ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​មនុស្ស​ធម៌​របស់​សាខាកាក​បាទ​ក្រហម​​ខេត្ត​កំពង់ឆ្នាំង ​ចែ​កជូន​​ប្រជាពលរដ្ឋ​១២គ្រួសារ​​រងគ្រោះ​ដោយខ្យល់​ព្យុះកន្ត្រាក់​

9 ឆ្នាំ មុន

ខេត្ត​កំពង់ឆ្នាំង ៖ លោក​អ៊ុន សំអុល ប្រធាន​គណៈកម្មា​ធិកាសាខាកាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​ កាល​ពីរសៀល​ថៃ្ងទី​០២​​ មិថុនា​​ ២០១៤ បាន​​ដឹកនាំ​សមាជិក​​​សមាជិកា​​សាខា​នាំយក​នូវ​​អំណោយ​មនុស្ស​ធម៌​របស់សា​ខាកាក​បាទក្រហម​កម្ពុជាខេត្ត

ខេត្ត​កំពង់ឆ្នាំង ៖ លោក​អ៊ុន សំអុល ប្រធាន​គណៈកម្មា​ធិកាសាខាកាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​ កាល​ពីរសៀល​ថៃ្ងទី​០២​​ មិថុនា​​ ២០១៤ បាន​​ដឹកនាំ​សមាជិក​​​សមាជិកា​​សាខា​នាំយក​នូវ​​អំណោយ​មនុស្ស​ធម៌​របស់សា​ខាកាក​បាទក្រហម​កម្ពុជាខេត្ត ទៅចែកជូន​ដោយផ្ទាល់​ដៃ​​ដល់គ្រួសារ​ប្រជាពលរដ្ឋ​ដែលរងគ្រោះ​ដោយសារ​ខ្យល់ព្យុះ​កន្រ្តាក់​នៅ​ឃុំអញ្ចាញ​រូង ស្រុក​បរិ​បូណ៌ ខេត្ត​កំពង់​ឆ្នាំង ។

លោក​ប្រាក់ សោភ័ណ្ឌ នាយក​ប្រតិបត្តិសាខាកា​កបា​ទក្រហមខេត្តកំពង់ឆ្នាំង​បាន​ឱ្យ​ដឹងថា  អំណោយ​របស់​សាខាកាក​បាទក្រហម​ខេត្ត​ ដែល​ត្រូវប្រគល់ជូន​ដល់ជនរង​គ្រោះ​​ ​មានស្បៀង​អាហារ និង​សម្ភារប្រើប្រាស់ ដែលក្នុងមួយគ្រួសារ​ទទួលបាន​អង្ករ២៥​Kg ឃីត​១​ក​ញ្ចប់ ​(មុង១ ភួយ១ ក្រមា១ និងសារុង១) ។ ចំណែក​២គ្រួសារផ្ទះ​រលំបាក់​ដល់ដី​ទទួលបាន​កៅស៊ូតង់មួយ​បន្ថែមទៀត​ និងប៉ុស្តិ៍​រដ្ឋ​បាល​ទទួលបាន​តង់១ផង​ដែរ ។

លោកស្រី​ឡុញ ពិសាល សមាជិក​សាខាកាក​បាទក្រហ​មខេត្តបានឧត្ថម្ភ​ដល់កុមារី​ដែលផ្ទះ​​រលំនូវ​ថវិកាចំនួន៥​ម៉ឺនរៀល, កាបូប​សិស្ស១, សៀវភៅ១០ក្បាល, ប៊ិច ដៃ ខ្មៅដៃ១៣ដើម និងអាវ​សសិស្ស​ចំនួន៣, ​។ ចំណែក​លោក​លៀង ជុំសុបិន្ត នាយកទី​ចាត់​ការរដ្ឋ​បាលសាលាខេត្តបានឧបត្ថម្ភ​សៀវភៅ១២ក្បាល ​ប៊ិច១០ដើមផងដែរ ។