមិ​១ សង្កាត់​លេខ​១ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ បាន​យក​ចំណី​ផ្លូវ​សាធារណៈ​ធ្វើ​ជា​សម្បត្តិ​ផ្ទាល់ខ្លួន​ដើម្បី​ដាក់​សម្ភារៈ​សំណង់ និង​គំនរ​អេ​ត​ចាយ​ដែល​ប្រកប​អាជីវកម្ម​ប្រចាំ​ថ្ងៃ ហើយ​ក្នុង​ការ​ដាក់​សម្ភារៈ​ខាងលើ​នេះ បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​ផ្លូវ​សាធារណៈ និង​ប៉ះពាល់​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​។

លោក ជួប សីហា បាន​បញ្ជាក់​បន្ត​ទៀត​ថា ដោយហេតុ​ដូចនេះ មន្ត្រី​សាលា​ក្រុងព្រះសីហនុ និង​គណៈ​បញ្ជាការ​ឯកភាព​ក្រុង រួម​ជាមួយ​មន្ត្រី​បរិស្ថាន និង​មន្ត្រី​គមនាគមន៍​សាធារណការ និង​ដឹក​ជញ្ជូន បាន​ប្រើ​វិធាន​ការណ៍​ក្ដៅ​ក្នុង​ការ​ចុះ​រុះរើ​ឈូស​ឆាយ​សម្ភារៈ​ដាក់​លើ​ផ្លូវ​សាធារណៈ ។

លោក ជួប សីហា បន្ត​ទៀត​ថា មុន​ការ​ប្រើ​វិធាន​ការណ៍​នេះ អាជ្ញាធរ​ក្រុង​បាន​ចុះ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​យក​សម្ភារៈ​ដាក់​លើ​ផ្លូវ​សាធារណៈ​រើ​ចេញ ។

តែ​មក​ដល់​រសៀល​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៩​នេះ ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ខាងលើ​នេះ មិន​​គោរព​តាម​ការ​ណែនាំ និង​ធ្វើ​តាម​កិច្ចសន្យា​ដែល​ខ្លួន​យល់ព្រម ដូច្នេះ​ក៏​មន្ត្រី​សាលា​ក្រុង​ព្រះ​សីហនុ បាន​ប្រើ​វិធាន​ការណ៍​ធ្វើការ​រុះរើ​ឈូស​ឆាយ​សម្ភារៈ​ចេញពី​ផ្លូវ​សាធា​រណៈ​តែ​ម្ដង ដោយ​ការ​ចុះ​អនុវត្ត​វិធានការ​ខាងលើ​នេះ គឺ​ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់​ផ្លូវ​សាធារណៈ​ឲ្យ​មាន​សោភ័ណ​ភាព ដែល​ក្រុងព្រះសីហនុ​កន្លង​មក មានឈ្មោះ​រំដួល​បី​ទង​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ