ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​បា.ញ់​សាក​សំខាន់​ថ្មី​ទៀត នៅ​​ឯ​ទីតាំង​បា.ញ់​បង្ហោះ​ផ្កាយ​រណប​

4 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ ប្រទេស​កូរ៉េ​ខាងជើង​អះអាង​កាលពី​ថ្ងៃ​ទី​១៤​ធ្នូ​ថា បាន​ធ្វើការ​សាក​ដ៏​សំខាន់​​ថ្មី​នៅ​ឯ​ទីតាំង​បាញ់​បង្ហោះ​ផ្កាយ​រណប​SOHAE ក៏​ទោះ​មានការ​ព្រមាន​របស់​សហ​រដ្ឋអាមេរិក ខណៈ​ជិត​ដាច់​ឆ្នាំ​នាំ​ឲ្យ​មាន​ភាព​ល្អក់កករ​ថ្មី​រវាង​ប្រទេស​ទាំង​២​។ បន្ទាប់​ពី​ការ​សាកល្បង​ដ៏​អាថ៌​កំបាំង​ជា​លើក​ទី​២ ក្នុង​រយៈពេល​តែ​៨​ថ្ងៃ​នៅ​ទីតាំង​ដដែល​នោះ នាយសេនាធិការ​កងទ័ព​កូរ៉េ​ខាងជើង លោក​PAK…

ប្រទេស​កូរ៉េ​ខាងជើង ៖ ប្រទេស​កូរ៉េ​ខាងជើង​អះអាង​កាលពី​ថ្ងៃ​ទី​១៤​ធ្នូ​ថា បាន​ធ្វើការ​សាក​ដ៏​សំខាន់​​ថ្មី​នៅ​ឯ​ទីតាំង​បាញ់​បង្ហោះ​ផ្កាយ​រណប​SOHAE ក៏​ទោះ​មានការ​ព្រមាន​របស់​សហ​រដ្ឋអាមេរិក ខណៈ​ជិត​ដាច់​ឆ្នាំ​នាំ​ឲ្យ​មាន​ភាព​ល្អក់កករ​ថ្មី​រវាង​ប្រទេស​ទាំង​២​។

បន្ទាប់​ពី​ការ​សាកល្បង​ដ៏​អាថ៌​កំបាំង​ជា​លើក​ទី​២ ក្នុង​រយៈពេល​តែ​៨​ថ្ងៃ​នៅ​ទីតាំង​ដដែល​នោះ នាយសេនាធិការ​កងទ័ព​កូរ៉េ​ខាងជើង លោក​PAK JON CHON​និយាយ​ថា បណ្ដា​ទិន្នន័យ​មិន​អាច​វាយតម្លៃ​បាន​នានា បទ​ពិ​សោ​ធន៍​និង​បច្ចេកវិទ្យា​ថ្មី​ៗ​ដែល​សម្រេច​បាន ក្នុង​រយៈពេល​នៃ​ការ​សាកល្បង​ស្រាវជ្រាវ​ខាង​វិទ្យាសាស្ត្រ​ចុង​ក្រោយ​នានា នឹង​យក​ទៅ​ប្រើប្រាស់​ដោយ​ពេញលេញ សម្រាប់​ផលិត​អាវុធ​យុទ្ធសាស្ត្រ​ដទៃ​មួយទៀត​។

ប្រមុខ​យោធា​រូប​នោះ​បន្ត​ថា ទិស​ដៅ​គឺ​ទប់ស្កាត់​និង​យកឈ្នះ​ជា​ស្ថាពរ​និង​គួរ​ឲ្យ​ជឿជាក់ ការ​គំរាមកំហែង​នុយក្លេអ៊ែរ​របស់​សហរដ្ឋអាមេរិក​។ ក្នុង​ន័យ​នេះ​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដ៏​ស្រូ​ច​ស្រាល់​ជាមួយ​សហរដ្ឋអាមេរិក​និង​កម្លាំង​ប្រទូស្ត​រា​៉​យ​ឯទៀត​ៗ នឹង​ឆ្លង​ដំណាច់​ឆ្នាំំ​ដែល​ស្ងប់ស្ងាត់ ទាល់តែ​ពួក​គេ​បញ្ឈប់​រាល់​វោហា​សាសន៍​និង​សកម្មភាព​ទាំងឡាយ​ប្រឆាំង​យើង​។

ក្រសួងការបរទេស​អា​មេ​រិ​កបាន​បញ្ចេញ​ប្រតិកម្ម​ថា យើង​បានឃើញ​ព័ត៌មាន​ទាំងនេះ ដែល​រៀបរាប់​ពី​ការ​សាកល្បង​មួយ ហើយ​យើង​បាន​សម្របសម្រួល​គ្នា​យ៉ាង​ជិត​ស្និទ្ធ ជាមួយ​សម្ព័ន្ធមិត្ត​កួ​រ៉េ​ខាងត្បូង​និង​ជប៉ុន​។

តាម​អ្នកនាំពាក្យ​ម្នាក់​របស់​បណ្ឌិតសភា​វិទ្យាសាស្ត្រ​ការពារ​កូរ៉េ​ខាងជើង ដកស្រង់​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​KCNA​ថា ការ​សាកល្បង​សំខាន់​ថ្មី​នេះ ប្រព្រឹត្ត​ទៅ​ប្រកបដោយ​ជោគជ័យ នៅ​ទីតាំង​SOHAE​កាលពី​ថ្ងៃ​ទី​១៤​ធ្នូ​វេលា​ម៉ោង ២២​និង​៤១​នាទី​ម៉ោង​ក្នុងស្រុក​។ វា​នឹង​អាច​កែ​លម្អ​ថែម​ទៀត​ដល់​ប្រសិទ្ធភាព​នៃ​អា វុ​ធ​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ​របស់​កូរ៉េ​ខាងជើង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ