រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានស្នើដល់មន្ត្រី និងគ្រូពេទ្យទាំងអស់ត្រូវគោរពក្រមវិជ្ជាជីវៈរបស់ខ្លួនដោយកុំរើសអើងអ្នកជំងឺឲ្យសោះ ។ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលចំនួន ២,៥៨៨ នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី១៦ ធ្នូនេះ ។
សម្តេចតេជោហ៊ុន សែនបានបញ្ជាក់យ៉ាងដូច្នេះថា«ខ្ញុំស្នើសុំមន្ត្រី និងគ្រូពេទ្យទាំងអស់ត្រូវយកចិត្តទុកដាក់មើលអ្នកជំងឺឲ្យបានម៉ត់ចត់ដោយកុំមានការរើសអើងអ្នកមានអ្នកក្រឲ្យសោះ ។ គាត់ក្រីក្របានជា គាត់រត់មករកយើងព្យាបាលនឹងអីចឹង សូមកុំរើសអើយគាត់» ។ សម្តេចបន្តថា នៅពេលមន្ទីរទាំងអស់ត្រូវបានពង្រឹងគុណភាពសង្ឃឹមថា យើងនឹងមានពេទ្យជំនាញៗ ដើម្បីព្យាបាលអ្នកជំងឺមិនចាំបាច់ទៅព្យាបាលទៅក្រៅប្រទេសទៀតហើយ ៕
ចែករំលែកព័តមាននេះ