ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​ភ្លាត់ស្នៀត​ដូច​ម្តេច? ទើបដាំ​ក្បាល​ចំតិត​​ឥត​​អាសូរបែបនេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ម៉ា​ស្តារ​មួយ​គ្រឿង បាន​បើក​ធ្លាក់​ប្រឡាយ​បាក់​ទូក​ដាំ​ក្បាល​ចុះ​បះ​គូទ​ចំតិត​ឡើង​ឥត​អាសូរ​តាំងពីយប់​ហើយ​ម្ចាស់​បាន​ទុក​ចោល រហូត​ដល់​ព្រឹក​ឡើង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នាំ​គ្នា​ឈរ​មើល​ស្ទះ​ចរាចរ និង​សមត្ថកិច្ច​អាជ្ញាធរ​ចុះ​ទៅ​ស្ទួ​ច​យក​មក​រក្សា​ទុក​កុំឱ្យ​អាក្រក់​មើល​យូរ​ពេក ។ ហេតុ ការណ៍​នេះ ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ម៉ា​ស្តារ​មួយ​គ្រឿង បាន​បើក​ធ្លាក់​ប្រឡាយ​បាក់​ទូក​ដាំ​ក្បាល​ចុះ​បះ​គូទ​ចំតិត​ឡើង​ឥត​អាសូរ​តាំងពីយប់​ហើយ​ម្ចាស់​បាន​ទុក​ចោល រហូត​ដល់​ព្រឹក​ឡើង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នាំ​គ្នា​ឈរ​មើល​ស្ទះ​ចរាចរ និង​សមត្ថកិច្ច​អាជ្ញាធរ​ចុះ​ទៅ​ស្ទួ​ច​យក​មក​រក្សា​ទុក​កុំឱ្យ​អាក្រក់​មើល​យូរ​ពេក ។ ហេតុ ការណ៍​នេះ ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ធ្នូ នៅ​ចំណុច​ស្ពាន​ឆ្លង​ប្រឡាយ​បាក់​ទូក ខាងកើត​ផ្សារ​ធំ​ទួល​សង្កែ ហៅ​ផ្សារ​សាំ​ហាន់ ក្នុងភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។

រថយន្ត​ដែល​បើក​ធ្លាក់​ចូល​ក្នុង​ប្រឡាយ​នោះ​ម៉ាក​ម៉ា​ស្តារ​២​បាំង ពណ៌​ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ ២AK.​៥៣០៨ ម្ចាស់​ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ។ តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា រថយន្ត​នោះ​បាន​បើក​ធ្លាក់​ស្ពាន​ដាំទីង​ក្បាល​ចូល​ក្នុង​ប្រឡាយ​បាក់​ទូក តាំងពី​វេលា​ម៉ោង​ប្រមាណ​១១​យប់​ថ្ងៃ​ទី​១៤ ធ្នូ ហើយ​ម្ចាស់ ក៏​បាន​ទុក​ចោល​តាំងពិព័រណ៍​នៅ​ទីនោះ​ពេញ​មួយ​យប់​ទៅ ។


តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​នេះ​ជិះ​២​នាក់​ប្តី​ប្រពន្ធ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​បេតុង មុខ​ផ្សារ​សាំ​ហាន់​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ហើយ​បុរស​ជា​ប្តី​ជា​អ្នកបើកបរ ទំនងជា​ស្រវឹង​ក៏​គ្មាន​ការ​អះអាង​ដែរ ។ នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​កន្លែង​កើតហេតុ​ចំ​កណ្តាល​ស្ពាន​លូ​ទឹក​ស្អុយ​ឆ្លង​ប្រឡាយ​បាក់​ទូក មិន​ទាន់​ដល់​ផ្លូវបត់​ផង រថយន្ត​នោះ​ក៏​បាន​បត់​ស្តាំ​បុក​ខឿន​ស្ពាន ក៏​ដាំ​ក្បាល​ធ្លាក់​ជ្រមុជ​ចូល​ប្រឡាយ​ទឹក​ស្អុយ​ចំតិត​គូទ​ឥត​អាសូរ​តែ​ម្តង​មិនដឹង​អ្នក​បើក​និង​ភរិយា​ភ័យ​កម្រិត​ណា​នៅឡើយ​ទេ ។

បន្ទាប់​ពី​គ្រោះថ្នាក់​គេ​ឃើញ​មនុស្ស​ប្រុស​ម្នាក់​ស្ត្រី​ម្នាក់​ដែល​គេ​អះអាង​ថា ជា​ប្តី​ប្រពន្ធ​បាន​បើកទ្វារ​លូន​ចេញ​ដោយ​សុវត្ថិភាព ហើយ ទៅ​បាត់​ភ្លាម​ៗ​ដោយ​ទុក​រថយន្ត​ចោល ។ តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ធ្នូ អ្នក​រស់នៅ​ក្បែរ​ខាង​ក៏​ដូច​ជា​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​នាំ​គ្នា​ឈប់​មើល បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​និង​ស្ទះចរាចរណ៍ ។

នៅ​ព្រឹក​នោះ​ដែរ សមត្ថកិច្ច​និង​អាជ្ញាធរ​ក៏​បាន​ហៅ​រថយន្ត​មក​ស្ទួ​ច យក​ចេញ​នៅ​វេលា​ម៉ោង​ប្រមាណ​១០​និង​៣០​នាទី​ព្រឹក យក​ទៅ​ទុក​ស្នាក់​ការ​ប៉ុស្តិ៍ ទួល​សង្កែ​ទី​១ ដើម្បី​រង់ចាំ​ម្ចាស់​ទៅ​ទទួលយក ។ តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា ទន្ទឹម​សមត្ថកិច្ច​កំពុង​ស្ទូច​នោះ ម្ចាស់​ក៏​បាន​ទាក់ទង​មក​ដែរ តែ​ពុំ​ហ៊ាន​ចេញ​មុខ​ទេ ទំនង​មាន​ចិត្ត​ខ្មាស់​អៀន​ហើយ​មើលទៅ​ព្រោះ​កម្រ​កើត​មាន​គ្រោះថ្នាក់​បែប​នេះ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ