ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី​ក្រុមហ៊ុន Tesla ប្រាប់​ពី​វិធី​បង្កើត​ផលិតផល​ជួយ​ឲ្យ​ក្លាយជា​អ្នកមាន

4 ឆ្នាំ មុន

លោក​មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស់ (Elon Musk) ចំណាយពេល​អស់​តែ ១០​ឆ្នាំ​ប៉ុណ្ណោះ​ក្នុង​ការ​ធ្វើ​ឲ្យ​ក្រុមហ៊ុន Tesla ដ៏​តូច​ថ្មី​របស់​លោក​ក្លាយទៅជា​ក្រុមហ៊ុន​ដែល​ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​ផលិត​យានយន្ត​មាន​តម្លៃ​ខ្ពស់​ជាងគេ​លើ​ពិភពលោក ។…

លោក​មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស់ (Elon Musk) ចំណាយពេល​អស់​តែ ១០​ឆ្នាំ​ប៉ុណ្ណោះ​ក្នុង​ការ​ធ្វើ​ឲ្យ​ក្រុមហ៊ុន Tesla ដ៏​តូច​ថ្មី​របស់​លោក​ក្លាយទៅជា​ក្រុមហ៊ុន​ដែល​ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​ផលិត​យានយន្ត​មាន​តម្លៃ​ខ្ពស់​ជាងគេ​លើ​ពិភពលោក ។ ហើយ​កត្តា​មួយ​ដែល​ជួយ​ឲ្យ​លោក​ជោគជ័យ​គឺ​មក​ពី​លោក និង​ក្រុមការងារ​របស់​លោក​មាន​ជំនាញ​ច្បាស់លាស់​ក្នុង​ការ​បង្កើត​ផលិតផល​ដែល​អតិថិជន​ស្រលាញ់​ចូល​ចិត្ត ។

អតិថិជន​របស់​ក្រុមហ៊ុន Tesla មិន​ត្រឹមតែ​ចូល​ចិត្ត​រថយន្ត​របស់​ពួក​គេ​ទេ តែ​ស្រលាញ់​ងប់​ង​ល់​នឹង​វា​តែ​ម្តង ហើយ​ពួក​គេ​ពូកែ​ខាង​ផ្នែក​ចែករំលែក​ក្តី​ស្រលាញ់​នេះ​ទៅ​កាន់​មិត្តភក្តិ​និង​បងប្អូន​ទាំងអស់​លើ​ប្រព័ន្ធ​សង្គម ។ ដោយហេតុ​ដូចនេះ​ទើប​ធ្វើ​ឲ្យ​លោក ម៉ាស់ ខ្លួន​គាត់​ផ្ទាល់​អះអាង​ថា Tesla មិន​មាន​ផ្នែក​ផ្សាយពាណិជ្ជកម្ម​ប្រចាំ​ក្រុមហ៊ុន​ផង ។

ក្នុង​ពេល​ថ្មី​ៗ​នេះ លោក ម៉ាស់ បាន​ប្រកាស​បង្ហាញ​ពី​រថយន្ត​បែប Pick-Up មួយ​ដែល​មានឈ្មោះ​ថា Cybertruck ។ វា​ជា​រថយន្ត​ដែល​មាន​រូបរាង​ដូច​រថយន្ត​មក​ពី​អនាគតកាល ហើយ​មនុស្ស​ជា​ច្រើន​គិត​ថា​វា​នឹង​បរាជ័យ​ព្រោះ​វា​មាន​រូបរាង​អាក្រក់​ខ្លាំង ។ លើស​ពី​នេះ​ទៅ​ទៀត បន្ទាប់​ពី​លោក ម៉ាស់ អួតអាង​លើ​ឆាក​ថា​កញ្ចក់​របស់​រថយន្ត​ជា​កញ្ចក់​រឹង​មាំ​មិន​ងាយ​ប្រេះស្រាំ បុគ្គលិក​ម្នាក់​របស់​លោក​បែរជា​ធ្វើ​ឲ្យ​វា​បែក​លើ​ឆាក​ទៅ​វិញ ។

អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺ មួ​យស​ប្តា​ហ៍​ក្រោយមក​មាន​មនុស្ស​ប្រមាណ ២៥​ម៉ឺន​នាក់​ទៅ​ហើយ​ដែល​បាន​កក់​លុយរាប់​រយ​ដុល្លារ​ដើម្បី​ទិញ​វា ។ បន្ទាប់​មក លោក ម៉ាស់ បាន​និយាយ​ក្នុង​បទ​សម្ភាស​មួយ​ក្នុង​ពេល​ថ្មី​ៗ​នេះ​ថា ជា​ទូទៅ​មនុស្ស​តែងតែ​ព្យាយាម​បង្កើត​ផលិតផល​ដែល​ពួក​គេ​គិត​ថា​អ្នក​ដទៃ​នឹង​ស្រលាញ់​ចូល​ចិត្ត​ទាំង​ខ្លួនឯង​ស្អប់​វា​ទាំងស្រុង ។ បើ​អ្នក​មិន​ស្រលាញ់​ចូល​ចិត្ត​ផលិតផល​ដែល​អ្នក​បង្កើត​ទេ អ្នក​មិន​គួរ​រំពឹង​ថា​អ្នក​ដទៃ​នឹង​ស្រលាញ់​ចូល​ចិត្ត​វា​ឡើយ ។

វា​ជា​មេរៀន​ដ៏​មាន​តម្លៃ​មួយ​សម្រាប់​អាជីវករ​គ្រប់​ៗ​រូប ។ ប្រសិនបើ​អ្នក​ជឿជាក់​លើ​អ្វីមួយ​ដោយ​ពិតប្រាកដ​នោះ អ្នក​នឹង​មានចិត្ត​ខិតខំ​ប្រឹងប្រែង​ធ្វើ​វា​ឲ្យ​កាន់តែ​ជោគជ័យ​ដោយ​ស្វ័យប្រវត្តិ ហើយ​អ្នក​ក៏​នឹង​ជំរុញ​ទឹកចិត្ត​របស់​អ្នក​នៅ​ជុំវិញ​ខ្លួន​ដែល​មានគំនិត​ដូច​អ្នក​ដែរ ។ ផ្ទុយ​មក​វិញ បើ​អ្នក​មិន​ជឿជាក់​លើ​វា​ទេ គ្មាន​នរណា​នឹង​ជឿជាក់​លើ​វា​ឡើយ ។

កត្តា​បន្ទាប់​គឺ​ទាក់ទិន​នឹង​ការ​មើលរ​រំលង​អ្វី​ដែល​អតិថិជន​អាច​នឹង​ចង់បាន ហើយ​ផ្តល់​នូវ​អ្វី​ដែល​ពួក​គេ​មិន​ដែល​គិត​ថា​ខ្លួន​ត្រូវការ តែ​នៅ​ពេល​ដែល​ពួក​គេ​មើលឃើញ​វា ពួក​គេ​ស្រលាញ់​ចង់បាន​វា​ភ្លាម​ៗ ។ វា​ប្រៀប​បាន​ដូច​ជា​ប្រសាសន៍​របស់​លោក ស្ទី​វ ចប​ស៏ (Steve Jobs) របស់ Apple ដែរ ដែល​បាន​និយាយ​ថា «​មនុស្ស​មិនដឹង​ពី​អ្វី​ដែល​ពួក​គេ​ចង់បាន​ឡើយ​លុះត្រាតែ​អ្នក​បង្ហាញ​វា​ទៅ​ពួក​គេ​» ។ដូច្នេះ​បើ​អ្នក​កំពុង​ចង់រក ឬ​បង្កើត​ផលិតផល​ថ្មី​មួយ អ្នក​មិន​គួរ​ភ្លេច​ពី​អតិថិជន​ទេ ។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​គួរ​ផ្តោត​ស្មារតី​លើ​អ្វី​ដែល​អ្នក​ស្រលាញ់ និង​ជឿជាក់​ពិតប្រាកដ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ