ខេត្តបន្ទាយមានជ័យ ៖ អូរព្រំដែនជាប់និងខាងជើងច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលភ្ញៀវអន្តរជាតិឆ្លងកាត់ កំពុងតែក្លាយទៅជាកន្លែងចាក់សំរាម ដែលបង្កឱ្យមានការប៉ះពាល់ ដល់បរិស្ថាន និងធ្វើឱ្យបាត់បង់សោភ័ណភាពទីក្រុង ។
ក្រុងប៉ោយប៉ែតគឺជាក្រុងមួយដែលមានព្រំដែនជាប់ទៅនិងប្រទេសថៃ ហើយជាក្រុងមួយក្នុងចំណមស្រុកក្រុងទាំង៩ ដែលមានការភវឌ្ឍ រីកចម្រើនជាងគេព្រោះជាតំបន់សេដ្ឋកិច្ចដោយមានច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។ ច្រកទ្វារអន្តរជាតិប៉ោយប៉ែតគឺជាច្រកទ្វារសេដ្ឋកិច្ចដ៏ធំមួយនៅភាគពាយព្យនៃប្រទេសកម្ពុជា ដោយមានការនាំចេញនាំចូលទំនិញយ៉ាងសកម្មតាមច្រកមួយនេះមិនតែប៉ុណ្ណោះភ្ញៀវទេសចរណ៍ជាតិអន្តរជាតិរាប់រយនាក់បានធ្វើដំណើរចេញពីប្រទេសថៃចួលមកដើរកម្សាន្តនៅក្នុងប្រទេសកម្ពុជា ។
គួរបញ្ជាក់ផងដែរថា ទោះបីជាច្រកសេដ្ឋកិច្ចមួយនេះមានការអភិវឌ្ឍរីកចម្រើនយ៉ាងណាក្តី ប៉ុន្តែគេនៅតែសង្កេតឃើញការរៀបចំសណ្តាប់ធ្នាប់ អនាម័យនៅមានកម្រិត ព្រោះតែអូរព្រំដែននៅខាងជើងច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានក្លាយទៅជាកន្លែងចាក់សំរាមដែលបង្កឱ្យមានការប៉ះពាល់ដល់បរិស្ថាននិងបាត់បង់សោភ័ណភាពទីក្រុង ។ បញ្ហានេះគួរតែលោកអភិបាលក្រុងនិងគណៈកម្មការច្រកទ្វារអន្តរជាតិប៉ោយប៉ែតមានវិធានការឱ្យបានតឹងរឹងដើម្បីការពារបរិស្ថានឱ្យបានល្អផងដែរ ៕
ចែករំលែកព័តមាននេះ