ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​មាន​មោទនភាព​ដែល សម្តេចតេជោ​ជាមេដឹកនាំ ផ្ទុយស្រឡះពីសំដីប្រេដ អាដាំ

13 ឆ្នាំ មុន

តាម​រយៈ​ការ​ផ្សាយ​របស់​វិទ្យុ​អាស៊ី​សេរី នា​ព្រឹក​ថ្ងៃ​ទី១៤ ខែ មក​រា ឆ្នាំ២០១១ ដោយ​បាន ដកស្រង់​សំដី​របស់​ប្រេ​ដ អា​ដាំ (Brad Adam) នាយក​ប្រតិបត្ដិ​ទទួល​បន្ទុក​តំបន់​អាស៊ីនៃ​អង្គការ​ឃ្លាំមើលសិទ្ធិ​មនុស្ស (Human Right Watch) ដែល​បាន​លើក​ឡើង​ថា ហ៊ុន សែន បាន​កាន់​អំណាចយូរ​ពេក ដែល​អាច​បណ្ដាល​ឱ្យ​ប្រទេស​កម្ពុជា​ជួប​ប្រទះ​គ្រោះថ្នាក់​ទៅ​ថ្ងៃ​អនាគត​។ ប្រេ​ដ អា​ដាំ រៀបរាប់​ថា លោក ហ៊ុន សែន អាច​រក្សា​តំណែង​របស់​លោក​បាន

តាម​រយៈ​ការ​ផ្សាយ​របស់​វិទ្យុ​អាស៊ី​សេរី នា​ព្រឹក​ថ្ងៃ​ទី១៤ ខែ មក​រា ឆ្នាំ២០១១ ដោយ​បាន ដកស្រង់​សំដី​របស់​ប្រេ​ដ អា​ដាំ (Brad Adam) នាយក​ប្រតិបត្ដិ​ទទួល​បន្ទុក​តំបន់​អាស៊ីនៃ​អង្គការ​ឃ្លាំមើលសិទ្ធិ​មនុស្ស (Human Right Watch) ដែល​បាន​លើក​ឡើង​ថា ហ៊ុន សែន បាន​កាន់​អំណាចយូរ​ពេក ដែល​អាច​បណ្ដាល​ឱ្យ​ប្រទេស​កម្ពុជា​ជួប​ប្រទះ​គ្រោះថ្នាក់​ទៅ​ថ្ងៃ​អនាគត​។ ប្រេ​ដ អា​ដាំ រៀបរាប់​ថា លោក ហ៊ុន សែន អាច​រក្សា​តំណែង​របស់​លោក​បាន​ដោយសារ​ការ​គំរាម​គំ​ហែងនិង​អំពើ​ពុក​រលួយ​ដែល​បាន​អនុ​ញ្ញាតឱ្យ​លោក ហ៊ុន សែន ប្រើប្រាស់​ទឹកប្រាក់​របស់​លោក​ទិញ​មន្ដ្រីដែល​ប្រឆាំង​នឹង​រូប​លោក​។ ប្រេ​ដ អា​ដាំ បន្ដ​រៀបរាប់​ថា លោក ហ៊ុន សែន បាន​ប្រើប្រាស់​វិធី បំបែក និង​ត្រួតត្រា​បាន​យ៉ាង​ល្អ​។ តើ​ការ​ធ្វើ​សេចក្ដីអត្ថាធិប្បាយ​របស់​ប្រេ​ដ អា​ដាំ ផ្ដល់​ឱ្យ​ប្រជាជន​កម្ពុជា​បាន​ទទួល​ចំណេញ​អ្វីខ្លះ ក្រៅពី​ទិស​ដៅ​ខាង​នយោបាយ បំរើ​ផល​ប្រ​យោ​ជ​ន៍​ឱ្យ​គណបក្សប្រឆាំង​នៅ​កម្ពុជា​?

ការ​ធ្វើ​សេចក្ដី​អត្ថាធិប្បាយ​របស់ប្រេ​ដអា​ដាំ លើស​ម្ដេច ហ៊ុន សែន ដែល​ជា​នាយក​រដ្ឋមន្ដ្រី ជាប់​ឆ្នោត​តាម​រយៈ​ការ​បោះ​ឆ្នោត​ជា​សាកល ដោយ​​សេរី និង​ត្រឹមត្រូវ និង​ទទួល​បានការ​ផ្ដល់​សេចក្ដី​ទុកចិត្ដ​ដោយ​សភាជាតិ​នៃ​ប្រទេស​កម្ពុជា គឺមាន​ភាព​មិន​ត្រឹ​ត្រូវ អយុត្ដិធម៌ និង​មិន​អាច​ទទួលយក​បាន​ដោយប្រជាជន​កម្ពុជា​ដែល​ជា​ម្ចាស់​ឆ្នោត​។ ការ​វាយលុក​របស់​ប្រេ​ដអា​ដាំលើ​បុគ្គលភាពរបស់​សម្ដេច ហ៊ុន សែន គឺជា​ទិស​ដៅ​​ខាង​នយោបាយ​សុទ្ធសាធ​ដែល​បំរើ​ឱ្យ​គណ​បក្សប្រឆាំង​ក្នុង​ប្រទេស​កម្ពុជា ហើយ​ការ​លើក​ឡើង របស់​ប្រេ​ដ អា​ដាំ បាន​ផ្ទុយ​ពី​ការ​ពិត​ក្នុង​ជីវភាព​នយោបាយ​របស់​សម្ដេចហ៊ុន សែន ក្នុង​​សង្គម​កម្ពុជា ពិសេសប្រព័ន្ធ​នយោបាយ​ដឹកនាំ និង​ច្បាប់​របស់​កម្ពុជា​តែ​ម្ដង​។

ក្នុង​ជីវភាព​នយោបាយ សម្ដេច ហ៊ុន សែន ជា​​តួអង្គ​ដ៏​សំខាន់​បំផុត​ក្នុង​ការ​តស៊ូ​ដឹកនាំ​រំដោះ​ប្រទេស និង​ប្រជាជន​កម្ពុជា ពី​របប​ប្រល័យ​ពូជ​សាសន៍ប៉ុ​ល ពត នៅ​ថ្ងៃ​ទី៧ មក​រា ឆ្នាំ១៩៧៩ ដោយ​បាន​ដណ្ដើមមក​ជូន​ប្រជាជន​កម្ពុជា​រាល់​រូប​នូវ​សិទ្ធិ សេរីភាព កិត្ដិយស និង​សេចក្ដី​ថ្លៃថ្នូរ​ដែល​ត្រូវ​បាត់បង់​ទាំងស្រុង ក្នុង​របបប៉ុ​ល ពត ធ្វើឱ្យ​ប្រជាជន​រាល់​រូប​មាន​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​លើ​ជោគវាសនា ប្រទេស​ជាតិ​មាតុភូមិ និង​ជោគ វាសនា​របស់​ខ្លួន​ផ្ទាល់​។
សម្ដេចហ៊ុន សែន បាន​ដើរតួដ៏​សំខាន់បំផុត​​ក្នុង​កា​រប​ង្រួ​បង្រួម​ជាតិ​ដែល​នាំ​ទៅ​ដល់​ការ​សម្រេចកិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ថ្ងៃ២៣ តុលា ឆ្នាំ១៩៩១ ការ​កសាង​រដ្ឋធម្មនុញ​ឆ្នាំ ១៩៩៣ និង​បង្កើត​ព្រះរាជាណា​ចក្រ​កម្ពុ​ជាទី២ ដែល​មាន​របប​រាជា​និយម​អាស្រ័យ​ធម្មនុញ និង​ប្រកាន់​យក​ប្រព័ន្ធ​ន​យោបាយ​​ប្រជា​ធិ​បតេ​យ្យ​សេរី​ពហុប​ក្ស និង​សេដ្ឋកិច្ច​ទីផ្សារ​។ បើ​ទោះបី​កម្ពុជា​មានការ​បោះ​ឆ្នោតជាសាកល​លើក​ដំបូង​ក្នុងឆ្នាំ​១៩៩៣ ឧបត្ថម្ភ​ដោយ​អង្គការសហប្រជា​ជាតិ​មែនពិត ក៏​ប៉ុន្ដែកម្ពុជា​នៅតែ​មិន​ទាន់​មាន​សន្ដិ​ភាព ស្ថិរភាព​នយោបាយ និង​សន្ដិសុខ​ទូ​ទាំង​ប្រទេស​ឡើយ អាស្រ័យ​ដោយ​ភាគី​កម្ពុជា​ប្រជា​ធិបតេយ្យ​បដិសេធមិន​ចូលរួម​ការ​បោះ​ឆ្នោត​នោះ ហើយ​បាន​បន្ដ​ការ​តស៊ូ​ប្រឆាំងនឹង​រដ្ឋា​ភិ​បាល​​នៅ​ក្នុង​ព្រៃ​។ ក៏​ប៉ុន្ដែ អាស្រ័យ​ដោយ​ការ​ ​ដឹ​ក​នាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច ក្រោម​ការ​ដាក់​ចេញ​នូវ​នយោបាយ​ឈ្នះ​=ឈ្នះ បាន​ធ្វើ​ឱ្យអង្គ​ការ​ចាត់តាំង​របស់​របប​ប្រល័យពូជសាសន៍​ដែល​នៅ​សេសសល់ ត្រូវ​រលំរលាយ​ទាំងស្រុង​ទាំង​ខាង​​ន​យោបាយ និង​យោធា ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​មាន​សន្ដិភាព​ពេញលេញ​ ទាំង​ស្ថិរភាព​នយោ​បាយ និង​សន្ដិសុខ​ទូ​ទាំងប្រទេស ពិសេស​បាន​នាំ​មក​នូវ​ការ​ឯកភាព​ជាតិ​ពេញលេញ​លើក​ដំបូង​ចាប់ពី​ចុងឆ្នាំ១៩៩៨មក​។ 

បច្ចុប្បន្ន ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋា​ភិបាលដែល​មាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ ខឿនសេដ្ឋកិច្ច សង្គម​របស់​កម្ពុជា​កាន់តែ​មាន​ភាព​រីក​ចម្រើន​រឹង​មាំ​​ឡើងជា​លំដាប់ ធ្វើ​​ឱ្យ​កម្ពុជាមាន​មូលដ្ឋាន​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន។ ជាក់ស្ដែងពី​ឆ្នាំ២០០៤-២០០៧ កំណើនសេដ្ឋកិច្ច​ជា​មធ្យម​ប្រចាំឆ្នាំ​មាន១១,១​ភាគរយ ដោយឡែក ​ឆ្នាំ​២០០៥ មានកំណើន​១៣,៥ភាគរយ ហើយ​ក្នុង​ឆ្នាំ​២០០៨ មាន​៧​ភាគរយ ហើយ​បើ​ទោះបី​មាន​វិបត្ដិ​ហិរញវត្ថុ​សាកលក៏​ដោយ​ ក៏​កម្ពុជា​នៅ​តែ​រក្សា​បាន​នូវ​កំណើន៥​ភាគរយ ក្នុង​ឆ្នាំ​២០១០ ហើយ​លើ​មូលដ្ឋាន​នេះ ការ​ព្យាករណ៍កំណើន​សេដ្ឋ​កិច្ច​ឆ្នាំ២០១១ គឺអាច​នឹង​សម្រេច​បាន​៦​ភាគរយ​។ អត្រា​នៃភាព​ក្រីក្រ​បាន​ធ្លាក់​ចុះ​ពី​៤៧​ភាគ​រយនៅ​ឆ្នាំ​១៩៩៣ មក​ត្រឹម៣០​ភាគរយ ក្នុង​ឆ្នាំ​២០០៧ និង​មក​នៅ​ប្រមាណ​២៦​ភាគរយ នៅ​​ឆ្នាំ​២០១០ គឺ​កម្ពុជា​សម្រេចបានការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ជាង​១​ភាគរយ ក្នុង​១​ឆ្នាំ​ៗ តាម​គោលដៅ​បាន​កំណត់​។ 

កំណើនសេដ្ឋកិច្ច​នេះ ត្រូវ​បាន​បង្កដោយ​បរិយាកាស​នយោបាយ​ស្ថិរភាព សន្ដិភាព និងសន្ដិសុខ ទូ​ទាំង​ប្រទេស និង​បង្កើត​ឱ្យ​មាន​ជំនឿ​ទុកចិត្ដ​ពី​វិនិយោគិន​បរទេស​ដែល​មក​រកស៊ី​បណ្ដាក់ទុន​នៅ​កម្ពុជា​។ កំណើនសេដ្ឋកិច្ច​កម្ពុជា ផ្សារ​ភ្ជាប់​គ្នា​ទៅ​វិញ​ទៅ​មក​ជាមួយនឹង​ការ​អនុវត្ដ​នូវ​ន​យោបាយ​កំណែទម្រង់​ស៊ី​ជ​ម្រៅ​ក្នុង​​យុទ្ធ​សាស្ដ្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ​ដោយ​ផ្ដោត​​ការ​យកចិត្ដទុកដាក់​លើកំណើនការងារសម​ធម៌ និង​ប្រសិទ្ធភាព ដែល​ក្នុង​នោះអភិបាល​កិច្ច​ល្អ​ជា​​ស្នូលនៃ​យុទ្ធសាស្ដ្រ​ចតុកោណ​។ ផែនការ​សកម្ម​ភាពអភិបាលកិច្ច​ល្អ​យកចិត្ដទុកដាក់​លើ ​ទី​១​-ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ ទី​២- កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្ដិធម៌ ទី​៣- កំណែទម្រង់រដ្ឋបាល​សាធារណៈ និង​ទី​៤-កំណែ​ទម្រង់​កងកំលាំងប្រដាប់អាវុធ​។ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ប្ដេជ្ញា​ចិត្ដ​ដោយ​ឥត​ងាករេ ក្នុង​ការ​អនុវត្ដ​នូវ​លទ្ធិប្រជាធិបតេយ្យ​ពហុបក្សដែល​ជា​មាគ៌ា​តែ​មួយ​គត់​សម្រាប់​ធ្វើ​ដំណើ​ទៅ​មុខតាម​រយៈ​វិធានការ​បន្ដ​កសាង  និង​ពង្រឹង​ការ​អនុវត្ដនូវ​នីតិរដ្ឋ និង​ការ​គោរព​សិទ្ធិ​មនុស្ស​។

ដូច្នេះ តើ​ប្រេ​ដ អា​ដាំ បាន​រៀនសូត្រយល់​ដឹងនិង​ទទួល​នូវ​ការ​ពិត​ដូច​ម្ដេចទៅ សំរាប់ការ​ធ្វើ​សេចក្ដី​អត្ថាធិប្បាយ​របស់​លោក​លើ​បុគ្គល​ភាព​របស់​សម្ដេច​នាយក​រដ្ឋមន្ដ្រីហ៊ុន សែន ដោយ​​គ្មានការ​ទទួលខុសត្រូវ ហើយ​ប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​ដល់​ប្រជាជន​កម្ពុជា​ដែល​ជា​ម្ចាស់​ឆ្នោត បាន​បោះ​ឆ្នោត​ជូនសម្ដេច​អគ្គមហាសេនាបតី ​តេជោ​ហ៊ុន សែន ធ្វើ​ជា​នាយក​រដ្ឋមន្ដ្រី​។ ប្រេ​ដ អា​ដាំ ត្រូវ​យល់​ដឹង​ឱ្យ​បាន​ច្បាស់​ថា រដ្ឋធម្មនុញ​កម្ពុជា​មិន​បាន​កំណត់​អាណត្ដិ​នៃ​នាយក​រដ្ឋមន្ដ្រី​ឡើយ ហើយ​កម្ពុជាបាន​ធ្វើការ​បោះ​ឆ្នោត​រៀង​រាល់​ប្រាំ​ឆ្នាំ​ម្ដង​មិន​ដែល​អាក់ខាន ដូច្នេះ​ហើយ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោហ៊ុន សែន នៅ​តែ​មានសិទ្ធិ​ឈ​ឈ្មោះ​បោះ​ឆ្នោត​ជា​នាយក​រដ្ឋ​មន្ដ្រី តាម​ការ​ផ្ដល់​សេចក្ដី​ទុកចិត្ដ និង​ឯក​ភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជានិង​ស្រប​តាម​ច្បាប់​របស់​កម្ពុជា​។ អាស្រ័យ​ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន មានគុណ​សម្បត្ដិ​ខ្ពស់​បំផុត​ក្នុង​ការ​រំដោះប្រជាជន​ពី​របប​ប្រល័យពូជសាសន៍ កសាង​​ជាតិ​មាតុភូមិ​បាន​រីកចម្រើន​រឹង​មាំ និង​ពិសេសតស៊ូ​ខាង​ការទូត​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ចុះបញ្ជី​ប្រាសាទ​ព្រះ​វិហារ​ក្នុងបញ្ជី​បេតិក​ភណ្ឌ​​ពិភពលោក​នៃ​អង្គការ​យូ​ណេ​ស្កូ និង​បាន​ដោះស្រាយ​ក្នុង​ការងារ​ខណ្ឌ​សីមា និង​បង្គោល ព្រំដែន​ជាមួយ​ប្រទេស​វៀត​ណាម និង​ជាមួយ​ប្រទេស​ឡាវ​។

បន្ថែម​លើ​ដំណើ​រទស្សនកិច្ច​របស់​លោកបាន គី​មូ​ន អគ្គលេខាធិការ​អង្គការសហ​ប្រជាជាតិ និង​​លោកស្រីហ៊ី​ល​ឡា​រី គ្លីន​តុ​ន មក​កាន់​កម្ពុជា​ថ្មី​ៗ​នេះ ហើយជា​មោទនភាព​បំផុត​សំរាប់​ប្រជា​ជន​កម្ពុជា និង​មុខមាត់​កម្ពុជា​លើ​ឆាក​​អន្ដរជាតិ​នោះ គឺសម្ដេច​អគ្គ​មហាសេនា​បតី​​តេ​ជោ ហ៊ុន សែន បាន​ជោគជ័យ​ក្នុង​ការ​រៀបចំ​កិច្ចប្រជុំ​កំពូល​កម្ពុជា​-​ឡាវ​-​វៀតណាម (CLV) កិច្ចប្រជុំ​កំ​ពូល​កម្ពុជា​-​ឡាវ​-​មី​យ៉ា​ន់​ម៉ា​-​វៀតណាម​ (CLMV) កិច្ចប្រជុំ​កំពូល​ស្ដី​ពីយុទ្ធសាស្ដ្រ​សហ ប្រតិបត្ដិការ​សេដ្ឋកិច្ច អា​យ៉េ​យ៉ា​វ៉ា​ឌី ចៅ​ប្រា​យ៉ា​ មេគង្គ​លើក​ទី​៤ (ACMECS) និង​មហាសន្និ​បាត​​លើក​ទី​៦ នៃ​គណបក្ស​នយោបាយ​នៅ​អា​ស៊ីដែល​មាន​គណបក្ស​ចំនួន​៩៤ និង​អង្គការ​អន្ដរ​ជាតិ​​ធំ​ៗ​ចំនួន​៦ចូល​រួម គឺ​អង្គប្រជុំ​បាន​កោត​សរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យរបស់​​កម្ពុជា ក្នុង​ដំណើ​ការ​បង្រួបបង្រួម​ជាតិ តាម​រយៈ​នយោ​បាយ​ឈ្នះ=​ឈ្នះ​ ។ កម្ពុជា​ត្រូវ​បាន​ចាត់ទុកជា​គំរូ​មួយ​សម្រាប់​ពិភពលោក ក្នុង​ការ​ដោះស្រាយ​វិវាទ​ដោយ​សន្ដិវិធី ការ​បង្រួបបង្រួម​ជាតិ ផ្អែក​លើ​ដំណោះស្រាយ​នយោបាយ និង​កសាង​បាន​នូវ​ស្ថិរភាពនយោបាយ​មួយ​យ៉ាង​រឹង​មាំ ដែល​ជា​មូលដ្ឋាន​គ្រឹះ​ធ្វើ​ឱ្យ​មាតុភូមិ​កម្ពុជា បាន​រីក​ចម្រើន​លូតលាស់​រហូត​ដល់សព្វថ្ងៃ​។

ដូច្នេះ ប្រេ​ដ អា​ដាំ​ ត្រូវ​យល់​ដឹង​ឱ្យ​បាន​ច្បាស់​ថា វា​មិន​សំខាន់​លើ​រយៈពេល​យូរ​ប៉ុនណា​ក្នុង​ការ​ដឹ​កនាំរបស់​សម្ដេច​អគ្គមហាសេនាបតី​ តេ​ជោ ហ៊ុន សែន ឡើយ ក៏​ប៉ុន្ដែ នេះជា​ច្បាប់ និង​ប្រព័ន្ធ​នយោបាយ​ដឹកនាំរបស់​កម្ពុជា ពិសេស​ប្រជាជន​កម្ពុជា នៅ​តែ​បោះ​ឆ្នោត​គាំទ្រ​សម្ដេច​ធ្វើ​ជា​នាយក​រដ្ឋមន្ដ្រី​កម្ពុជា ហើយ​សូ​ម្បី សម្ដេច នរោត្ដម សីហ​នុ ព្រះ​មហា​វីរ​ក្សត្រ​ ក៏ព្រះ​​​អង្គ​បាន​គាំទ្រសម្ដេចហ៊ុន សែន ជា​បេក្ខជន នាយក​រដ្ឋមន្ដ្រី​ជារៀង​រហូតក្នុង​ពេល​ព្រះ​អង្គ​មាន​ព្រះ​ជន្ម។ ការ​ធ្វើ​សេចក្ដី​អត្ថាធិប្បាយ​របស់​ប្រេ​ដ អា​ដាំ បាន​ដើរ​ចាក​ឆ្ងាយ​ពី​បរិបទ​នយោបាយ​ដឹកនាំ និង​ច្បាប់​របស់​កម្ពុជា ហើយ​ការ​អធិ​ប្បាយ​​​របស់​លោក​បាន​និង​កំពុង​បំរើ​ផល​ប្រយោជន៍ដល់​គណបក្សប្រឆាំង​នៅ​កម្ពុជា ដែល​ប្រជាជន​កម្ពុជា​​ជា​ម្ចាស់​ឆ្នោត​មិន​អាច​ទទួលយក​បាន​ឡើយ​។ ប្រេ​ដ អា​ដាំ ត្រូវ​យល់ដឹង​ឱ្យ​បាន​ច្បាស់​លាស់​ថា ការ​ដឹកនាំ​ប្រទេស ​នីមួយ​ៗក្នុង​ពិភព​លោក​មិន​ទាន់​ឃើញ​ប្រទេស​ណាមួយ​មានការ​ដឹកនាំ​សុ​ក្រឹតឡើយ ហើយ​ក្នុង​នោះការ​ដឹកនាំ​របស់​សម្ដេច ហ៊ុន សែន ជា​នាយក​រដ្ឋមន្ដ្រី​កម្ពុជា ​ក៏មិនទាន់ មាន​សុ​ក្រឹតទាំង​ស្រុង​ឡើយ​។ ក៏​ប៉ុន្ដែ​អ្វី​ដែល​ជា​ចំណុច​ខ្វះខាត នៅ​​សេសសល់​កំពុង​កើត​មាននៅ​កម្ពុជានា​ពេល​បច្ចុប្បន្ន មិនមែន​ជា​កត្ដា​បង្កឱ្យមាន ​អ​ស្ថិរភាព​នយោបាយ ឬគ្រោះថ្នាក់​ដល់​ប្រទេស​ជាតិ​ទៅអនាគត​ឡើយ​។ សូ​ម្បី​សហរដ្ឋអាមេរិក​បាន​ចំណាយ​រយៈពេល​ជាង​២០០​ឆ្នាំ ដើម្បី​កសាង​សហរដ្ឋអាមេរិក​ជាសង្គម​ប្រជាធិបតេយ្យ​ ផ្ដល់​នូវ​ការ​គោរព​សេរីភាព និង​សិទ្ធិ​មនុស្ស ប៉ុន្ដែ​សហរដ្ឋអាមេរិក​ក៏មិន​ទាន់​មានសុ​ក្រឹតភាពក្នុង​ការ​ដឹកនាំ​ដែរ​៕           

ឡុង សុគុណ