ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេក្រុម​ហ៊ុន Amazon ជា​អាជីវករ​ដ៏​អស្ចារ្យ​បំផុត​ក្នុង​រយៈពេល ១០​ឆ្នាំ​នេះ

4 ឆ្នាំ មុន

ក្នុង​ការ​ស្ទង់​មតិ​មួយ​ដែល​មានការ​ចូលរួម​ពី​នាយក​ផ្នែក​ហិរញ្ញវត្ថុ​ប្រចាំ​ក្រុមហ៊ុន​ខុស​ៗ​គ្នា​ជុំវិញ​ពិភពលោក​បាន​ឲ្យ​ដឹង​ថា លោក​មហាសេដ្ឋី ជេ​ហ្វ បេ​សូ​ស (Jeff Bezos) ត្រូវ​បាន​ជ្រើសរើស​ជា​អាជីវករ​ដែល​អស្ចារ្យ​ជាងគេ​ក្នុង​រយៈពេល ១០ ឆ្នាំ​កន្លង​មកនេះ ខណៈ​ដែល​លោក…

ក្នុង​ការ​ស្ទង់​មតិ​មួយ​ដែល​មានការ​ចូលរួម​ពី​នាយក​ផ្នែក​ហិរញ្ញវត្ថុ​ប្រចាំ​ក្រុមហ៊ុន​ខុស​ៗ​គ្នា​ជុំវិញ​ពិភពលោក​បាន​ឲ្យ​ដឹង​ថា លោក​មហាសេដ្ឋី ជេ​ហ្វ បេ​សូ​ស (Jeff Bezos) ត្រូវ​បាន​ជ្រើសរើស​ជា​អាជីវករ​ដែល​អស្ចារ្យ​ជាងគេ​ក្នុង​រយៈពេល ១០ ឆ្នាំ​កន្លង​មកនេះ ខណៈ​ដែល​លោក ជេ​ក ម៉ា (Jack Ma) របស់ Alibaba ជាប់​ចំណាត់ថ្នាក់​លេខ ២ និង​លោក អ៊ី​ឡុ​ន ម៉ាស់ (Elon Musk) របស់ Tesla ជាប់​ចំណាត់ថ្នាក់​លេខ ៣ ។

អ្នក​ដែល​ចូលរួម​ការ​ស្ទង់​មតិ​ជ្រើសរើស​លោក បេ​សូ​ស ព្រោះ​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Amazon រូប​នេះ​បាន​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​លោក​លូតលាស់​ក្នុង​ផ្នែក​ជា​ច្រើន​នា​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ។ វា​ក៏​ប្រៀប​បានជា​ការ​ទទួលស្គាល់​ថា​ក្រុមហ៊ុន​នេះ​ជា​ក្រុមហ៊ុន​ដែល​បាន​បង្ខំ​ឲ្យ​វិស័យ​ជា​ច្រើន​ផ្លាស់​ប្តូរ​ដែរ ។ ក្រៅពី​ភាព​ជោគជ័យ​នៅ Amazon ហើយ លោក​ថែម​ទាំង​បាន​ងាក​ទៅ​កាន់​វិស័យ​ផ្ទៃ​បៃតង និង​ជំនួយការ Virtual Personal Assistant ដែល​មានឈ្មោះ​ថា Alexa ជាដើម ។

ក្នុង​ផ្នែក​កន្លែង​ផ្ទុក​ទិន្នន័យ ឬ​ហៅ​ថា Cloud វិញ Amazon បាន​ក្លាយជា​ក្រុមហ៊ុន​ដ៏​ធំ​ព្រោះតែ AWS ហើយ​ការ​ទិញ​ក្រុមហ៊ុន WholeFoods បាន​នាំ​ឲ្យ Amazon ចូល​ទៅ​វាយ​លុយ​ទីផ្សារ​ម្ហូបអាហារ​ថែម​ទៀត ។ មនុស្ស​ជា​ច្រើន​កំពុង​តាមដាន Amazon ក្នុង​វិស័យ​ដឹក​ជញ្ជូន​ខណៈ​ដែល​ពួក​គេ​ព្យាយាម​កាត់​បន្ថយ​ការ​ពឹងផ្អែក​លើ​ក្រុមហ៊ុន​ដទៃ​សម្រាប់​សេវា​ដឹក​ជញ្ជូន ។

Amazon ស្ទើរតែ​វាយ​លុយ​វិស័យ​សំខាន់​ៗ​ទាំងអស់​ដែល​មាន​ក្នុង​សេដ្ឋកិច្ច​ទៅ​ហើយ ដែល​ធ្វើ​ឲ្យ​លោក បេ​សូ​ស ក្លាយជា​បុរស​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​លើ​លោក​បន្ទាប់​ពី​លោក​ទិញ Washington Post ។

ម​ហិ​ច្ច​តា​របស់​លោក​ថែម​ទាំង​ត្រូវ​បាន​ហូរ​ចូល​វិស័យ​អាវ​កាស​ទៀត​តាម​រយៈ​ក្រុមហ៊ុន Blue Origin របស់​លោក​ដែល​ជា​ក្រុមហ៊ុន​ផលិត​កាំជ្រួច​សម្រាប់​ធ្វើ​ដំណើរ​ទៅ​អាវ​កាស ។ មហាសេដ្ឋី​ដទៃ​ទៀត​ក៏​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​ក្នុង​វិស័យ​ខុស​ៗ​គ្នា​ដែរ ប៉ុន្តែ​មាន​តែ​លោក​អ៊ី​ឡុ​ន ម៉ាស់ ប៉ុណ្ណោះ​ដែល​តាម​លោក បេ​សូ​ស បាន​ជិត​ជាងគេ ។

សំណួរ​សំខាន់​ដែល​មនុស្ស​ភាគច្រើន​ចាំ​តាមដាន​មើល​លោក បេ​សូ​ស គឺ​តើ​លោក​បេ​សូ​សនឹង​ប្រើប្រាស់​អំណាច និង​ឥទ្ធិពល​របស់​លោក​ដើម្បី​ធ្វើ​ឲ្យ​ពិភពលោក​កាន់តែ​ប្រសើរ​ឡើង ឬទេ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ