ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រៃ​អា​ម៉ា​ហ្សូ​ន ​រង​ការ​បំផ្លាញ​ធ្ងន់ធ្ងរ

4 ឆ្នាំ មុន

ប្រទេស​ប្រេ​ស៊ី​ល ៖ យោង​តាម​បណ្ដា​ទិន្នន័យ​ផ្លូវការ​ទទួល​បាន​តាម​រយៈ​ផ្កាយ​រណប​ហើយ​ចេញផ្សាយ​នា​ថ្ងៃ​ទី​១៤​ធ្នូ​ដោយ​AFP​ថា ការ​កាប់​បំផ្លាញ​ព្រៃ​អា​ម៉ា​ហ្សួ​ន នៅ​ប្រេ​ស៊ីល​មានការ​កើនឡើង​ជាង​ទ្វេ​ដង​ក្នុង​ខែវិច្ឆិកា​។ យោង​តាម​វិទ្យាស្ថាន​ស្រាវជ្រាវ​អវកាស ជា​អង្គការ​រដ្ឋ​មួយ ទទួល​បន្ទុក​វាស់​ស្ទង់​ទំហំ​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ថា ជាមួយ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​អស់​៥៦៣​គីឡូម៉ែត្រ​ក្រឡា នោះ​ជា​តួលេខ​ខ្ពស់​បំផុត​នៃ​ការ​បំផ្លាញ​ព្រៃឈើ​ក្នុង​រយៈពេល​តែ​១​ខែ…

ប្រទេស​ប្រេ​ស៊ី​ល ៖ យោង​តាម​បណ្ដា​ទិន្នន័យ​ផ្លូវការ​ទទួល​បាន​តាម​រយៈ​ផ្កាយ​រណប​ហើយ​ចេញផ្សាយ​នា​ថ្ងៃ​ទី​១៤​ធ្នូ​ដោយ​AFP​ថា ការ​កាប់​បំផ្លាញ​ព្រៃ​អា​ម៉ា​ហ្សួ​ន នៅ​ប្រេ​ស៊ីល​មានការ​កើនឡើង​ជាង​ទ្វេ​ដង​ក្នុង​ខែវិច្ឆិកា​។

យោង​តាម​វិទ្យាស្ថាន​ស្រាវជ្រាវ​អវកាស ជា​អង្គការ​រដ្ឋ​មួយ ទទួល​បន្ទុក​វាស់​ស្ទង់​ទំហំ​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ថា ជាមួយ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​អស់​៥៦៣​គីឡូម៉ែត្រ​ក្រឡា នោះ​ជា​តួលេខ​ខ្ពស់​បំផុត​នៃ​ការ​បំផ្លាញ​ព្រៃឈើ​ក្នុង​រយៈពេល​តែ​១​ខែ ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ខែវិច្ឆិកា​ឆ្នាំ​២០១៥​មក​។

សម្រាប់​១១​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ ដែល​ជួន​គ្នា​ជាមួយ​ការ​ចាប់ផ្ដើម​កាន់​អំណាច​របស់​ប្រធានាធិបតី​ស្ដាំ​និយម​ជ្រុល​លោក​ហ្សា​អៀ​បុល​សូ​ណា​រ៉ូ​កាលពី​ខែមករា ការ​កាប់​បំផ្លាញ​ព្រៃឈើ​អា​ម៉ា​ហ្សួ​ន​មាន​ដល់​៨.៩៧៤,៣១​គីឡូម៉ែត្រ​ក្រឡា​។ ការ​បំផ្លាញ​ព្រៃឈើ​នេះ​មាន​ដល់​ជិត​ទ្វេ​ដង​នៃ​ការ​បំផ្លាញ​ព្រៃឈើ​សរុប​ពី​ខែមករា​មក​ខែវិច្ឆិកា​ឆ្នាំ​២០១៨(៤៨៧៨,៧​គីឡូម៉ែត្រ​ក្រឡា​) ដែល​មានការ​កើនឡើង​៨៣,៩%​។

ព្រៃ​អា​ម៉ា​ហ្សូ​ន​ គឺ​ជា​ព្រៃ​ត្រូ​ពី​កាល់​ធំ​ជាងគេ​បំផុត​លើ​ពិភពលោក បាន​បាត់បង់​ព្រៃឈើ​ដល់​ទៅ​១០.១០០​គីឡូម៉ែត្រ​ក្រឡា​ក្នុង​រយៈពេល​តែ​១​ឆ្នាំ​ទល់​នឹង​៧.០៣៣​គីឡូម៉ែត្រ​ក្រឡា រវាង​ខែសីហា​ឆ្នាំ​២០១៧​និង​ខែកក្កដា​ឆ្នាំ​២០១៨៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ