ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថាបនា​ផ្លូវ​ក្រវាត់​ឆ្នេរសមុទ្រ​ទៅ​​​ដល់​ច្រក​ទ្វារ​អន្តរជាតិ​ព្រែក​ចាកដោយជោគជ័យ​

4 ឆ្នាំ មុន
  • កែប

ខេត្ត​កែប ៖ ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​អង្កោល​ជា​ភូមិសាស្ត្រ​ជាប់​នឹង​ឆ្នេរសមុទ្រ​ខេត្ត​កែប បាន​សម្តែង​ក្តី​សប្បាយ​រីករាយ​អ​ប​អរសាទរ​ដល់​អាជ្ញាធរ​ខេត្ត និង​ស្រុក​ដែល​ស្ថាបនា​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ប្រវែង​២​គីឡូម៉ែត្រ​កន្លះ ដោយ​.​ត​ភ្ជាប់​ពី​ផ្លូវ​ក្រវាត់​ឆ្នេរសមុទ្រ​ទៅ​ភ្ជាប់​នឹង​ផ្លូវ​ទៅ​ដល់​ច្រក​ទ្វារ​អន្តរជាតិ​ព្រែក​ចាក ក្នុងស្រុក​កំពង់ត្រាច ខេត្តកំពត​។ ការ​ស្ថាបនា​ផ្លូវ​តាម​ឆ្នេរសមុទ្រ​ដែល​ធ្លាប់​មាន​ជម្លោះ​ជាមួយ​ម្ចាស់​ដី​ធ្វើ​ទៅ​មុខ​មិន​ដល់​គោលដៅ​នោះ​ត្រូវ​បាន​ផ្អាក​ទុក​ចោល​ជា​យូរ​ឆ្នាំ​មក​ហើយ ប៉ុន្តែ​នៅ​ដើមខែ​ធ្នូ…

ខេត្ត​កែប ៖ ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​អង្កោល​ជា​ភូមិសាស្ត្រ​ជាប់​នឹង​ឆ្នេរសមុទ្រ​ខេត្ត​កែប បាន​សម្តែង​ក្តី​សប្បាយ​រីករាយ​អ​ប​អរសាទរ​ដល់​អាជ្ញាធរ​ខេត្ត និង​ស្រុក​ដែល​ស្ថាបនា​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ប្រវែង​២​គីឡូម៉ែត្រ​កន្លះ ដោយ​.​ត​ភ្ជាប់​ពី​ផ្លូវ​ក្រវាត់​ឆ្នេរសមុទ្រ​ទៅ​ភ្ជាប់​នឹង​ផ្លូវ​ទៅ​ដល់​ច្រក​ទ្វារ​អន្តរជាតិ​ព្រែក​ចាក ក្នុងស្រុក​កំពង់ត្រាច ខេត្តកំពត​។

ការ​ស្ថាបនា​ផ្លូវ​តាម​ឆ្នេរសមុទ្រ​ដែល​ធ្លាប់​មាន​ជម្លោះ​ជាមួយ​ម្ចាស់​ដី​ធ្វើ​ទៅ​មុខ​មិន​ដល់​គោលដៅ​នោះ​ត្រូវ​បាន​ផ្អាក​ទុក​ចោល​ជា​យូរ​ឆ្នាំ​មក​ហើយ ប៉ុន្តែ​នៅ​ដើមខែ​ធ្នូ ឆ្នាំ​២០១៩​នេះ អាជ្ញាធរ​ខំប្រឹង​ប្រែង​ដោះស្រាយ​រឿង​វិវាទ​ផ្សេង​ៗ​ដែល​ជាប់​គាំង​អាច​នឹង​បន្ត​ធ្វើ​ផ្លូវ​ទៅ​ត​ភ្ជាប់​ដល់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក​បាន​ដោយ​ជោគជ័យ​។

ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ​យឹ​ម សា​រ៉ែ​ន ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ រស់នៅ​ភូមិ​អង្កោល ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប បាន​និយាយ​ថា ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​ជាប់​សមុទ្រ​នេះ​មានការ​សប្បាយ​រីករាយ​ណាស់ ដោយ​បាន​ផ្លូវ​ថ្មី​ធ្វើ​ដំណើរ​ឆ្លងកាត់​ទៅ​មក​បាន​ស្រួល​។

លោក យឹ​ម សា​រែ​ន បាន​បន្ត​ថា ពី​មុន​មាន​តែ​ភ្លឺស្រែ​ទេ បើ​ពេល​ភ្លៀង​វិញ​ធ្វើ​ដំណើរ​មិន​រួច​ទាល់តែ​សោះ តែ​ងាក​ម្ខាង​គឺ​ចុះ​សមុទ្រ​ហើយ ។ លោក​បាន​អគុណ​ដល់​អាជ្ញាធរ​ខេត្ត​និង​ស្រុក​ដែល​គិតគូរ​ធ្វើ​ផ្លូ វ​ជូន​ដល់​ប្រជាពលរដ្ឋ​ងាយស្រួល​ធ្វើ​ដំណើរ​ចេញចូល​តាម​ឆ្នេរសមុទ្រ​ទៅ​ក្រុងកែប​ក៏​បាន ទៅ​ច្រក​ទ្វារ​ព្រំដែន​ប្រទេស​វៀតណាម​ក៏​បាន​។

លោកស្រី​គឹ​ម ច​ន្នី អភិបាលស្រុក​ដំណាក់​ចង្អើរ បាន​ប្រាប់​ឱ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែធ្នូ ថា ទោះបី​មានការ​រាំងស្ទះ​ខ្លះ​ៗ​ក៏​ដោយ ក៏​អាជ្ញាធរ​ថ្នាក់​ខេត្ត​និង​ស្រុក​ខិតខំ​រក​ដំណោះស្រាយ​ធ្វើ​ផ្លូវ​ជូន​ដល់​ប្រជាពលរដ្ឋ​អោយ​ខាង​តែ​បាន ។

លោកស្រី​អភិបាលស្រុក​ដំណាក់​ចង្អើរ​បាន​មាន​ប្រសាសន៍​ថា ការ​ធ្វើ​ផ្លូវ​តាម​ឆ្នេរសមុទ្រ​ត​ភ្ជាប់​ផ្លូវ​ទៅ​កាន់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​នេះ​មាន​សារៈសំខាន់​ណាស់​គឺ​ទី​១-​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួ​សារបាន​ផ្លូវ​ល្អ​ងាយស្រួល​ធ្វើ​ដំណើរ និង​ម្យ៉ាង​មួយទៀត ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​អាច​នឹង​មក​លំហែកាយ​តាម​ឆ្នេរ​នេះ​បាន​ដោយ​មិន​ខ្លាច​ព្រួយបារម្ភ​ពី​ផ្លូវ​លំបាក​ដូច​ពេល​មុន​ៗ​ឡើយ​។

លោកស្រី​អភិបាលស្រុក​ដំណាក់​ចង្អើរ​បានឱ្យ​ដឹង​ទៀត​ថា ផ្លូវ​ដែល​ធ្វើ​មួយ​ខ្សែ​នេះ​ប្រវែង​២​គីឡូម៉ែត្រ​កន្លះ និង​ទទឹង​៤​ម៉ែត្រ ហើយ​លោកស្រី​បាន​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ជួយ​សម្រួល​ដល់​អាជ្ញាធរ​ខេត្ត​-​ស្រុក​ឈូស​ឆាយ​ផ្លូវ​ហើយ​មាន​ផល​ប៉ះពាល់​មិន​យក​សំណង ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ