ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី «​បងធំ ប្អូនប្រុស» របស់​ស្រា​បៀរ អង្គរ សម្រេច​ជោគជ័យ​យ៉ាង​ត្រចះ​ត្រចង់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ កម្មវិធី «​បងធំ ប្អូនប្រុស​» ដែល​នាំ​មក​ជូន​ជា​ពិសេស​ដោយ​ស្រា​បៀរ អង្គរ ដ៏​ពេញ​​និយម​នៅ​ប្រទេស​កម្ពុជា​ចាប់តាំងពី​ឆ្នាំ 1992 ទទួល​បានការ​គាំទ្រ និង​មាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​។​…

រាជធានី​ភ្នំពេញ​៖ កម្មវិធី «​បងធំ ប្អូនប្រុស​» ដែល​នាំ​មក​ជូន​ជា​ពិសេស​ដោយ​ស្រា​បៀរ អង្គរ ដ៏​ពេញ​​និយម​នៅ​ប្រទេស​កម្ពុជា​ចាប់តាំងពី​ឆ្នាំ 1992 ទទួល​បានការ​គាំទ្រ និង​មាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​។​ វត្តមាន​ពី​សំណាក់​តារា​សម្តែង​ភាពយន្ត​ជើង​ចាស់ ទេព រិ​ន​ដា​រ៉ូ ប៉ះ​គ្នា​ជាមួយ​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល បាន​ញ៉ាំង​ឲ្យ​កម្មវិធី​ទាំងមូល​មាន​ភាព​សប្បាយ​រីករាយ​តាំងពី​វគ្គ​ទី 1 ដល់​វគ្គ​ទី 8 ដែល​ជា​វគ្គ​បញ្ចប់​។

ដំណើរ​ផ្សងព្រេង​ពី​វគ្គ​មួយ ទៅ​វគ្គ​មួយ មាន​អ្វី​ថ្មី​ប្លែក​ជា​និច្ច ដែល​តារា​កិត្តិយស​លោក ទេព រិ​ន​ដា​រ៉ូ និង​​ហេង វិសាល ចុះ​ទៅ​បំពេញបេសកកម្ម​ដំណើរ​ផ្សេង​ព្រេង​នៅ​ខេត្ត​ចំនួន​ប្រាំបី​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ​ដូច​ជា ​ខេត្តកំពត កោះកុង កំពង់ឆ្នាំង បាត់ដំបង សៀមរាប ព្រះ​សីហ​នុ រតនគិរី និង​មណ្ឌលគិរី​។

សប្បាយ​ជក់ចិត្ត​ម៉ឹង​ៗ អ្នក​ណា​ទៅ​អាច​បំភ្លេច​បាន​! ក្រើនរំលឹក​ឡើង​វិញ ពី​សកម្មភាព​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន​ដែល​លោក ទេព រិ​ន​ដា​រ៉ូ និង​ហេង វិសាល បាន​ធ្វើ​រឿងរ៉ាវ​ដែល​ពួក​គាត់​មិន​ធ្លាប់​ធ្វើ​ពី​មុន​នៅ​ក្នុង​កម្មវិធី «​បងធំ ប្អូនប្រុស​» ។

ដំណើរ​ផ្សេង​ព្រេង​ដំបូង​បង្អស់​របស់​អ្នក​ទាំង​ពីរ​គឺ​នៅ​ខេត្តកំពត​។ ទោះបីជា​តារា​ទាំង​ពីរ​ដួង​មិន​ធ្លាប់​ជួប​គ្នា​ពី​មុន​មក ហើយ​មាន​អាយុ និង​ចំណូលចិត្ត​ផ្ទុយ​គ្នា​ក៏​ពិតមែន តែ​ពួក​គាត់​ដូច​ជា​ចុះ​សម្រុង​គ្នា​បាន​ល្អ​នៅ​ក្នុង​វគ្គ​នេះ​។ ទេព រិ​ន​ដា​រ៉ូ និង​ហេង វិសាល បាន​ធ្វើ​ដំណើរ​ទៅ​ខេត្តកំពត​ជា​មួយ​គ្នា ដែល​ពួក​គាត់​ត្រូវ​ស្វែងរក​ផ្លូវ​ដោយ​ខ្លួនឯង ដោយ​គ្មាន​ផែនទី ដើម្បី​ទៅ​កាន់​ចម្ការ​ម្រេច (La Plantation)​។ ឆ្លងកាត់​ឧបសគ្គ​ជា​ច្រើន ទម្រាំ​បាន​ទៅ​ដល់​ចម្ការ ហើយ​ពួក​គាត់​ក៏​​ចាំ​មិន​ភ្លេច​​ដែរ ជាមួយ​បទ​ពិសោធន៍​ថ្មី ដោយ​ការ​បររទេះ​ក្របី​ឆ្លង​កាត់ទឹក និង​ការ​ងូតទឹក​ឲ្យ​សត្វ​ក្របី​។

ដំណើរ​ផ្សងព្រេង​ក្នុង​វគ្គ​ទី​ពីរ រឹតតែ​ជក់ចិត្ត​ជាមួយ​ទេសភាព​ដ៏​ស្រស់​ស្អាត​នៅ​ខេត្តកោះកុង ដែល​គ្រប់​ដណ្តប់​ដោយ​ព្រៃកោងកាង​ច្រើន​បំផុត​នៅ​ប្រទេស​កម្ពុជា​។ តារា​ទាំង​ពីរ​ដួង​នេះ​ទទួល​បាន​បទ​ពិសោធន៍​អុំទូក​កា​យ៉ាក​ជា​លើក​ដំបូង​ក្នុង​ឆាកជីវិត​របស់​ពួក​គាត់ ហើយ​វិសាល​បាន​រៀន​ពី​ការ​ចាប់​ក្តាម​។ ពួក​គាត់​ទាំង​ពីរ​បាន​ជួប​ហ្វេ​ន​ៗ​ជា​ច្រើន​នាក់​នៅ​តាម​ផ្លូវ​ធ្វើ​ដំណើរ ជាមួយនឹង​ការ​ចែករំលែក​ស្រា​បៀរ អង្គរ និង​អាហារ​ឆ្ងាញ់​ៗ ជជែក​លេង​យ៉ាង​សប្បាយ​រីករាយ​។

អ្វី​ដែល​ថ្មី ប្លែក​នៅ​តែ​បន្ត​កើត​មាននៅ​ក្នុង​ដំណើរ​ផ្សងព្រេង​នៅ​វគ្គ​ទី 3 នៅ​ខេត្តកំពង់ឆ្នាំង ហេង វិសាល បាន​ស្គាល់​ពី​រសជាតិ​ជីវិត​ដោយ​គ្មាន​ទូរស័ព្ទ​ប្រើ ចំណែក​លោក រិ​ន​ដា​រ៉ូ វិញ​ផ្ចិតផ្ចង់​យ៉ាង​ខ្លាំង​ក្នុង​ការ​ធ្វើ​ក្អមឆ្នាំង​របស់​គាត់​ឲ្យ​មាន​ភាព​ទាក់ទាញ ។ ប៉ុន្តែ​ដំណើរ​ផ្សងព្រេង​មិន​បញ្ចប់​ត្រឹម​ប៉ុណ្ណឹង​ទេ ព្រោះ​ពួក​គាត់​ត្រូវ​រក​គ្រប់​មធ្យោបាយ ដើម្បី​លក់​ក្អមឆ្នាំង ដែល​ពួក​គាត់​ផលិត​បាន​។

ចូល​ដល់​ដំណើរ​ផ្សងព្រេង​ក្នុង​វគ្គ​ទី 4 នៅ​ខេត្តបាត់ដំបង ក្តី​សុបិន​របស់​លោក ទេព រិ​ន​ដា​រ៉ូ បាន​ក្លាយជា​ការ​ពិត ព្រោះ​បាត់ដំបង​ជា​ស្រុក​កំណើត​របស់​គាត់​។ តារា​ទាំង​ពីរ​បាន​ប្រឈម​នឹង​រឿង​ភ័យ​ខ្លាច ដោយ​ការ​ឲ្យ​ចំណី​សត្វ​ក្រពើ និង​ទៅ​មើល​សត្វ​ប្រចៀវ​! ទោះជា​វិសាល​មិន​ចូល​ចិត្ត​ថ្ងៃ​ក្តៅ​ខ្លាំង​ក៏​ពិតមែន តែ​អ្នក​ទាំង​ពីរ​តម្រូវ​ឲ្យ​ជិះ​អា​ឡូ​រី​នៅ​ពេល​ថ្ងៃត្រង់​។ នេះ​ជា​បទ​ពិសោធន៍​ដ៏​ជូរ​ចត់​មួយ​សម្រាប់​អ្នក​ទាំង​ពីរ​។

រឹតតែ​គួរ​ឲ្យ​ចាប់អារម្មណ៍ និង​ភ័យ​បុក​ពោះ​លាយឡំ​នឹង​ភាព​សប្បាយ​រីករាយ នៅ​ក្នុង​ដំណើរ​វគ្គ​ថ្មី​នៅ​ខេត្តសៀមរាប ដោយ​វិសាល និង​បង​រិ​ន​ដា​រ៉ូ បាន​ស្គាល់​ពី​រសជាតិ​ជីវិត​គេង​លើ​ផ្ទះទឹក​មួយ​យប់ ដោយ​មិន​មាន​ភ្លើង​ប្រើ​គ្រប់គ្រាន់ គ្មាន​អ៊ីនធឺណិត គ្មាន​កង្ហារ និង​គ្មាន​ម៉ាស៊ីនត្រជាក់​។ ជា​ពិសេស​អ្នក​ទាំង​ពីរ​ទទួល​បាន​បទ​ពិសោធន៍​ថ្មី​ពី​ការ​ជិះ​ខ្សែ​រ៉ូ​ត​ដ៏​ខ្ពស់សន្លឹម​។

ទាំង​វិសាល និង​លោ​ករិន​ដា​រ៉ូ ពិតជា​មាន​មោទនភាព​ចំពោះ​ដំណើរ​ទស្សនកិច្ច​នៅ​រោងចក្រ​ស្រា​បៀរ អង្គរ នៅ​ក្រុងព្រះសីហនុ​ដែល​ជា​ខេត្ត​ទី 6 ក្នុង​ការ​បំពេញបេសកកម្ម​នៅ​ក្នុង​កម្មវិធី “​បងធំ​ប្អូនប្រុស​” ។ តារា​ទាំង​ពីរ​ទទួល​បាន​ចំណេះដឹង​ថ្មី​ៗ​អំពី​ដំណើរ​សង្វា​ក់​ផលិតកម្ម​ស្រា​បៀរ អង្គរ​។ គាត់​ទាំង​ពីរ​ក៏​បាន​ស្គាល់​ពី​រសជាតិ​ជិះ​លើ​រថយន្ត​ដឹក​អីវ៉ាន់ បិទ​ស្ទីក​គ័​រ​ស្រា​បៀរ និង​យក​ស្រា​បៀរ​ទៅ​ដេប៉ូ​ចែកចាយ​។ ចំណែក បង រិ​ន​ដា​រ៉ូ ក៏​ស្គាល់​ពី​អារម្មណ៍​ឡាយ​វី​ដេ​អូ​តាម​ហ្វេ​ស​ប៊ុ​ក​ជា​លើក​ដំបូង ដើម្បី​ផ្សព្វផ្សាយ និង​លក់​ស្រា​បៀរ អង្គរ​។

ឆ្ពោះទៅ​ដំណើរ​ផ្សងព្រេង​វគ្គ​ថ្មី វគ្គ​ទី 7 រឹតតែ​វិសេសវិសាល អារម្មណ៍​ស្រស់ស្រាយ​ជាមួយ​ទេស​សភាព​ព្រៃ​ភ្នំ​ដ៏​ស្រស់​ត្រកាល​ក្នុង​ទឹកដី​ខេត្តរតនគិរី​។ ទាំង រិ​ន​ដា​រ៉ូ និង​វិសាល​ទទួល​បាន​បទ​ពិសោធន៍​ថ្មី​ជា​បន្ត​ទៀត ដោយ​ការ​ធ្វើ​ដំណើរ​ទៅ​លេង​បឹង​យក្ស​លោម និង​ភូមិ​ភ្នំ​នៅ​ក្នុង​ខេត្ត​នេះ ដើម្បី​យល់​ដឹង​ពី​ការ​រស់នៅ ទំនៀមទំលាប់ វប្បធម៌ អាហារ និង​រៀន​ពី​ភាសា​របស់​បងប្អូន​ជនជាតិ​ដើម​ភាគតិច (​ទំពួន​)​។ ចំណែក​បង រិ​ន​ដា​រ៉ូ ភ័យ​មិន​ស្ទើរ នៅ​ពេល​ក្រុមការងារ​តម្រូវ​ឲ្យ​គាត់​បង្ហោះ​កាមេរ៉ា​ដ្រូ​ន ផ្តិត​យក​ទិដ្ឋភាព​នៅ​ទីនោះ​។ តារា​ទាំង​ពីរ​នេះ​បាន​ស្គាល់​ពី​រសជាតិ​ជីវិត​ងូតទឹក​ឲ្យ​សត្វ​ដំរី​នៅ​កន្លែង​ទឹកធ្លាក់​ផង​ដែរ​។

ចូល​ដល់​ដំណើរ​ផ្សងព្រេង​នៅ​វគ្គ​ចុង​ក្រោយ​នៅ​ក្នុង​កម្មវិធី “​បងធំ​ប្អូនប្រុស​” តារា​ទាំង​ពីរ​ដួង​បាន​ស្គាល់​ពី​រសជាតិ​វង្វេង​ក្នុង​ព្រៃ និង​គ្មាន​ទូរស័ព្ទ​ប្រើ​ពេញ​មួយ​ថ្ងៃ​។ ពួក​គាត់​មាន​អារម្មណ៍​ភ័យ​ផង ហត់​ផង ឃ្លាន​ផង តែ​តារា​ទាំង​ពីរ​ក៏​ទទួល​បាន​ចំណេះដឹង​ថ្មី​ៗ រំភើប រីករាយ ប្លែក​អារម្មណ៍​ដែល​បាន​ជួបជុំ​ជាមួយ​បងប្អូន​ជនជាតិ​ដើម​ភាគតិច​ក្នុង​ដំណើរ​ផ្សងព្រេង​នៅ​ខេត្តមណ្ឌលគិរី​។ ចំណែក វិសាល ក៏​បាន​រៀន​ចេះ​ពី​របៀប​បង្កាត់ភ្លើង​តាម​បែប​អ្នក​ជនបទ និង​បច្ចេកទេស​ថ្មី​ៗ​ទៀត​ដែល​គាត់​មិន​ដែល​ដឹង​។

សំខាន់​ជាង​នេះ​បងធំ ប្អូនប្រុស​បាន​ភ្លក្ស​ស្រា​បុរាណ​របស់​បងប្អូន​ជនជាតិ​ដើម ភាគតិច​យើង​ទៀត​ផង​។ ហើយ​ចុង​ក្រោយ​ពួក​គាត់​បាន​ជប់លៀង​ពិសា​ស្រា​បៀរ អង្គរ យ៉ាង​សប្បាយ​រីករាយ​។ ទិដ្ឋភាព​ដ៏​រំភើប​រីករាយ​នៅ​ក្នុង​កម្មវិធី “​បងធំ​ប្អូនប្រុស​” បាន​ដក់​ជាប់​នៅ​ក្នុង​ក្រអៅបេះដូង​អ្នក​ទស្សនា​កម្មវិធី​នេះ​គ្រប់​ៗ​គ្នា​។

ជា​ចុង​ក្រោយ ក្រុមហ៊ុនស្រា​បៀរ អង្គរ សូម​ថ្លែងអំណរគុណ​ដល់​អតិថិជន និង​ហ្វេ​ន​ៗ​ជាទី​ស្រឡាញ់ ដែល​បាន​គាំទ្រ​កម្មវិធី «​បងធំ​ប្អូនប្រុស​» តាំងពី​វគ្គ​ទី​មួយ​រហូត​ដល់​វគ្គ​បញ្ចប់​។ យើង​នឹង​ប្តេជ្ញា​ផលិតកម្ម​វិធី​ថ្មី​ៗ​ជា​បន្ត​ទៀត​។

ពិសា​ស្រា​បៀរ អង្គរ – ប្រទេស​ខ្ញុំ ស្រា​បៀរ​ខ្ញុំ ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់ និង​សប្បាយ​រីករាយ​ជួបជុំ​ក្រុម​គ្រួសារ បងប្អូន និង​មិត្តភក្តិ​ជាទី​ស្រឡាញ់​។ សូម​អរគុណ​! ៕ ដោយ​សហការ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ