ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ដឹង​ទេ? តើ​បូជាសព ប៉ុ​ល ពត របៀប​ណា?

4 ឆ្នាំ មុន
  • បាត់ដំបង

ពិធី​បូជាសព​របស់​មេដឹកនាំ ប៉ុ​ល ពត នៅ​ស្រុក​អន្លង់​វែង តើ​ធ្វើ​បែប​ណា​នៅ​ឆ្នាំ​១៩៩៨ ? យោង​តាម​ឯកសារ​របស់​ក្រសួងទេសចរណ៍ ដែល​មាន​គណកម្មការ​អន្តរក្រសួង​ដើម្បី​គ្របគ្រង និង​អភិ​វឌ្ឍន៍​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​អន្លង់​វែង​បាន​បញ្ជាក់​ថា ផ្ទះ​របស់​មេដឹកនាំ​ប៉ុ​ល…

ពិធី​បូជាសព​របស់​មេដឹកនាំ ប៉ុ​ល ពត នៅ​ស្រុក​អន្លង់​វែង តើ​ធ្វើ​បែប​ណា​នៅ​ឆ្នាំ​១៩៩៨ ?

យោង​តាម​ឯកសារ​របស់​ក្រសួងទេសចរណ៍ ដែល​មាន​គណកម្មការ​អន្តរក្រសួង​ដើម្បី​គ្របគ្រង និង​អភិ​វឌ្ឍន៍​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​អន្លង់​វែង​បាន​បញ្ជាក់​ថា ផ្ទះ​របស់​មេដឹកនាំ​ប៉ុ​ល ពត ​​និង​ខៀវ សំ​ផ​ន ក្នុង​របប​ប្រល័យពូជសាសន៍ ដែល​បាន​រត់​ចេញពី​តំបន់​ប៉ៃលិន​ភៀសខ្លួន​ទៅ ។

នៅ​ពេល​មាន​សង្គ្រាម​ប្រទាញប្រទង់​គ្នា​នោះ គឺ​តា​ម៉ុ​ក​បាន​រៀបចំផ្ទះ​ប្រភេទ​ក្រោម​ដី ​នៅ​តំបន់​ក្បាល​ទន្សោងលើ​ភ្នំ​ដងរែក ដែល​មាន​ចម្ងាយ​ពី​ទីរួមស្រុក​អន្លង់​វែង​២៤​គីឡូម៉ែត្រ ដែល​ស្ថិត​នៅ​ភូមិ​អូរ​គ្រញូង ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ហើយ​បាន​សាងសង់​នៅ​ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​១៩៩៣ នៅ​លើ​ផ្ទៃដី​១១៧,០៦១​ហិ​កតា កំពស់​មួយ​ជាន់ សង់​អំពី​ឥដ្ឋ ចាក់​បេតុង ប្រក់​ហ្វី​ប្រូ​ស៊ីម៉ង់ត៍ ដែល​នៅ​ក្រោម​ដី​សម្រាប់​ទុកដាក់​ឯកសារ និង​សម្ភា​រះ​សំខាន់​ៗ​មាន​តម្លៃ​មួយ​ចំនួន​ទៀត ។

ចំណែកឯ​ផ្ទះ ខៀវ សំ​ផ​ន សាងសង់​ដូច​គ្នា​ស្ថិត​នៅ​ក្នុង​តំបន់​នោះ​ដូច​គ្នា​ដែរ ដែល​មាន​ការិយាល័យ​១ និង​ស្រះ​​ចិញ្ចឹម​ត្រី​មួយ​នៅ​ក្បែរ​នោះ​ផង​ដែរ ​។ ​នៅ​តំបន់​ក្បាល​ទន្សោង ដែល​ផ្ទះ​ប៉ុ​ល ពត​, ខៀវ សំ​ផ​ន ស្នាក់​នៅ​នេះ គឺជា​ទីបញ្ជាការ​សម្រាប់​បញ្ជា​កម្លាំង​ទាហាន​នៅ​ពេល​នោះ​ផង​ដែរ ។

អ្នកស្រី ឃឹម សុ​ន កំពុង​នៅ​ថែរក្សា​ផ្នូរ​សព​ប៉ុ​ល ពត បាន​ថ្លែង​ថា មុន​ពេល​បើក​ច្រក​ជាំ​ស្រងាំ ប្រមាណ​៦​ឆ្នាំ អ្នកស្រី​មានការ​ងារ​ផ្នែក​កាត់ទោស ហើយ​បាន​មក​ទី​នេះ​ដោយ​មាន​សុទ្ធ​តែព្រៃ​ព័ទ្ធ​ជុំវិញ ត្រូវធ្វើ​ដំណើរ​ឡើង​តាម​ជើងភ្នំ​មក​ប្រមាណ​៤​ឬ​៥​គីឡូម៉ែត្រ​តាមដាន​ផ្លូវ​ម៉ូតូ​និង​ថ្មើរជើង​ឡើង​ចុះ​តាម​ជើងភ្នំ ឡាន​មិន​អាចម​កបាន​ឡើយ ហើយ​ពេល​មក​ដល់ ឃើញ​មាន​តែ​ទាហាន​នៅ​បោសសំអាត​ថែរក្សា​ផ្ទះ​របស់​គាត់​មិន​ឲ្យ​បាត់បង់​ដោយ​បានការ​នែ​នាំ​អំពី​ការ​រក្សា​ទុកជា​ប្រវត្តិសាស្ត្រ​ផង​នោះ គាត់​បាន​កាប់​ឆ្ការព្រៃ​ជុំវិញ​ផ្នូរ និង​លើក​ផ្លូវ ដោយ​សុំ​ការ​អនុញ្ញាត និង​ជំនួយ​ពី​មិត្ត​អាត​ផង​មក​នោះ​ទើប​មាន​ផ្លូវ​ចេញចូល​ដល់​ពេល​នេះ ។

ព័ត៌មានពិស្តា​រ​នឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ