ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហត់នឿយ​យូរឆ្នាំហើយ សួ​ស វី​ហ្សា សុំ​សម្រាក​ពី​សិល្បៈមួយរយៈ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​សួ​ស វី​ហ្សា បាន​ប្រកាស​មិន​ទទួលយក​រាល់​ការ​ចេញ​ច្រៀង​តាម​ឆាក​តន្ត្រី​តូច​ធំ​នានា​រយៈពេល​មួយ​ខែ​កន្លះ បន្ទាប់​ពី​នាង​រៀប​ការ​រួច​ថ្មី​ៗ​នេះ ។ មូលហេតុ​គឺ​ដោយ​សារ​តែ​នាង និង​ស្វាមី​ចេញ​ទៅ​ដើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប។ សួ​ស…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​សួ​ស វី​ហ្សា បាន​ប្រកាស​មិន​ទទួលយក​រាល់​ការ​ចេញ​ច្រៀង​តាម​ឆាក​តន្ត្រី​តូច​ធំ​នានា​រយៈពេល​មួយ​ខែ​កន្លះ បន្ទាប់​ពី​នាង​រៀប​ការ​រួច​ថ្មី​ៗ​នេះ ។ មូលហេតុ​គឺ​ដោយ​សារ​តែ​នាង និង​ស្វាមី​ចេញ​ទៅ​ដើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប។

សួ​ស វី​ហ្សា បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​កថា «​ជា​រៀង​រាល់​ឆ្នាំ​សកម្មភាព​ក្នុង​វិស័យ​សិល្បៈ​របស់ខ្ញុំ​ចំពោះ​ការ​ទៅ​ចូលរួម​សម្តែង​ខន​សឺត​តូច​ធំ​នានា មិន​ថា​ទីតាំង​ជិត ឬ​ឆា្ង​យ​ទោះ​ធ្វើ​ដំណើរ​ដាច់​យប់​ឆ្លងខេត្ត​មួយ​ចូល​ខេត្ត​មួយ ជួនកាល​មេឃ​ភ្លឺ​បាន​មក​ដល់​ផ្ទះ ដល់​ផ្ទះ​ហើ​យ​ពេល​ខ្លះ​ចូល​ផ្ទះ​យក​តែ​ខោអាវ​មួយ​ភ្លែត ហើយ​ឡើ​ង​ឡាន​បន្ត​ទៅ​ខេត្ត​ផ្សេង​ទៀត​ក៏​មាន​ដែរ តែ​វា​មិនមែន​តែ​ខ្ញុំ​ទេ គឺ​ឲ្យ​តែ​ជា​អ្នកសិល្បៈ អ្នក​ណា​ៗ​ក៏​ជួប​បែប​នេះ​ដែរ​ព្រោះ​វា​ជា​អាជីព ។

សរុបសេចក្តី​មក​សំ​ណេ​រដែ​ល​ខ្ញុំ​បាន​សង្ខេប​ខាង​លើនេះ គឺ​ចង់​ជម្រាប​ដល់​ពូ​មីង បងប្អូន​ថា ខ្ញុំ​នឹង​សុំ​ច្បាប់​ផ្អាក​សកម្មភាព​សិល្បៈ និង​ការ​សម្តែង​នានា​ចំនួន​មួយ​ខែ​កន្លះ ដោយ​នាង​ខ្ញុំ​មិន​ទទួល​ការងារ​រាប់​ចាប់ពី​ថ្ងៃ​បុណ្យ Christmas និង​បុណ្យ​ឆ្លង​ឆ្នាំ​សាកល និង​បន្ថែម​ឈប់​សម្រាក​ក្នុង​១​ខែ​ពេញ​។ មួយ​ខែ​តែ​ម្តង មូលហេតុ​គឺ​នាង​ខ្ញុំ​នឹង​ត្រូវ​ធ្វើដំណើ​រ​កម្សាន្ត​ទៅ​ប៉ែក​អឺរ៉ុប​ជា​ច្រើ​ន​ប្រទេស ។

និយាយ​រួម​គឺ​ចង់​សុំ​ពេល​មួយ​ខែ​កន្លះ​នេះ​ដើម្បី​បាន​បំពេ​ញ​ន័យ​ឱ្យ​​ជីវិត​ខ្លួនឯង​បាន​ឈប់​សម្រាក និង​លំហែកាយ​បាន​ខ្លះ​ព្រោះ​ខំប្រឹង និង​ហត់នឿយ​មក​យូរ​ឆ្នាំ​ហើយ ។

អា​ស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាង​លើ​នេះ សង្ឃឹមថា​បងប្អូន​នឹង​អស់​ច​ម្ង​ល់ និង​អស់​ការ​សង្ស័យ​ថា​ហេតុ​អី​បានជា​បាត់​មុខ​ខ្ញុំ និង​មិន​ឃើ​ញ​ខ្ញុំ​ឡើ​ង​សម្តែង​តាម​ខន​សឺត​នានា​ដូច​រាល់ដង​»​។

តារាចម្រៀង​សួ​ស វី​ហ្សា និង​តារា​សម្តែង​លោក​ថ​មមី បាន​ចូល​រោងការ​យ៉ាង​គគ្រឹកគគ្រេង​កាល​ពី​ថ្ងៃ​២៩ វិច្ឆិកា ឆ្នាំ​២០១៩ បន្ទាប់​អ្នក​ទាំង​ពីរ​បាន​លួច​បង្កាត់ភ្លើង​ស្នេហ៍​ក្រៅ​ឆាក​អស់​ប៉ុន្មាន​ឆ្នាំ ។ បន្ទាប់​ពី​រៀប​មង្គលការ​រួច សួ​ស វី​ហ្សា បាន​ផ្អាក​ឡើង​ឆាក​ប្រគំ​តន្ត្រី​នានា ដើម្បី​ទុក​ពេល​ដើរ​លេង​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​តាម​ទីកន្លែង​នានា ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ