ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​គំនរ​អុសដើម​កៅស៊ូ​ផ្អើល​រថយន្ត​ពន្លត់អគ្គីភ័យ​ច្រើន​គ្រឿង

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្ត​ត្បូងឃ្មុំ ៖ មាន​អគ្គី​ភ័យ​បាន​ឆាបឆេះ​គំនរ​អុស​ដើម​កៅស៊ូ​ក្នុង​រោងចក្រ​កែ​ច្នៃ​មួយ​កន្លែង​នៅ​ចំណុច​អូរ​ក្តូ​ង ស្ថិត​ក្នុងភូមិ​ស្រែ​សៀម ឃុំ​ជី​រោទ៍​ទី​២ ស្រុក​ត្បូងឃ្មុំ កាលពី​វេលា​ម៉ោង​ជិត​២​រសៀល​ថ្ងៃ​ទី​១៤ ធ្នូ​២០១៩ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ ហើយ​ត្រូវ​បាន​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៥​គ្រឿង​ចុះ​មក​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​មិន​ឱ្យ​ភ្លើង​ឆាបឆេះ​ទៅ​ដល់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នោះ​ទេ​។…

ខេត្ត​ត្បូងឃ្មុំ ៖ មាន​អគ្គី​ភ័យ​បាន​ឆាបឆេះ​គំនរ​អុស​ដើម​កៅស៊ូ​ក្នុង​រោងចក្រ​កែ​ច្នៃ​មួយ​កន្លែង​នៅ​ចំណុច​អូរ​ក្តូ​ង ស្ថិត​ក្នុងភូមិ​ស្រែ​សៀម ឃុំ​ជី​រោទ៍​ទី​២ ស្រុក​ត្បូងឃ្មុំ កាលពី​វេលា​ម៉ោង​ជិត​២​រសៀល​ថ្ងៃ​ទី​១៤ ធ្នូ​២០១៩ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ ហើយ​ត្រូវ​បាន​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៥​គ្រឿង​ចុះ​មក​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​មិន​ឱ្យ​ភ្លើង​ឆាបឆេះ​ទៅ​ដល់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នោះ​ទេ​។

លោក​វរសេនីយ៍ឯក សួ​ស ស៊ា ង​លី អធិការ​នគរបាល​ស្រុក​ត្បូងឃ្មុំ ប្រាប់​ឲ្យ​ដឹង​ថា ក្នុង​ពេល អគ្គី​ភ័យ​បាន​ឆាបឆេះ​ឡើង មាន​ប្រជាពលរដ្ឋ​រាយការណ៍​មក​កម្លាំង​សមត្ថកិច្ច​ភ្លាម​ៗ​ផង​ដែរ ហើយ​រថយន្ត​ពន្លត់អគ្គីភ័យ​១​គ្រឿង​របស់​អធិការ​នគរបាល​ស្រុក​ត្បូងឃ្មុំ ដែល​ប្រចាំការ​២៤​ម៉ោង​លើ​២៤ ម៉ោង​បាន​ចេញ​ទៅ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ជា​បន្ទាន់​។

អធិការ​នគរបាល​ស្រុក​ត្បូងឃ្មុំ​បាន​ប្រាប់​បន្ត​ថា ដោយសារ​តែ​គំនរ​អុស​កៅស៊ូ​ដែល​គេ​ទុក​កែ​ច្នៃ​រួច​មាន​ចំនួន​ច្រើន ជា​ហេតុ​ធ្វើ​ឱ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្រុក​មិន​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន ក៏​សុំ​កិច្ច​អន្តរាគមន៍​ពី​ស្នងការ​នគរបាល​ខេត្ត ក្នុង​នោះ​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ខេត្ត​ចំនួន​២​គ្រឿង​, រថយន្ត​ពន្លត់​អគ្គិភ័យ​ក្រុង​សួង​១​គ្រឿង និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ស្រុក​អូរ​រាំង​ឪ​១​គ្រឿង បាន​ចេញ​មក​ជួយ​ជា​បន្តបន្ទាប់ បាញ់​ទឹក​ពន្លត់​រហូត​ដល់​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ដដែល ទើប​គ្រប់គ្រង​ស្ថានភាព​បាន ដោយ​មិន​ឱ្យ​ភ្លើង​ឆេះ​រាលដាល​បន្ត​ទៅ​ទៀត​នោះ​ទេ​។

អធិការ​នគរបាល​ស្រុក​ត្បូងឃ្មុំ​បាន​បញ្ជាក់​ថា អគ្គី​ភ័យ​ដែល​កើតឡើង​ខាងលើ​នេះ គឺ​សង្ស័យ​តែ​កម្មករ​ដែល​បម្រើ​ការងារ​នៅ​រោងចក្រ​កែ​ច្នៃ​កៅស៊ូ​មានការ​ធ្វើ​ប្រហែស ដោយ​ជក់បារី​បោះចោល​លើ​គំនរ​អុស​ដើម​កៅស៊ូ​នោះ ទើប​ជា​ហេតុ​បណ្ដាល​អោយ​ភ្លើង​ឆេះ​រាលដាល​កាន់តែ​ធំ​ឡើង​ៗ ក៏​ប៉ុន្តែ សំណាងល្អ​ដែល​កម្លាំង​សមត្ថកិច្ច​នៅ​តាម​ស្រុក​ក្រុង​បាន​ត្រៀម​រថយន្ត​ពន្លត់អគ្គីភ័យ ដើម្បី​ចុះ​មក​ជួយ​អន្តរាគមន៍​ទាន់​ពេលវេលា ដោយ​ប្រើប្រាស់​ទឹក​អស់​ចំនួន​១៥​រថយន្ត​។

អធិការ​នគរបាល​ស្រុក​ត្បូងឃ្មុំ​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​ម្ចាស់​ក្រុមហ៊ុន​នានា មេត្តា​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​មាន​អគ្គី​ភ័យ​កើតឡើង​៕ (​ដោយ ៖ យ៉ា​ន់ ចាន់​ថេ​ត​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ