ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​វ័យក្មេង​តេ​ប្តឹង​សមត្ថកិច្ច​និយាយ​អត់​ច្បាស់ ផ្អើល​ពេញ​មួយ​ខណ្ឌ​សែន​សុខ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នារី​វ័យក្មេង​ម្នាក់​ជា​និស្សិត​ឆ្នាំ​ទី​3​ទៅ​ទទួល​សញ្ញាប័ត្រ ហើយ​ក៏​បាត់​ទូរស័ព្ទ​ដៃ​ម៉ាក iPhone 7​ភ្លើ​ស​១​គ្រឿង លុះដល់​ពេល​បើក​លេខ​ថ្មី​យក​មក​ប្រើ​វិញ ស្រាប់តែ​មាន​អ្នក​តេ​ចូល​ហៅ​កង់​បី​ជិះ​គួរ​ឲ្យ​សង្ស័យ ក៏​ទៅ​ប្រាប់​សមត្ថកិច្ច​ឱ្យ​ជួយ​កាក់​អ្នក​រត់​កង់​បី​ម្នាក់…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នារី​វ័យក្មេង​ម្នាក់​ជា​និស្សិត​ឆ្នាំ​ទី​3​ទៅ​ទទួល​សញ្ញាប័ត្រ ហើយ​ក៏​បាត់​ទូរស័ព្ទ​ដៃ​ម៉ាក iPhone 7​ភ្លើ​ស​១​គ្រឿង លុះដល់​ពេល​បើក​លេខ​ថ្មី​យក​មក​ប្រើ​វិញ ស្រាប់តែ​មាន​អ្នក​តេ​ចូល​ហៅ​កង់​បី​ជិះ​គួរ​ឲ្យ​សង្ស័យ ក៏​ទៅ​ប្រាប់​សមត្ថកិច្ច​ឱ្យ​ជួយ​កាក់​អ្នក​រត់​កង់​បី​ម្នាក់ ប៉ុន្តែ​និយាយ​អត់​ច្បាស់ សមត្ថកិច្ច​ស្មាន​តែ​លួច​ម៉ូតូ​កង់​បី ក៏​ផ្អើល​ឃាត់ខ្លួន​ពេញ​មួយ​ខណ្ឌ​សែន​សុខ​យក​ទៅ​សួរនាំ ទើប​ដឹង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​9​យប់ ថ្ងៃ​ទី​16 ខែធ្នូ ឆ្នាំ​2019 តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី​នៅ​ចំណុច​ការដ្ឋាន​សំណង់ ទើបតែ​សាងសង់​បូ​យ៉ុ​ង ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។

បើ​តាម​សាក្សី​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គឺ​នារី​វ័យក្មេង​ម្នាក់​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​នោះ​ទេ បាន​ទូរស័ព្ទ​ទៅ​ប្តឹង​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ ឱ្យ​ជួយ​អន្តរាគមន៍​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជិះ​ម៉ូតូ​កង់​បី ពណ៌​ស ដែល​កំពុង​ដឹក​ម៉ូយ​ធ្វើ​ដំណើរ​មក​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី ពី​កើត​ទៅ​លិច ។

ប្រភព​ដដែល​បន្ត​ថា ខណៈ​ពេល​ដែល​ម៉ូតូ​កង់​បី​បាន​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ផ្នែក​អន្តរាគមន៍​ខណ្ឌ​សែន​សុខ ជួយ​ធ្វើការ​ឃាត់ខ្លួន ហើយ​យក​ទៅ​ខាងក្រោម​ស្ពាន​អាកាស​ផ្សារ​ដី​ហ៊ុយ ដើម្បី​ឱ្យ​លោក​មេ​ប៉ុស្តិ៍​ទឹកថ្លា បាន​ធ្វើការ​សួរនាំ​រយៈពេល​កន្លះ​ម៉ោង ទើប​ដឹង​ថា រឿង​នេះ​គឺ​នារី​រង​គ្រោះ ព្រឹក​មិ​ញ​គាត់​ទៅ​ទទួល​សញ្ញាប័ត្រ​នៅ​ឯ​ម្តុំ​ផ្សារ​ទំនើប​អ៊ី​អន​ជាមួយនឹង​សង្សារ លុះ​ពេល​បាន​មួយសន្ទុះ​ក្រោយមក​ក៏​បាត់​ទូរស័ព្ទ​ដៃ​របស់​គាត់​ម៉ាក iPhone 7​ភ្លើ​ស ។

ប្រភព​ដដែល​បន្ត​ទៀត​ថា លុះ​ពេល​ដែល​គាត់​ទៅ​បើក​ស៊ី​ម​ថ្មី​ដាក់​ប្រើប្រាស់​នោះ ស្រាប់តែ​មាន​គេ​តេ​ចូល​ហៅ​កង់​បី​គួរ​ឲ្យ​សង្ស័យ ទើបត្រូវ​បាន​ជន​រង​គ្រោះ​ប្តឹង​សមត្ថកិច្ច​ឱ្យ​ជួយ​អន្តរាគមន៍​ឃាត់​កង់​បី​មួយ​គ្រឿង​នោះ​តែ​ម្តង​។ ដល់​ពេល​សួរនាំ​ដឹង​រឿង​ហើយ ជន​រង​គ្រោះ​ក៏​សុំ​ទោស​អ្នក​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា រួច​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ ខាង​ម្ចាស់​ម៉ូតូ​កង់​បី​វិញ គាត់​មិន​ចង់ឱ្យ​មានរឿង​រ៉ាវ​វែង​ឆ្ងាយ ក៏​បើក​ម៉ូតូ​ជិះ​ចេញ​ទៅ​បាត់​ទៅ​តែ​ម្តង ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ