ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​តុលាការ​កាត់ទោស កឹ​ម សុខា ឱ្យ​បញ្ចូល​​រូប​លោក​ផង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត លោក សម រ​ង្ស៊ី បាន​សារភាព​និង​ចង់ឱ្យ​តុលាការ​កម្ពុជា បញ្ចូលសំណុំរឿង​កាត់​ទោស​រូប​លោក​ផង​ទន្ទឹម​ជាមួយ​លោក កឹ​ម សុខា…

រាជធានី​ភ្នំពេញ ៖ ទីបំផុត លោក សម រ​ង្ស៊ី បាន​សារភាព​និង​ចង់ឱ្យ​តុលាការ​កម្ពុជា បញ្ចូលសំណុំរឿង​កាត់​ទោស​រូប​លោក​ផង​ទន្ទឹម​ជាមួយ​លោក កឹ​ម សុខា ក្នុង​សំ​ុ​ណុំ​រឿង​ក្បត់ជាតិ ។

លោក សម រ​ង្ស៊ី ដែល​រត់​ចេញ​ចោលស្រុក​រាប់​មិន​អស់ បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក​នៅ​ថ្ងៃ​ទី​១៤ ខែធ្នូ​ថា «​កាត់ទោស​ខ្ញុំ​ផង​ដែរ ទៅ​ពី​បទ​ក្បត់ជាតិ ទន្ទឹម​លោក កឹ​ម សុខា ពីព្រោះ​ខ្ញុំបាន​ពាក់ព័ន្ធ​ច្រើន​ជាង ញឹកញាប់​ជាង ហើយ​ស៊ីជម្រៅ​ជាង​លោក កឹ​ម សុខា ក្នុង​ការ​ទាក់ទង​ជាមួយអង្គការ​អា​មេ​រិ​ក​នានា ក្នុង​ឋានៈ​ខ្ញុំ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ចុងឆ្នាំ​២០១៣​គឺ​នៅ​ពេលដែល​គេ​ដកស្រង់​ពាក្យ​សម្តី​លោក កឹ​ម សុខា ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ យក​មក​ធ្វើ​ជា​មូលដ្ឋា​ន​នៃ​ការ​ចោទប្រកាន់​ពី​បទ​ក្បត់ជាតិ​នោះ​» ។

លោក សម រ​ង្ស៊ី បាន​ចំអក​មក​កាន់​រាជរដ្ឋាភិបាល​កម្ពុជា​ថា ការ​កាត់ទោស​សំណុំរឿង លោកកឹ​ម សុខា គឺជា​ភាព​ទ័លច្រក​នយោបាយ ។ ទាក់ទិន​នឹង​ការ​លើក​ឡើង​របស់​លោក សម រ​ង្ស៊ី ដែល​មិន​មាន​តម្លៃ​សោះ​នោះ នៅ​មិន​ទាន់​មានការ​បកស្រាយ​យ៉ាងណា​ពី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន នៅ​ឡើយ​ទេ ខណៈ​ទូរស័ព្ទ​ទៅ​គ្មាន​អ្នក​លើក ។

ប៉ុន្តែ​បើ​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​របស់​លោក សុខ ឥ​សាន បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ «​នៅ​ពេល​តុលាការ​ធ្វេ​ី​តាម​បំណង​ខ្លួន ទេ​ី​ប​តុលាការ​ជា​តុលា​ការ​ឯករាជ្យ​និង​មាន​យុត្តិធម៌ ។ ផ្ទុយ​ទៅ​វិញ បេ​ី​តុលាការ​កាត់ក្តី​មិន​តាម​ប្រាថ្នា​ខ្លួន​ចង់បាន​ទេថា​តុលាការ​គឺជា​តុលាការ​មិន​ឯករាជ្យ អយុត្តិធម៌និង​ជា​តុលាការ​តេ​ឡេ​» ។

សូម​ជម្រាប​ថា ការ​ចង់បាន​របស់​លោក សម រ​ង្ស៊ី ឲ្យ​តុលាការ​កម្ពុជា​កាត់ទោស​ខ្លួន​ជាមួយ​លោក កឹ​ម សុខា នេះ បន្ទាប់​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​កំណត់​យក​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២០ ដើម្បី​បើ​សវនាការ​លើ​សំណុំរឿង​«​ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស​»​របស់​លោក កឹ​ម សុខា តាម​មាត្រា​៤៤៣​នៃ​ក្រហ្ម​ទណ្ឌ ។

បើ​តាម​អ្នកវិភាគ​ប្រកាន់​កណ្តាល​លើក​ឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​ខិតខំ​ដោះ ស្រាយ​​បញ្ហា​ទាំងអស់​សម្រាប់​ប្រទេស​ជាតិ​ទាំងមូល មិនមែន​ធ្វើ​ដើម្បី​ក្រុមប្រឆាំង​ចង់បាន​នោះ ទេ ព្រោះ ថា​ រាជរដ្ឋាភិ​បាល​មិន​យក​អធិបតេយ្យភាព​របស់​ខ្លួន​ទៅ​ដោះ​ដូរ​អ្វី​ដែល​មិន​ស្របច្បាប់​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ