ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រ៉ុក្កែត​​មួយ​គ្រាប់​បា.ញ់​ចេញ​ពីហ្គា​ហ្សា​​ធ្លាក់​ក្នុង​ទី​ក្រុង​អ៊ីស្រាអែល

13 ឆ្នាំ មុន

អភិបាល​ក្រុង​រាយ​ការណ៍​​ថា គ្រាប់​រ៉ុក្កែត​​មួយ​គ្រាប់​បា.ញ់​ចេញ​ពី​ហ្គា​ហ្សាបានធ្លាក់​កាល​ពី​ ថ្ងៃទី២៣ កុម្ភៈ ក្នុង​វិថីមួយ​នៃ​ទី​ក្រុង​ BEERSHEBA ភាគ​ខាង​ត្បូង​អីុស្រា​អែល​ដែល​បណ្តាល​ឱ្យ​ខូច​ខាត​ផ្ទះសម្បែង​​នានា​ តែពុំ​​បណ្តាល​ឱ្យ​មាន​ជន​រងគ្រោះ​ឡើយ ។ ​អភិបាល​ក្រុង​នេះ​លោក RUBIK DAN-ILOVICH ថ្លែង​តាម​ទូរ​ទស្សន៍​ថា គ្រាប់​រ៉ុក្កែត​​នោះ​បាន​ធ្លាក់​ ហើយ​ពុំ​មាន​ជន​រង​គ្រោះ​​ឡើយ ហើយ​កង​កំលាំង​​សន្តិ​សុខ​បាន​គ្រប់​គ្រង​សភាព​ការណ៍ ។

អភិបាល​ក្រុង​រាយ​ការណ៍​​ថា គ្រាប់​រ៉ុក្កែត​​មួយ​គ្រាប់​បាញ់​ចេញ​ពី​ហ្គា​ហ្សាបានធ្លាក់​កាល​ពី​ថ្ងៃទី២៣ កុម្ភៈ ក្នុង​វិថីមួយ​នៃ​ទី​ក្រុង​ BEERSHEBA ភាគ​ខាង​ត្បូង​អីុស្រា​អែល​ដែល​បណ្តាល​ឱ្យ​ខូច​ខាត​ផ្ទះសម្បែង​​នានា​ តែពុំ​​បណ្តាល​ឱ្យ​មាន​ជន​រងគ្រោះ​ឡើយ ។ ​អភិបាល​ក្រុង​នេះ​លោក RUBIK DAN-ILOVICH ថ្លែង​តាម​ទូរ​ទស្សន៍​ថា គ្រាប់​រ៉ុក្កែត​​នោះ​បាន​ធ្លាក់​ ហើយ​ពុំ​មាន​ជន​រង​គ្រោះ​​ឡើយ ហើយ​កង​កំលាំង​​សន្តិ​សុខ​បាន​គ្រប់​គ្រង​សភាព​ការណ៍ ។
អ៊ីស្រា​អែល​​បានតប​ត​វិញ​ចំពោះ​​ការ​វាយ​ប្រហារនេះ​ដោយ​ធ្វើ​ការ​វាយ​ឆ្មក់​តាម​អាកាស​លើ​ភាគ​ខាងកើត​ទី​ក្រុង​ហ្គាហ្សា​ប្រឆាំង​នឹង​ពួក​សកម្ម​ប្រយុទ្ធ​នៃក្រុម​ជីហាដអ៊ិស្លាម បណ្តាល​ឱ្យ​ពួក​នេះ​ត្រូវ​របួស​២​នាក់ ។​ ចំណែក​​​​រថក្រោះ​​អ៊ីស្រា​អែល​មួយ​​គ្រឿង​​បានបាញ់​សម្លាប់​ជនសកម្ម​ប្រយុទ្ធ​​ប៉ា​ឡេ​ស្ទីន​ម្នាក់ និង​ធ្វើ​ឱ្យ​របួស​​មនុស្ស៣​នាក់​ទៀត គឺជនសកម្ម​​ប្រយុទ្ធ​​ម្នាក់ និងជន​ស៊ី​វិល ​២​នាក់ កាលពីថ្ងៃទី២៣ កុម្ភៈ ក្នុង​ការប៉ះ​ទង្គិច​គ្នាមួយនៅ​ជ្រោយ​ហ្គាហ្សា ​៕