ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ស្ងាត់​មួយ​រយៈ​បាតុកម្ម​ផ្ទុះ​ទៀត​នៅ​ហុងកុង

4 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ បូ​៉​លិ​ស​ក្រុង​ហុងកុង​កាលពី​ថ្ងៃ​ទី​១៥​ធ្នូ​បាន​ធ្វើការ​ចាប់ខ្លួន​មនុស្ស​ជា​ច្រើន​នាក់​និង​ប្រើ​ឧស្ម័ន​ម្រេច ប្រឈម​មុខ​នឹង​ពួក​បាតុករ​ស្និទ្ធ​ប្រជាធិបតេយ្យ នៅ​តាម​បណ្ដា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ក្រោយ​ពី​ភាព​ស្ងប់​ស្ថា​ត់​មួយរ​យៈមក​។ ការ​ប្រមូលផ្ដុំ​គ្នា​បែប​ផ្លេកបន្ទោរ​នានា របស់​ពួក​បាតុករ​ស្លៀកពាក់​ខ្មៅ កើត​មាននៅ​តាម​កន្លែង​ផ្សេង​ៗ អម​ដោយ​សកម្មភាព​វាយ​បំផ្លាញ​នានា​។…

ក្រុង​ហុងកុង ៖ បូ​៉​លិ​ស​ក្រុង​ហុងកុង​កាលពី​ថ្ងៃ​ទី​១៥​ធ្នូ​បាន​ធ្វើការ​ចាប់ខ្លួន​មនុស្ស​ជា​ច្រើន​នាក់​និង​ប្រើ​ឧស្ម័ន​ម្រេច ប្រឈម​មុខ​នឹង​ពួក​បាតុករ​ស្និទ្ធ​ប្រជាធិបតេយ្យ នៅ​តាម​បណ្ដា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ក្រោយ​ពី​ភាព​ស្ងប់​ស្ថា​ត់​មួយរ​យៈមក​។

ការ​ប្រមូលផ្ដុំ​គ្នា​បែប​ផ្លេកបន្ទោរ​នានា របស់​ពួក​បាតុករ​ស្លៀកពាក់​ខ្មៅ កើត​មាននៅ​តាម​កន្លែង​ផ្សេង​ៗ អម​ដោយ​សកម្មភាព​វាយ​បំផ្លាញ​នានា​។ ប៉ូលិស​បាន​ប្រើ​ឧស្ម័ន​ម្រេច​និង​ចាប់ខ្លួន​មនុស្ស យ៉ាងតិច​ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​២ ។

ពួក​បាតុករ​ដែល​បិទមុខ​ក៏​ចូល​អុកឡុក​បំផ្លិចបំផ្លាញ ក្នុង​ភោជនីយដ្ឋាន​នានា​គ្រប់គ្រង​ដោយ​ក្រុម​ហ៊ុន​MAXIM’S ជា​ក្រុមហ៊ុន​ភោជនីយ​ដ្ខា​ន​យក្ស​មួយ​របស់​មហាសេដ្ឋី​មួយ​រូប ដែល​ក្លាយជា​គោលដៅ​អុកឡុក ព្រោះតែ​កូនស្រី​របស់​គេ​រិះគន់​ចលនា​ស្និទ្ធ​ប្រជាធិបតេយ្យ​។

ការ​អុកឡុក​ថ្មី​ៗ​ទាំងនោះ​របស់​ពួក​បាតុករ​កើត​មាន បន្ទាប់​ពី​៣​ស​ប្ដា​ហ៍​នៃ​ភាព​ស្ងប់ស្ងាត់ ពុំ​មាន​ការ​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​រវាង​ប៉ូលិស​និង​ពួក​បាតុករ ក្រោយ​ពី​ពួក​ស្និទ្ធ​ប្រជាធិបតេយ្យ​ដណ្ដើម​បាន​ជ័យជម្នះ​ដ៏​ធំធេង ក្នុង​ការ​បោះ​ឆ្នោត​មូលដ្ឋាន​កាលពី​ថ្ងៃ​ទី​២៤​វិច្ឆិកា​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ